ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាល់​ឡើង​ដើម​ត្នោត​7​ម៉ឺន​រៀល​ ឡើង​ដល់​ចុង​ប៉ះ​សម្បុក​ឳម៉ាល់ ​ទិច​ធ្លាក់​មក​ដី​នាំ​ដល់​ពេទ្យ​ស្លា.ប់

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បន្ទាប់ពី​រូបគេ​និង​មិត្ត​ភក្តិ​៤​នាក់​ទៀត​ដែល​ជាអ្នក​រត់​ម៉ូតូ​ឌុបដូច​គ្នា​បាន​លេង​ល្បែង​​ភ្នាល់​គ្នា​ឡើង​ដើម​ត្នោត​ដោយ​ដាក់​លុយ​ត្រឹមតែ​ចំនួន​​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​ ​នៅពេល​ឡើង​ទៅដល់​​ចុង​ត្នោត​បាន​ជួប​នឹង​សម្បុក​ឪម៉ាល់​និង​ស្រាំង​​​​ទិច​បណ្តាល​ឱ្យ​ធ្លាក់​​មក​ដី​រងរបួស​ធ្ងន់​និង​បាន​ស្លា.ប់​ពេលបញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ។

រាជ​ធានីភ្នំពេញ ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បន្ទាប់ពី​រូបគេ​និង​មិត្ត​ភក្តិ​៤​នាក់​ទៀត​ដែល​ជាអ្នក​រត់​ម៉ូតូ​ឌុបដូច​គ្នា​បាន​លេង​ល្បែង​​ភ្នាល់​គ្នា​ឡើង​ដើម​ត្នោត​ដោយ​ដាក់​លុយ​ត្រឹមតែ​ចំនួន​​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​ ​នៅពេល​ឡើង​ទៅដល់​​ចុង​ត្នោត​បាន​ជួប​នឹង​សម្បុក​ឪម៉ាល់​និង​ស្រាំង​​​​ទិច​បណ្តាល​ឱ្យ​ធ្លាក់​​មក​ដី​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេលបញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ។

​ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៩ ឧសភា ​​នៅ​ជិត​ភូមិ​​ក្រាំង​ដូន​ទៃ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​
ជ័យ ​។​ បុរស​​​​​ដែល​ស្លាប់​​ឈ្មោះ​សោ សឿន ​អាយុ​៤៨ឆ្នាំ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​២០​E2​ផ្លូវ​លេខ​១៦៣​ សង្កាត់​វា​ល​វង់ ​ខណ្ឌ​​៧​មករា ​។ តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​បុរស​រងគ្រោះ​និងមិត្ត​ភក្តិ​៤​នាក់​ទៀត​បាន​បែក​គំនិត​លេង​ល្បែង​ភ្នាល់​គ្នា​ឡើង​ដើម​ត្នោត​ដោយ​ដាក់​លុយ​ចំនួន​៧​ម៉ឺន​រៀល ។ ​

ដំបូង​ពួកគេ​​ភ្នាល់​គ្នា​នៅ​ក្នុង​​ពហុ​កីឡ​ដ្ឋាន​ជាតិ​​​ទេ​ដោយ​​​និយាយ​គ្នា​ដាក់​លុយ​ចំនួន​១៥​ម៉ឺន​រៀល ប៉ុន្តែ​ដោយ​សារ​នៅទី​នោះ​ដើម​ត្នោត​មាន​​កម្ពស់​ទាប​ប្រហែល​១០​ម៉ែត្រ​ទើប​បុរស​ម្នាក់​ទៀត​ដែល​មាន​រហស្ស​នាម​«តាស៊ី​ថ្ម » ​​ជាអ្ន​ក​ភ្នាល់​ជាមួយ​និយាយ​ថា ​ដើម​ត្នោត​នេះ​ទាប​ពេក​រក​អាខ្ពស់​ជាង​នេះ​បន្តិច​ ឯជន​​រងគ្រោះ​​ក៏​​ប្រាប់​ថា​ចង់​​​រក​ម៉ាស្រុក​ខ្មែរ​ក៏​បាន​ដែរ ​បើ​ចង់​បាន​ដើម​ត្នោត​ខ្ពស់​​ ។ បន្ទាប់​មក​ ពួកគេក៏​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ទៅ​រក​ដើម​ត្នោត​ដែល​ខ្ពស់​​ជាង​នេះ​និង​បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ​​ខាង​លើ​​ដែល​មាន​ចម្ងាយ​ផ្លូវ​​ប្រមាណ​ជាង​១០​គីឡូ​ម៉ែត្រ​​ ។

​ប្រភព​ដដែល​បាន​បន្ត​ទៀតថា ​ពេល​ទៅ​​ដល់​​​ចំណុច​​ខាង​លើ​​​ពួកគេ​បាន​ឃើញដើម​ត្នោត​ចំនួន​៥ដើម​ក្នុងនោះ​មាន​១​ដើម​ខ្ពស់​ជាងគេ​​កម្ពស់​ប្រហែល​ជិត​២០​ម៉ែត្រ​ ហើយ​ក៏​យល​់ព្រម​យកដើម​ត្នោត​នោះ​ភ្នាល់​គ្នា ​។ ប៉ុន្តែ​បុរស​ដែល​មាន​រហស្ស​នាម​«តាស៊ី​ថ្ម » ​បាន​ប្រាប់​ថា​អញ​​មាន​ប្រាក់​ត្រឹម​​តែ​៧​ម៉ឺន​​រៀល​​ទេ ឯ​បុរស​រង​គ្រោះ​និយាយថា​​​៧ម៉ឺន​​រៀល​​ក៏បាន​ដែរ​​មិន​ឱ្យ​ចាញ់​ចិត្ត​​​ទេ ​។ បន្ទាប់មក​ពួកគេ​បាន​និយាយ​ព្រមព្រៀង​​គ្នា​ បើ​អ្នក​ណា​ឡើង​មិន​​ដល់​​ចុង​នឹ​ង​​ត្រូវ​ចាញ់​ តែ​បើ​ឡើង​ដល់​ចុង​នឹ​ង​​​​​ឈ្នះ ​។ ​ក្រោយ​ពេល​និយាយ​គ្នា​​​រួច​រាល់​ហើយ​​​បុរស​នោះ​បាន​ចាប់​​ផ្តើម​ឡើង​រហូត​ដល់​ចុងក៏​​​ស្រាប់តែ​​​ជួប​នឹង​សម្បុក​ឪម៉ាល់ និង​ស្រាំង​​ទិច​បណ្តាល​ឱ្យ​ធ្លាក់​មកដី​រង​របួស​ធ្ងន់​​​ ហើយ​ត្រូវ​បាន​​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​​តែ​​​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​តែ​ម្តង ៕