អឺរ៉ុបហែក្បួនបាតុកម្មធំៗគាំទ្រប៉ាឡេស្ទីន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នា ក្នុងបណ្ដាប្រទេសអឺរ៉ុប
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នា ក្នុងបណ្ដាប្រទេសអឺរ៉ុប
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នា ក្នុងបណ្ដាប្រទេសអឺរ៉ុបកាលពីចុងសប្ដាហ៍ ដើម្បីសម្ដែងការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីននិងដែនដីប៉ាឡេស្ទីន ២សប្ដាហ៍ក្រោយក្រុមហាម៉ាស់ វាយលុកទ្រង់ទ្រាយធំមួយប្រឆាំងអ៊ីស្រាអែល។
នៅក្រុងប៉ារីស ខណៈប្រធានាធិបតីលោកអេមម៉ានុយអែលម៉ាក្រុងសម្រេចទៅកាន់អ៊ីស្រាអែលពេលកំំពុងមានជម្លោះនេះ មនុស្សច្រើនសិបពាន់នាក់នាថ្ងៃទី២២តុលាបាននាំគ្នាធ្វើបាតុកម្មសម្ដែងការគាំទ្រចំពោះប៉ាឡេស្ទីន។ កាសែតអង់គ្លេសTHE GUARDIAN គូសបញ្ជាក់ថា នេះជាបាតុកម្មធំដំបូងស្និទ្ធប៉ាឡេស្ទីនដែលប៉ូលិសក្រុងប៉ារីសអនុញ្ញាតឲ្យធ្វើតាំងពីចាប់ផ្ដើមការប្រទូស្តរាយគ្នាមក ដោយសារពួកអ្នករៀបចំក៏ថ្កោលទោសការវាយប្រហាររបស់ហាម៉ាស់លើអ៊ីស្រាអែលដែរ។
បាតុករប្រមាណជា៣០.០០០នាក់ត្រូវអមដោយកម្លាំងប៉ូលិសច្រើននាក់ ហើយពុំមានសញ្ញានៃការប៉ះទង្កិចគ្នាឡើយ តែទោះបីយ៉ាងនោះក្ដីប៉ូលិសបានឃាត់ខ្លួនមនុស្ស១០នាក់ ដោយសារសម្ដីអុជអាលរបស់ពួកគេ ។ បាតុកម្មគាំទ្រប៉ាឡេស្ទីនក៏មានដែរនៅទីក្រុងបារាំងដទៃៗទៀតដូចជាម៉ាសីនិងក្រុងលីយ៉ុងជាដើម។
នៅក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក មនុស្សច្រើនសិបពាន់នាក់ លើកគ្នាធ្វើបាតុកម្ម ដោយពួកបាតុករនាំគ្នាស្រែកថា បញ្ចប់ការសម្លា.ប់រង្គា.លនៅហ្គាហ្សា។ នៅបែលហ្ស៊ិកដែរក្នុងទីក្រុងបាសឺឡោន មនុស្សរវាង២០.០០០ទៅ៧០.០០០នាក់ បាននាំគ្នាដើរហែរក្បួន ដោយស្រែកពាក្យស្លោកថា ចូរបញ្ឈប់ការប្រល័យពូជសាស្ត្រនៅប៉ាឡេស្ទីន អ៊ីស្រាអែលជាអ្នកសម្លាប់រង្គាល ហើយពួកអឹរ៉ុបជាអ្នកគាំទ្រ។ ពួកគេទាមទារឲ្យធ្វើពហិការចំពោះអ៊ីស្រាអែល។ ប៉ាតុករជាច្រើនបានលើកប៉ង់កាត បរិហារតួនាទីរបស់សហភាពអឺរ៉ុបនិងរបស់រដ្ឋជាច្រើនដែលគាំទ្រអីយុស្រាអែលប្រឈមមុខនឹងសង្គ្រាម៕
ចែករំលែកព័តមាននេះ