ចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់ត្រូវពួកហាម៉ាស់ដោះលែង
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមកាសែតបារាំង LE MONDE ថា ជនជាតិអាមេរិក២នាក់ដែលត្រូវចាប់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមកាសែតបារាំង LE MONDE ថា ជនជាតិអាមេរិក២នាក់ដែលត្រូវចាប់
អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ តាមកាសែតបារាំង LE MONDE ថា ជនជាតិអាមេរិក២នាក់ដែលត្រូវចាប់តាំងពីថ្ងៃទី៧ តុលាមក ហើយជាប់ជាចំណាប់ខ្មាំងនៅជ្រោយហ្គាហ្សា បានត្រូវដោះលែងកាលពីថ្ងៃទី២០ តុលា ដោយក្រុមហាម៉ាស់។
ក្នុងសេចក្ដីប្រកាសមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ ប្រកាសនាយប់ថ្ងៃទី២០ តុលាថា នារី២នាក់ជាម្ដាយនិងកូន ត្រូវបានពួកហាម៉ាស់ដោះលែងនៅព្រំដែននិងពិតជាមកដល់អ៊ីស្រាអែល។ ចំណែកពួកហាម៉ាស់វិញបានចេញផ្សាយវីដេអូមួយ ដែលគេឃើញចំណាប់ខ្មាំង២នាក់ ត្រូវបានដោះលែងហើយបុគ្គលិកកាកបាទក្រហមអន្តរជាតិ ជាអ្នកទទួលបន្ទុកនាំចេញចំណាប់ខ្មាំងទាំង២នាក់នោះ។ មុននេះក្រុមហាម៉ាស់ប្រកាសពីការដោះលែងចំណាប់ខ្មាំងទាំង២នាក់ ដោយលើកពីហេតុផលមនុស្សធម៌ ក្រោយការធ្វើអាជ្ញាកណ្ដាលរបស់កាតា។ ក្នុងសេចក្ដីប្រកាសមួយក្រុមហាម៉ាស់អះអាងថា នឹងធ្វើការជាមួយគ្រប់អាជ្ញាកណ្ដាល ដើម្បីអនុវត្តការសម្រេចរបស់ចលនា បិទបញ្ចប់សំណុំរឿងចំណាប់ខ្មាំងស៊ីវិល បើស្ថានភាពសនិ្តសុខអំណោយផល។
ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានសម្ដែងក្ដីរីករាយចំពោះដំណឹងនេះ និងអរគុណដល់ប្រទេសកាតានិងអ៊ីស្រាអែល សម្រាប់ការដោះលែងចំណាប់ខ្មាំងទាំង២នាក់។ លោកគូសបញ្ជាក់ថា ចំណាប់ខ្មាំងទាំងអស់ត្រូវដោះលែងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
និយាយពីចំនួយមនុស្សធម៌ជួយដល់ជនស៊ីវិលវិញ រថយន្តកាំមីញ៉ុង២០គ្រឿងដែលដឹកជំនួយ បានចូលមកដល់ហ្គាហ្សា ហើយតាមច្រករ៉ាហ្វាហ៍ពីអេហ្ស៊ីប៕
ចែករំលែកព័តមាននេះ