ចាប់ខ្លួនមេធាវីក្លែងក្លាយម្នាក់ មិនធ្លាប់រៀនផ្នែកច្បាប់ ប៉ុន្តែតវ៉ាក្តីមិនដែលចាញ់
ប្រទេសកេនយ៉ា ៖ មេធាវីក្លែងក្លាយមិនដែលរៀនផ្នែកច្បាប់ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីចេញ
ប្រទេសកេនយ៉ា ៖ មេធាវីក្លែងក្លាយមិនដែលរៀនផ្នែកច្បាប់ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីចេញ
ប្រទេសកេនយ៉ា ៖ មេធាវីក្លែងក្លាយមិនដែលរៀនផ្នែកច្បាប់ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីចេញតវ៉ាក្តី ២៦សំនុំរឿង មិនដែលចាញ់ កំពុងតែផ្ទុះប្រតិកម្មខ្លាំង នៅក្នុងប្រទេសកេនយ៉ា។
យោងតាមប្រភពពីសារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បុរសដែលជាមេធាវីក្លែងក្លាយជ្រកក្រោមឈ្មោះ Brian Mwenda ត្រូវបានចោទប្រកាន់ថា «ជនកំបាំងមុខ» ដែលបានលួចអត្តសញ្ញាណរបស់មេធាវីពិតប្រាកដម្នាក់ ដែលមានឈ្មោះថា Brian Mwenda Ntwiga ។ មេធាវីក្លែងក្លាយរូបនោះ បានឈ្នះការតវ៉ាក្តីទាំងអស់របស់ខ្លួន ពោលចំនួន២៦សំណុំរឿង នៅតុលាការប្រទេសកេនយ៉ា បើទោះបីជាមិនធ្លាប់ទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ណាមួយយ៉ាងណាក៏ដោយ។
ប៉ុន្តែឥឡូវនេះ រូបគេត្រូវបានចាប់ខ្លួន ដោយសមាគមច្បាប់ប្រទេសកេនយ៉ាសាខាទីក្រុង Nairobi ដែលហៅកាត់ថា LSK បន្ទាប់ពីករណីមេធាវីក្លែងក្លាយរូបនោះ បានបង្កការខឹងសម្បារជាសាធារណៈ និងទទួលបានពាក្យបណ្តឹងជាច្រើនផងដែរ។
មេធាវីក្លែងក្លាយរូបនោះ ត្រូវបានចោទប្រកាន់ថា ចូលទៅលួចយកព័ត៌មានលម្អិតពីគណនីផ្ទាល់ខ្លួនរបស់បុរសម្នាក់ទៀត ដែលជាមេធាវីពិតប្រាកដ និងមានឈ្មោះដូចគ្នា មុនពេលបង្ហោះរូបភាពរបស់ខ្លួន ហើយអះអាងថា ទទួលបានការបណ្តុះបណ្តាលផ្នែកច្បាប់ពេញលេញ។ លោក Brian Mwenda Ntwiga ដែលជាជនរងគ្រោះ បានទាក់ទងទៅ LSK បន្ទាប់ពីគាត់មិនអាចចូលគណនីផ្ទាល់ខ្លួនបាន ហើយដឹងថា ព័ត៌មានលម្អិតមួយចំនួនត្រូវបានផ្លាស់ប្តូរ។
សមាគមច្បាប់ប្រទេសកេនយ៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក Brian Mwenda Ntwiga ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិក LSK ហើយអាសយដ្ឋានអ៊ីមែលត្រឹមត្រូវរបស់គាត់ ត្រូវបានទទួលយក ហើយគណនីសមាជិក LSK ត្រូវបានបើកសម្រាប់គាត់ផងដែរ។ ប៉ុន្តែទោះយ៉ាងណា យើងបានទាក់ទងទៅលោក Brian Mwenda Ntwiga ដែលបានបញ្ជាក់ថា គាត់មិនបានដាក់ពាក្យសុំវិញ្ញាបនបត្រអនុវត្តការងារពី LSK ចាប់តាំងពីបញ្ជាក់ការសិក្សាផ្នែកច្បាប់ ដោយហេតុផលថា គាត់បានធ្វើការនៅការិយាល័យអគ្គមេធាវី ហើយមិនតម្រូវឱ្យមានវិញ្ញាបនបត្រអនុវត្តការងារនោះទេ»។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា LSK ចង់ជូនដំណឹងដល់សមាជិកទាំងអស់ និងសាធារណជនថា លោក Brian Mwenda Ntwiga មិនមែនជាមេធាវីតវ៉ាក្តី នៅតុលាការកំពូលប្រទេសកេនយ៉ា នៅក្នុងសំនុំរឿងសង្គមកន្លងមកនោះទេ ហើយគាត់ក៏មិនមែនជាសមាជិកនៃសាខា LSK ផងដែរ។
ករណីនេះបង្កឱ្យមានការខឹងសម្បារ ជាពិសេសក្នុងចំណោមមន្ត្រីច្បាប់ ខណៈដែលអ្នកខ្លះទៀតបានចាត់ទុកមេធាវីក្លែងក្លាយរូបនោះ គឺជាមនុស្សអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ម្នាក់។ ស្របពេលដែល អង្គការកណ្តាលនៃសហជីពរបស់ប្រទេសកេនយ៉ា ដែលហៅកាត់ថា COTU បានប្រាប់ BBC ថា មេធាវីក្លែងក្លាយរូបនោះ គឺជាអ្នកលេងចិត្តសាស្ត្រវ័យក្មេងដ៏អស្ចារ្យ ដែលមិនដែលឆ្លងកាត់ការសិក្សាផ្នែកច្បាប់។
លោក Renson Mulele Ingonga នាយករដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសកេនយ៉ាបានលើកឡើងថា មេធាវីក្លែងក្លាយរូបនោះ អាចនឹងប្រឈមនឹងការកាត់ទោស បន្ទាប់ពីលោកបានណែនាំដល់អគ្គអធិការ នៃសេវានគរបាលជាតិឱ្យធ្វើការស៊ើបអង្កេត។ លោកបន្ថែមថា ក៏មានការកើនឡើង ករណីមនុស្សដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលក្លែងខ្លួនជាមេធាវីតវ៉ាក្តី នៅតុលាការជាន់ខ្ពស់ប្រទេសកេនយ៉ាផងដែរ៕ (ប្រភពពី BBC និង Daily Mail)
ចែករំលែកព័តមាននេះ