ខឹងសុំលុយបងប្អូនយកទិញស្រាមិនបាន ដុ.តផ្ទៈឆេះគ្មានសល់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ញៀ.នស្រាដល់កម្រិត សុំលុយបងប្អូនមិនបានដុ.តផ្ទៈឆេះ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ញៀ.នស្រាដល់កម្រិត សុំលុយបងប្អូនមិនបានដុ.តផ្ទៈឆេះ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ញៀ.នស្រាដល់កម្រិត សុំលុយបងប្អូនមិនបានដុ.តផ្ទៈឆេះគ្មានសល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យឈ្មោះនៅ បឿ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពដុ.តបំផ្លាញផ្ទៈបងប្អូន បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង ដែលជាប្រភេទផ្ទៈតៀម ធ្វើអំពីឈើ ប្រក់ស័ង្កសី និងខូចខាតទ្រព្យ តែត្រូវបានអ្នកជិតខាងជួយយកបានមួយចំនួន ប៉ុន្តែមួយចំនួនធំត្រូវឆេះខូចខាតអស់។
លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានបញ្ជាក់ថា ក្រោយជនសង្ស័យធ្វើសកម្មភាពដុ.តផ្ទៈបងប្អូនឆេះអស់ កម្លាំងជំនាញបានចុះជួយអន្តរាគមន៍ចាប់បានភ្លាមៗ និងនាំយកមកប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ដើម្បីសួរនាំ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា មូលហេតុដុ.តផ្ទះបងប្អូនចោល ព្រោះខឹងសុំលុយយកទៅផឹកស្រាមិនបាន ទើបខឹងដុតផ្ទៈចោលឆេះអស់ទាំងស្រុង ។
ក្រោយសាកសួររួច ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ