ទីបំផុត! ស្ត្រីជាជនដៃដល់សម្លា.ប់គ្រូទាយ បានបញ្ចប់ជីវិ.តក្នុងកន្លែងឃុំឃាំង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត ស្ត្រីជាឃា.តករសម្លា.ប់គ្រូទាយបានច.ងកសម្លា.ប់ខ្លួននៅកន្លែងឃុំឃាំង
រាជធានីភ្នំពេញ ៖ ទីបំផុត ស្ត្រីជាឃា.តករសម្លា.ប់គ្រូទាយបានច.ងកសម្លា.ប់ខ្លួននៅកន្លែងឃុំឃាំង
រាជធានីភ្នំពេញ ៖ ទីបំផុត ស្ត្រីជាឃា.តករសម្លា.ប់គ្រូទាយបានច.ងកសម្លា.ប់ខ្លួននៅកន្លែងឃុំឃាំងរបស់នគរបាល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ គួររំលឹកថា ចាប់បានហើយ ស្ត្រីដៃដល់ប្ល.ន់យកគ្រឿងអលង្ការ រួចផ្តា.ច់ជីវិ.តគ្រូទាយក្នុងផ្ទះសំណាក់
សូមរំឭកថា នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនស្ត្រីខាងលើ ដែលបានសម្លា.ប់ស្ត្រីជាគ្រូទាយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣កន្លងមក ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ លោក
វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោកវរសេនីយ៍ឯក អេង
សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ៤៥៩អយក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ របស់ឯកឧត្តមព្រះរាជអាជ្ញា ច្រឹង ខ្មៅ ឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង៤និង១៥នាទីរសៀល នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅផ្ទះសំណាក់ ហេង ពេជ្រ ស្ថិតនៅតាមផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ត្រីរងគ្រោះបានជិះម៉ូតូកង់បី ចូលមកផ្ទះសំណាក់ជាមួយស្ត្រីខាងលើ តែមិនដឹងជាមានបញ្ហាអ្វីនោះទេ ជនសង្ស័យឈ្មោះ នួន ខេង បានធ្វើសកម្មភាពសម្លា.ប់ស្ត្រីជាគ្រូទាយរូបនេះ ហើយរត់គេចខ្លួនបាត់ ។
ស្ត្រីជាឃា.តករឈ្មោះ នួន ខេង អាយុ៥១ឆ្នាំ ក្រោយពីចាប់ខ្លួនត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។
ក្រោយពេលអនុវត្តតាមដីការបស់តុលាការដែលសម្រេចឃុំខ្លួន សមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យទៅបន្ទប់ឃុំខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំបញ្ជូនខ្លួនទៅកាន់ពន្ធធាគារព្រៃសនៅថ្ងៃទី២២ខែកញ្ញា ។ ប៉ុន្តែនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីជាជនសង្ស័យរូបនេះ បានច.ងកនៅក្នុងបន្ទប់ឃុំឃាំង ហើយសមត្ថកិច្ចបាននាំទៅកាន់មន្ទីរពេទ្យដែរ តែមិនអាចសង្គ្រោះជីវិតបាន ៕ (ដោយ ៖ រដ្ឋា)
ចែករំលែកព័តមាននេះ