ខេត្តសៀមរាប ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យុទ្ធ ធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនថែរក្សាភ្លើង រស់នៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលក្រុងសៀមរាប បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហោ ហ៊ាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបច្ចុប្បន្ននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច បានអោយដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖
-កូនសោកែច្នៃសម្រាប់ដោះប្រអប់ភ្លើងមួយចំនួន
-ទួរណឺវីសចំនួន ០១
-កន្ត្រៃដងក្រហមចំនួន ០១
-កូនកាំបិតកាត់ខ្សែភ្លើងចំនួន ០១
-ប៉ិចសម្រាប់វាស់ភ្លើងចំនួន ០១
-ការ៉ុងចំនួន ០១
-ម៉ូតូជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ