ខេត្តបាត់ដំបង ៖ យុវជនម្នាក់ និងក្មេងស្រីម្នាក់ទៀតបានស្លាប់យ៉ាងរន្ធត់ ខណៈក្មេងប្រុសម្នាក់រងរបួសស្រាល (៣នាក់បងប្អូន) នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៏មួយ រវាងអ្នកជិះម៉ូតូបុកជាត្រាក់ទ័រ ដែលកំពុងបត់ឆ្លងថ្នល់ កាលពីព្រឹកថ្ងៃទី ១៤ សីហា នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក។ យោងសេចក្ដីរាយការណ៏បានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ ១ឈ្មោះ អឿន សំភាស់ ប្រុសអាយុ១៧ឆ្នាំ (ស្លាប់) ២ឈ្មោះ អឿន ឧស្សាហ៏ ស្រីអាយុ០៥ឆ្នាំ (ស្លាប់) និង ៣ឈ្មោះ អឿន ចិត្រា ប្រុសអាយុ១០ឆ្នាំ (របួសស្រាល) ពួកគេជាបងប្អូន រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ បានជិះម៉ូតូបុកត្រាក់ទ័រ ដែលបើកបរដោយឈ្មោះ ស៊ិន វុធី ប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនរងគ្រោះដែរ ។ សមត្ថកិច្ចបានឲ្យដឹងថា ត្រាក់ទ័រនិងម៉ូតូបានធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ហើយអ្នកបើកត្រាក់ទ័របានបត់ឆ្វេងឆ្លងថ្នល់ ក៏ត្រូវជនរងគ្រោះ០៣នាក់បងប្អូនជិះបុកពេញទំហឹងតែម្ដង ។
សាក្សីនៅកន្លែងកើតហេតុបានឲយដឹងដែរថា គ្រោះថ្នាក់ចរាចរណ៏នេះ បង្កឡើងដោយសារអ្នកបើកត្រាក់ទ័របើកបត់មិនមើលអ្នកជិះម៉ូតូមកពីខាងមុខ ទើបបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់យ៉ាងរន្ធត់បែបនេះ។ នេះជាការធ្វើប្រហែសរបស់អ្នកបើកត្រាក់ទ័រ ដែលខ្វះការប្រុងប្រយ័ត្ននៅពេលបើកបត់ឆ្លងផ្លូវ។ សមត្ថកិច្ចបានិយាយថា ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅគាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និង ពិនិត្យស្លាកស្នាមកើតហេតុ។
បើតាមការពិនិត្យស្លាកស្នាមកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៏នេះ ជាភាគច្រើនជាកំហុសរបស់ភាគីត្រាក់ទ័រ ដែលបើកបត់ឆ្វេងឆ្លងថ្នល់មិនមើលមុខក្រោយ ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។ ក្រោយវាស់វែង សមត្ថកិច្ចបានយកទាំងម៉ូតូនិងត្រាក់ទ័រទៅរក្សាទុកនៅប៉ុស្ដ៏រដ្ឋបាល ដើម្បីរងចាំដោះស្រាយតាមនីតិវិធី ។
ចែករំលែកព័តមាននេះ