ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី​លើក​ទី ១៤ (ITTP) នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍ «​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី​លើក​ទី​ ១៤ (ITTP)» ក្រោម​ប្រធានបទ «​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​»…

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍ «​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី​លើក​ទី​ ១៤ (ITTP)» ក្រោម​ប្រធានបទ «​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​» ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ មិន​ត្រឹមតែ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រវាង​ប្រជាជន ​និង​ប្រជាជន​ផង​ដែរ ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជា​ច្រើន និង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន​កម្ពុជា​ ។

លោកស្រី Lauti Nia Astri ជា ភារធារី នៃ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

តាម​រយៈលោកស្រី Lauti Nia Astri ជា ភារធារី នៃ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២៣ នេះ​ថា ​៖ «ITTP មានកម្ម​វិធី​ជា​ច្រើន​រាប់​ចាប់ពី​ការ​តាំង​ពិ​រ​ព័ណ៌ និង​លក់​ផលិតផល​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ការ​ផ្សព្វផ្សាយ​ទេសចរណ៍ ការ​ផ្គូផ្គង​អាជីវកម្ម ក៏​ដូច​ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ទាក់ទាញ​ជា​ច្រើន​ដូច​ជា ការ​ប្រកួត​ធ្វើ​ម្ហូប និង​ច្រៀង​ខារ៉ាអូខេ ការ​បង្ហាញ​ម៉ូ​ដ តន្ត្រី និង​ការ​សម្ដែង​របាំ ហ្គេ​ម និង​ការ​ឆ្លើយ​សំណួរ​យក​រង្វាន់​ជាដើម​» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​បាន​ខកខាន​អស់​រយៈពេល​បី​ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី (ITTP 2023) ត្រូវ​បាន​រៀបចំ​ឡើង​សារ​ជា​ថ្មី​ដែល​នេះ​ជា​ពិព័រណ៍ ITTP លើ​ទី​ ១៤ របស់​ស្ថានទូត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៤ ដល់​ថ្ងៃ​ទី​ ៦ ខែសីហា ឆ្នាំ​ ២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ (សាល A) រាជធានី​ភ្នំពេញ ​។ កម្មវិធី​ពិព័រណ៍​នេះ​នឹង​មានការ​តាំង​បង្ហាញ​ផលិតផល និង​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​នោះ​គឺ​ការ​ផ្សព្វផ្សាយ អំពី​សាលារៀន​ដែល​ល្បីល្បាញ និង​អាហារូបករណ៍ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​ ។

សូម​ជម្រាប​ថា ITTP គឺ​មាន​អ្វី​ដែល​លើស​ពី​ការ​តាំងពិព័រណ៍​ផលិតផល និង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ទេសចរណ៍​ ។ ITTP គឺជា​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​រួម​មួយ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដោយ​ស្ថានទូត​ចាប់តាំងពី​ឆ្នាំ ​២០០៦ ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា​ពាណិជ្ជកម្ម ទេសចរណ៍ ឱកាស​សិក្សា សិល្បៈ វប្បធម៌ និង​ការ​ធ្វើ​ម្ហូប ​។

ITTP ២០២៣ នឹង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ចំនួន ​១៧ (​រួម​ទាំង​សហគ្រាស​រដ្ឋ​ចំនួន ​២) អ្នក​នាំ​ចូល​/​ចែកចាយ​ផលិតផល​ឥណ្ឌូ​នេ​ស៊ី​នៅ​កម្ពុជា​ចំនួន​ ១៥ សាកលវិទ្យាល័យ​ល្បី​ៗ​នៅ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ ២ ព្រមទាំង​តំណាង​មក​ពី​ក្រសួងទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​រដ្ឋាភិបាល ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងលិច ។

ITTP គឺជា​ព្រឹត្តិការណ៍​ដែល​អាច​ចូលរួម​ដោយ​សេរី និង​អ្នកចូលរួម​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ ​។ បន្ថែម​ពី​នេះ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់រវាង​រដ្ឋធានី​ហ្សា​កា​តា ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​នេ​ស៊ី អ៊ែ​រអា​ស៊ី នឹង​ផ្តល់​សំបុត្រ​ត្រឡប់​មក​វិញ​ចំនួន ២ សំបុត្រ ពី​ភ្នំពេញ​ទៅ​ហ្សា​កា​តា ដែល​ជា​រង្វាន់​ធំ​ប្រចាំ ITTP ២០២៣ សម្រាប់​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ITTP ២០២៣ សូម​ចូល​ទៅ​កាន់ ៖ https://bit.ly/ITTP2023

អត្ថបទសរសេរ ដោយ