ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ជីវ​ឱសថ​ពី​រុក្ខជាតិ​ថ្នាំជក់ ទប់ស្កាត់​កោសិកា​មហារីក

1 ឆ្នាំ មុន

ថៃ ៖ នេះ​ជា​លើក​ទី​១ សម្រាប់​ប្រទេស​ថៃ ដែល​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកល

ថៃ ៖ នេះ​ជា​លើក​ទី​១ សម្រាប់​ប្រទេស​ថៃ ដែល​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន (Chulalongkorn) ទទួល​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​ចេញពី​រុក្ខជាតិ​ថ្នាំជក់ Tobacco ដែល​មាន​ប្រសិទ្ធិ​ភាព​លើ​ការ​ទប់ស្កាត់ និង​រារាំង​ការ​លូតលាស់​កោសិកា​មហារីក​ក្នុង​ខ្លួន​សត្វ នៅ​ក្នុង​មន្ទីរពិសោធន៍​។ ក្តី​សង្ឃឹម​មួយ​ក្នុង​ចំណោម​ក្តី​សង្ឃឹម​ផ្សេង​ទៀត គឺ​ការ​ទទួល​បាន​ថ្នាំ និង​ការ​ព្យាបាល​ជំងឺមហារីក ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាមួយនឹង​ការ​ចំណាយ​ទាប​។

បន្ទាប់​ពី​ជោគជ័យ​លំដាប់ថ្នាក់​ពិភពលោក ក្នុង​ការ​ស្រាវជ្រាវ​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ពី​រុក្ខជាតិ​ថ្នាំជក់ Tobacco ឥឡូវនេះ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី Baiya Phytofarm ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ ស្ថិត​នៅ​ក្រោម​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន បាន​បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថ្នាំ​ចេញពី​ថ្នាំជក់ ដើម្បី​ប្រឆាំង​នឹង​មេរោគ​មហារីក​។

ការ​ពិសោធន៍​បង្ហាញ​ថា រុក្ខជាតិ​ថ្នាំជក់ Tobacco អាច​កាត់​បន្ថយ​ទំហំ និង​រារាំង​ការ​លូតលាស់​កោសិកា​មហារីក​ក្នុង​ខ្លួន​សត្វ នៅ​ក្នុង​មន្ទីរពិសោធន៍ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្កើត​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ដើម្បី​ផលិត​ប្រូតេអ៊ីន​រុក្ខជាតិ ដើម្បី​ផលិត​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​។ គោលបំណង​គឺ​សង្ឃឹមថា នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​ថ្នាំ ដើម្បី​ឱ្យ​អ្នកជំងឺ​មហារីក​ក្នុង​ប្រទេស​អាច​ទទួល​បាន​ថ្នាំ​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ ខណៈ​ដែល​ការ​ស្រាវជ្រាវ​នេះ ទើបតែ​ទទួល​បាន​ពានរង្វាន់​ស្រាវជ្រាវ​ប្រចាំឆ្នាំ ២០២៣ ពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​នៃ​ប្រទេស​ថៃ (NRCT)​។

លោកស្រី​វេជ្ជបណ្ឌិត Waranyoo Phoolcharoen សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន បាន​ពន្យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​តាម​រយៈ​ការ​ព្យាបាល​ដោយ​ភាពស៊ាំ​ថា «​ជំងឺមហារីក​» គឺ​បណ្តាល​មក​ពី​កោសិកា​មហារីក​ភ្ជាប់​ទៅ​នឹង​កោសិកា​ក្នុង​ប្រព័ន្ធ​ការពារ​រាង​កាយ និង​រារាំង​ដំណើរការ​នៃ​កោសិកា​ក្នុង​រាង​កាយ ហើយ​ការ​ព្យាបាល​ជា​ទូទៅ​ដែល​គេ​ស្គាល់​ថា ការ​ព្យាបាល​ដោយ​ប្រើ​គីមី ប្រើប្រាស់​ថ្នាំ ដើម្បី​សម្លាប់​កោសិកា​មហារីក​ក្នុង​រាង​កាយ​។

ប៉ុន្តែ​សម្រាប់​ការ​ព្យាបាល​ដោយ​ភាពស៊ាំ ឬ​ការ​ព្យាបាល​ដោយ​កោសិកា គ្មាន​បំណង​បំផ្លាញ​កោសិកា​មហារីក​នោះ​ទេ ផ្ទុយ​ទៅ​វិញ ថ្នាំ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជំរុញ​កោសិកា​ភាពស៊ាំ​ក្នុង​ប្រព័ន្ធ​ការពារ​របស់​អ្នកជំងឺ​ឱ្យ​កាន់តែ​រឹង​មាំ រារាំង​កោសិកា​មហារីក​ពី​ការ​ភ្ជាប់​ទៅ​នឹង​កោសិកា​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​គ្រប់គ្រង​កោសិកា​មហារីក​ដោយ​ខ្លួនឯង​។

លោកស្រីវេជ្ជបណ្ឌិត Waranyoo Phoolcharoen

ការ​ព្យាបាល​ដោយ​ប្រើ​អង្គ​ប​ដិ​ប្រាណ​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង ប៉ុន្តែ​ថ្នាំ​អង់​ទី​ករ​ដែល​ប្រើ​សម្រាប់​ការ​ព្យាបាល​គឺ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ ក្រុម​ស្រាវជ្រាវ​ថៃ​សង្ឃឹមថា ជាមួយនឹង​ការ​រក​ឃើញ​ថ្មី​ៗ​នេះ នឹង​ជួយ​ប្រជាជន​ថៃ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​ផលិត​ឱសថ និង​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកជំងឺ​ទទួល​បាន​ថ្នាំ​កាន់តែ​ទូលំទូលាយ​៕ (​ប្រភព​ពី Thailand Posts)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ