លោកឯម រៀម ប្រកាសបន្តការងារច្នៃម៉ូដតាមអារម្មណ៍ខ្លួន រហូតដល់មហាជនពេញចិត្ត
- ភ្នំពេញ
រហូតមកទល់ពេលនេះ បើទោះបីរលកកំដៅនៃការរិះគន់ និងជជែកវែកញែកគ្នាលើសង្គមហ្វេសប៊ុកពាក់ព័ន្ធឈុតសម្លៀកបំពាក់របស់លោក ឯម រៀម ដែលបង្ហាញក្នុង
រហូតមកទល់ពេលនេះ បើទោះបីរលកកំដៅនៃការរិះគន់ និងជជែកវែកញែកគ្នាលើសង្គមហ្វេសប៊ុកពាក់ព័ន្ធឈុតសម្លៀកបំពាក់របស់លោក ឯម រៀម ដែលបង្ហាញក្នុង
រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ បើទោះបីរលកកំដៅនៃការរិះគន់ និងជជែកវែកញែកគ្នាលើសង្គមហ្វេសប៊ុកពាក់ព័ន្ធឈុតសម្លៀកបំពាក់របស់លោក ឯម រៀម ដែលបង្ហាញក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ ហាក់បន្ថយកំដៅបន្តិចក៏ដោយ ប៉ុន្តែសម្រាប់អ្នកច្នៃម៉ូដរូបនេះ នៅតែបង្ហាញអារម្មណ៍របស់ខ្លួនជាបន្តបន្ទាប់នៅលើបណ្តាញសង្គមដដែល។
ជាក់ស្តែងនៅថ្ងៃនេះ លោក ឯម រៀម ក៏បានបញ្ចេញសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថ្មីមួយទៀត ដោយក្នុងនោះលោកបានប្រកាសថា លោកនឹងនៅតែបន្តការច្នៃម៉ូដទៅតាមអារម្មណ៍របស់លោក រហូតអោយមហាជនពេញចិត្ត បើទោះបីជាការច្នៃម៉ូដរបស់លោកកន្លងមក មានការប៉ះពាល់អារម្មណ៍មហាជនខ្លះក៏ដោយ។
លោកបានសរសេរថា សូមអគុណ ដល់បងប្អូនដែលតែងតែគាំទ្រ នៃទេពកោសល្យរបស់ខ្ញុំ ឯម រៀម ហើយបើមានខុសឆ្គង ឬលើសលួស ឬប៉ះពាល់ដល់អារម្មណ៍បងប្អូន សូមខន្តី ព្រោះខ្ញុំធ្វើនេះគឺដើម្បីតម្រូវតាមកម្មវិធី និងចង់អភិវឌ្ឍន៍ការច្នៃម៉ូដនៅកម្ពុជា អោយបានរីកចំរើន បើការច្នៃម៉ូដ ឬការស្លៀកពាក់របស់ខ្ញុំ នៅតែប៉ះពាល់អារម្មណ៍បងប្អូន ខ្ញុំនឹងបន្តទៀត រហូតដល់ពេលមួយបងប្អូនពេញចិត្ត។
លោកបញ្ជាក់ថា ខ្ញុំមានបេះដូងតែមួយ ធ្វើតាមចិត្តស្រមើស្រមៃរបស់ខ្ញុំ និងចំណេះជំនាញរបស់ខ្ញុំដែលធ្លាប់បានសិក្សាទាំងក្នុងស្រុក និងនៅបរទេស។
ជាការកត់សម្គាល់ ក្រោយពីផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ទៅលើការច្នៃម៉ូដមួយឈុត ដែលបានស្លៀកចូលរួមកម្មវិធីដ៏មួយនាពេលថ្មីនេះ លោក ឯម រៀម បានបង្ហាញអារម្មណ៍ហាក់បាក់ទឹកចិត្ត និងធ្លោយមាត់ចង់គិតខ្លី ដោយសាររលកនៃការរិះគន់ខ្លាំងក្លាពេក។
យ៉ាងណាចុងក្រោយ លោកហាក់មានលំនឹងឡើងវិញ បន្ទាប់ពីមានមិត្តភក្តិទាំងក្នុង និងក្រៅរង្វង់សិល្បៈ ជាពិសេសបណ្តាអ្នកគាំទ្រលោកមួយចំនួនដែលមកលើកទឹកចិត្ត និងស្នើអោយលោកបន្តការងារច្នៃម៉ូដថ្មីៗថែមទៀត។
ទោះជាបែបណា លោក ឯម រៀម ក៏នៅហាក់មិនទាន់អាចទទួលយកបានឡើយ នៅពេលដែលការរិះគន់ពីមហាជនមួយចំនួនថា ការច្នៃម៉ូដរបស់លោកនាពេលនេះ គឺជាការបំពុលសង្គម ខណៈពេលមិនបានធ្វើអ្វីប្រាស់ចាក និងខុសច្បាប់នោះឡើយ៕
ចែករំលែកព័តមាននេះ