រកឃើញបណ្ដាកុមារក្នុងផ្ទះមួយសុទ្ធតែលាមកខ្មោ.ចសត្វ និងស.ពស្ត្រីម្នាក់
សហរដ្ឋអាមេរិក ៖ ប៉ូលិសទើបរកឃើញសាកស.ពស្ត្រីចំណាស់ម្នាក់នៅជណ្ដើរផ្ទះមួយក្នុងរដ្ឋការ៉ូលីន
សហរដ្ឋអាមេរិក ៖ ប៉ូលិសទើបរកឃើញសាកស.ពស្ត្រីចំណាស់ម្នាក់នៅជណ្ដើរផ្ទះមួយក្នុងរដ្ឋការ៉ូលីន
សហរដ្ឋអាមេរិក ៖ ប៉ូលិសទើបរកឃើញសាកស.ពស្ត្រីចំណាស់ម្នាក់នៅជណ្ដើរផ្ទះមួយក្នុងរដ្ឋការ៉ូលីនខាងត្បូងរបស់សហរដ្ឋអាមេរិក ។
បណ្ដាកុមារក៏រស់នៅក្នុងផ្ទះនេះដែរ ជាមួយលាមកសត្វ និងមនុស្ស ព្រមទាំងខ្មោ.ចសត្វចំនួន១៦
ក្បាល ។ ផ្ទះនោះស្ថិតនៅជិតក្រុង MYRTLE BEACH តំបន់HORRYរដ្ឋការ៉ូលីនខាងត្បូង ។
ក្នុងផ្ទះនេះប៉ូលិសបានរកឃើញសាកស.ពស្ត្រីចំណាស់ម្នាក់ ព័ទ្ធជុំជិតដោយលាមកនៅកាំជណ្ដើរ
និងខ្មោ.ចសត្វចំនួន១៦ក្បាល ព្រមទាំងបណ្ដាកុមារដែលរស់នៅយ៉ាងគគ្រិចជាមួយលាមកនិងកាក
សំណល់ ។
តាមសារព័ត៌មានអាមេរិក ABC 15NEWS ថា ម្ចាស់ផ្ទះនោះលោកស្រីគ្រីស្តាល់ពីនកូវស្គី អាយុ៣៧ឆ្នាំកំពុងជាប់ឃុំឃាំង ។ ប៉ូលិសរាយការណ៍ថា ពេលយើងទទួលសេចក្ដីរាយការណ៍ពីរឿងនោះ យើងមិនគិតដល់ថាក្នុងផ្ទះនោះមានរឿងនឹកស្មានមិនដល់បែបនោះឡើយ ។ ប៉ុន្តែពេលយើងចូលទៅដល់ឃើញសភាពដ៏អាក្រក់ក្នុងផ្ទះដែលស្ថិតនៅក្បែរផ្លូវថ្នល់លេខ៨១៤ ។ អ្វីដែលសង្វេគបំផុតនោះគឹសាកស.ពស្ត្រីចំណាស់ម្នាក់ដែលអាក្រា.តកាយហ៊ុមព័ទ្ធដោយលាមក ។
ប៉ូលិសយកក្រណាត់មួយមកគ្របមុនដើរចូលបន្តក្នុងផ្ទះនេះ។ អ្វីៗដែលមើលឃើញប្រៀបដូចជាសុបិនអាក្រក់មួយ ។ ខាងក្នុងផ្ទះប៉ូលិសប្រទះឃើញបណ្ដាច្រកដើរ ដែលពោរពេញដោយលាមកមនុស្សនិងសត្វស្ទើរមើលមិនឃើញដី ។ នៅចង្ក្រានបាយពោរពេញដោយបណ្ដាសត្វស្អិត ហើយមានទូទឹកកកមួយពិបាកចូលទៅដល់ព្រោះស្ទះ និងបណ្ដាទ្រុងសត្វ និងកាកសំណាល់គរ ។ នៅបន្ទប់ទឹកវិញប៉ូលិសមិនទាំងអាចចូលទៅបាន ព្រោះពោរពេញដោយថង់សម្រាមនិងកាកសំណល់ ។ រឹតតែអាក្រក់ជាងនេះទៀតសាកស.ពសត្វដល់១៦ក្បាលឃើញនៅតាមបន្ទប់ផ្ទះនេះ ។
គេមិនដឹងច្បាស់ថាតើពេលអន្តរាគមន៍របស់ប៉ូលិស ស្ត្រីជាម្ចាស់ផ្ទះនោះមានវត្តមានដែរ ឬយ៉ាងណាឡើយ តែរូបគេត្រូវចាប់ខ្លួននាំទៅឃុំឃាំង ។
ស្ត្រីរូបនេះរស់នៅក្នុងផ្ទះនេះជាមួយបណ្ដាកុមារដែលគេមិនប្រាប់ពីចំនួនប៉ុន្មាននាក់ឡើយ ។ ការ
ស៊ើបអង្កេតមួយបានបើកធ្វើលើករណីស្ត្រីចំណាស់ដែលស្លា.ប់ ហើយស្ត្រីរូបនោះក៏ជាប់ចោទពីបទធ្វើបា.បអនីតិជនផងដែរ ៕
ចែករំលែកព័តមាននេះ