ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អូស្ត្រាលី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ប្រញាប់​បោស​សម្អាត​ត្រី​​ងា.ប់​ស្អុយ​ពេញ​ទន្លេ​

1 ឆ្នាំ មុន

ទីក្រុ​ង​ស៊ីដនី, ប្រទេស​អូស្ត្រាលី​៖ អ្នក​រស់​នៅ​ទីក្រុង​មេ​នី​ន​ឌី(Menindee) ប្រទេស​អូស្ត្រាលី កំពុង​ស្នើសុំ​យ៉ាង​ទទូច​​ឱ្យ​​​អាជ្ញាធរ​ប្រមូល​សាក​សព​ត្រី​រាប់​សែន​ក្បាល ឬ​អាច​ដល់​លាន​ក្បាល ដែល​អណ្ដែត​ត្រៀប​ត្រា​ពេញ​ផ្ទៃ​ទន្លេ​។ បញ្ហា​នេះ​បាន​បង្ក​ក្លិនស្អុយ​យ៉ាង​ខ្លាំង​បំ​ផុត​។ អ្នក​ដែល​រស់​នៅ​តាម​ដងទន្លេ​ដា​លិញ​ (Darling)…

ទីក្រុ​ង​ស៊ីដនី, ប្រទេស​អូស្ត្រាលី​៖ អ្នក​រស់​នៅ​ទីក្រុង​មេ​នី​ន​ឌី(Menindee) ប្រទេស​អូស្ត្រាលី កំពុង​ស្នើសុំ​យ៉ាង​ទទូច​​ឱ្យ​​​អាជ្ញាធរ​ប្រមូល​សាក​សព​ត្រី​រាប់​សែន​ក្បាល ឬ​អាច​ដល់​លាន​ក្បាល ដែល​អណ្ដែត​ត្រៀប​ត្រា​ពេញ​ផ្ទៃ​ទន្លេ​។ បញ្ហា​នេះ​បាន​បង្ក​ក្លិនស្អុយ​យ៉ាង​ខ្លាំង​បំ​ផុត​។ អ្នក​ដែល​រស់​នៅ​តាម​ដងទន្លេ​ដា​លិញ​ (Darling) ​ប្រាប់​ថា​ពួក​គេ​ពិបាក​ស៊ូទ្រាំ​ចំ​ផុត​ទៅ​នឹង​ក្លិន​ដ៏​អសោច​របស់​ត្រី​ទាំង​នោះ​។

គេ​សង្កេត​ឃើញ​ថា​ករណី​ត្រី​ដែល​ងាប់​ភាគច្រើន​គឺ​ងាប់​នៅ​លើ​ផ្ទៃ​ទន្លេ​នៃ​រដ្ឋ​ញូ​សោស​វេល​ដែល​ស្ថិតនៅ​ចម្ងាយ​១​ពាន់​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ស៊ីដនី​។ ប៉ុន្តែ​បញ្ហា​មិនមែន​កើត​តែ​នៅ​ញូ​សោស​វេល​មួ​យ​ប៉ុណ្ណោះ​ទេ ព្រោះ​ទឹក​ទន្លេ​បាន​ហូរ​ចាក់​ទៅ​ខ្សែ​ទឹក​ខាង​ក្រោម ហើយ​បាន​នាំ​ទាំង​សាក​សព​ត្រី​ទាំង​នោះ​ទៅ​ជា​មួយ​ផង​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ និង​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​​​ត្រី​ស្លាប់​យ៉ាង​រង្គាល​បែប​​នេះ​ទំនង​ជា​បណ្ដាល​មក​ពី​ទឹក​ជំនន់​ដែល​ធ្លាប់​តែ​ឡើង​យ៉ាង​គំហុក​នៅ​តាម​ដង​ទន្លេ​នោះ វា​បែរ​ជា​ស្រក​ទៅ​វិញ​ក៏​ឆាប់រហ័ស​ផង​ដែរ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ជាង​មុន​។ ចំណែក​ត្រី​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ ពួក​វា​ត្រូវ​ការ​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​ដើម្បី​បង្កើត​ភាព​ត្រជាក់​នៅ​ក្នុង​ខ្លួន​។ លុះ​ពេល​ខ្សត់​ខ្សោយ​អុកស៊ីហ្សែន​នៅ​ក្នុង​ទឹក ពួក​វា​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទេ​។ ពួក​វា​ត្រូវ​ស្លាប់​យ៉ាង​ឆាប់​រហ័ស​។

ករណីនេះ​ធ្លាប់​កើតមាន​នៅ​តំបន់​ដដែល​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​។ កាល​នោះ, ត្រី​១​លាន​ក្បាល ឬ​ច្រើនជាង​នេះ​ផង​ក៏អាច​ថា​បាន បាន​ងាប់​ឡើង​ពាយ និង​អណ្ដែត​ព្រោង​ព្រាត​ពេញ​ទឹកទន្លេ​។ កាល​នោះ, ទឹក​មាន​សភាព​កក​ខ្វក់​បំផុត​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ, សមត្ថ​កិច្ច​អូស្ត្រាលី និង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​រដ្ឋ​ញូ​សោស​វេល​បាន​បង្កើត «មជ្ឈ​មណ្ឌល​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​គ្រា​អាសន្ន» ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រមូល​សាក​សព​ត្រី​ទាំង​នោះ ដែល​ចាប់​ផ្ដើម​រលួយ​កាន់​តែ​ខ្លាំង​ទៅៗ​។

បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ពឹង​អាស្រ័យ​ទៅ​លើ​ទឹក​នៅ​តាម​ដងទន្លេ​នេះ ពួក​គាត់​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ទេ ព្រោះ​អាជ្ញាធរ​ត្រៀម​ចែក​ទឹក​ស្អាត​សម្រាប់​ពួក​គាត់​ប្រើ​ប្រាស់​មួយ​សំណើ​សិន ទម្រាំ​ទឹក​ទន្លេ​អាច​ស្ដារ​គុណភាព​ឡើង​វិញ​។ បើ​តាម​សាស្ត្រា​ចារ្យ​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា​កិច្ច​ការ​បោស​សម្អាត​អាង​ទន្លេ​ឡើង​វិញ​នេះ​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ហើយ​ក៏​មិន​មែន​ ប្រើ​ប្រាស់​ពេល​វេលា​ត្រឹម​តែ​មួយថ្ងៃ​ពីរ​ថ្ងៃ​អាច​ធ្វើ​ទៅ​បាន​ទេ​។ ​ពោល​គឺ​ត្រូវ​ការ​ពេល​វេលា​យូរអង្វែ​ង​ត​ទៅ​មុខ​ទៀត​។

អ្នក​ស្រី Joy Becker ជា​គ្រូ​បង្រៀន​ផ្នែក​វិស័យ​ជល​ផល​

កាល​ណា​មាន​ករណី​ត្រី​ងាប់​ច្រើន​ដល់​ថ្នាក់​នេះ ពពួក​មេរោគ បាក់តេរី បរាសិត និង​សត្វ​ល្អិត​ផ្សេង​ៗ​នឹង​បង្ក​បង្កើត​កូន​ចៅ​របស់​វា​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​កាន់​កាប់​តំបន់​នោះ​។ ដូច្នេះ ពពួក​មចម្ឆ​ជាតិ​ដែល​ធ្លាប់​អាស្រ័យ​ផល និង​រស់​នៅ​ទី​នោះ​ត្រូវ​គេ​ដណ្ដើម​កន្លែង​ដែល​ធ្លាប់​រស់នៅ​។ គេ​មិន​ដឹង​ថា​តើ​ត្រី​ដែល​នៅ​សេស​សល់​ពី​ការ​ស្លាប់​នោះ​អាច​បង្ក​បង្កើត​កូន​ចៅ​ដោយ​ងាយ​ស្រួល ឬ​យ៉ាងណា​ទេ​។ ថា​មិន​ត្រូវ, ពួកវា​អាច​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​រស់នៅ​ផង​ក៏​មិន​ដឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ