ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមា​រា ក្ដឹប កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​រូបគេ លេច​វត្ត​មាននៅ​ក្នុង​កម្មវិធី​ធំ

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ស្ទើរ​នោះ​ទេ ទៅ​លើ​ក្មេង​ប្រុស​មួយ​រូប​មានឈ្មោះ​ថា «​ក្ដឹប​» ដែល​បាន​សាង​នៅ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ប​ឃើញ​រូបគេ​បាន​លេច​វត្ត​មាននៅ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ស្ទើរ​នោះ​ទេ ទៅ​លើ​ក្មេង​ប្រុស​មួយ​រូប​មានឈ្មោះ​ថា «​ក្ដឹប​» ដែល​បាន​សាង​នៅ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ប​ឃើញ​រូបគេ​បាន​លេច​វត្ត​មាននៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​ពណ៌​ស ដ៏​ក្រអួន​ក្រអៅ​គួរ​អោយ​ទាក់ទាញ ជាមួយនឹង​ការ​ដើរ​ដំណើរ​ទឹកមុខ​បែប​ជឿជាក់​យ៉ាង​លេចធ្លោ ប្រៀប​បីដូច​ជា​ហ្វេ​សសិន​អ​ញ្ចឹ​ង ហើយ​បើ​ក្រឡេក​មើល​មួយ​ភ្លែត​ដូច​បរទេស​ណាស់ រហូត​ធ្វើ​អោយ​គ្រប់​គ្នា​ស្ងើចសរសើរ​មិន​ដាច់​ពីរ​មាត់​តែ​ម្ដង​។

រហូត​មាន​ពូក​ម៉ែ​បងប្អូន​ជា​ច្រើន​បាន​នាំ​គ្នា​ស្ទុះ​ទៅ​ថត យក​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Tik Tok ជា​ហូរហែ​ពី​មួយ​ទៅ​មួយ ហើយ​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​និយាយ​លើក​ឡើង​អំពី​រូបគេ​យ៉ាង​ព្រោងព្រាត​បែប​នេះ​ថា «​យាយ​មែន គាត់​ដើរ​ឡើង​ញាក់​ម៉​ង​» «​ឡាញ់​កូន​នឹង​ណាស់ មាន​អំណោយទាន​» «​កូន​ហ្នឹង​គួរ​អោយ​ស្រលាញ់ មាន​អំណោយទាន មើល​មួយ​ភ្លែត​ស្មាន​តែ​កូន​បរទេស​តាស​»​។

អ្នកខ្លះ​ទៀត​បាន​និយាយ​បន្ត​ថា «​ហ្វេ​ន​អូន​ក្តិ​ប​ម៉​ង តាម​គ្រប់​វី​ដេ​អូ តស៊ូ​តាំងពី​ក្មេង ចេះ​រក​លុយ​ជួយ​គ្រួសារ​» «​ស្រឡាញ់​ចូល​ចិត្ត​គាត់​ណាស់ មើល​គាត់​ម្ដង​ៗ​សើច​ឡើង​រឹង​ពោះ​» «​អូន​ក្តិ​ប ជា​ក្មេង​គួរ​អោយ​ស្រលាញ់​ណាស់ មើល​មក​គួរ​អោយ​ចូល​ចិត្ត​ម៉​ង​» «​ឆុត​ម៉ែកូន​កុំអោយ​ចាញ់​គ្នា ដំណើរ​ក្ដឹប​ចេញ​មក​ម៉ូ​ឌែ​ល​ម៉​ង​» «idol លេង​មួយ​ក្បាច់​នឹង​ញាក់សាច់​» «​ជឿជាក់​ស្អាត​ឡើង​ជឿជាក់ ថាមពល​ពេញ​ខ្លួន​មាន​ដុ​ង​ពេញ​តែ​ម្ដង ចូល​ចិត្ត​កូន​នឹង​ណាស់​» «Wow សូម​សរសើរ​កូន​នឹង ជូនពរ​កកូន​ជោគ​ជ័យ​»​។

ចំណែក​មួយ​ចំនួន​ទៀត​លើក​ឡើង​ចំ​ៗ​ថា «​យាយ​ទៅ​កម្មវិធី​នឹង​ចាប់អារម្មណ៍​ឈុត​គាត់​ជាងគេ ដូច​កូន​សត្វ​ចៀម​គួរ​ឲ្យ​ស្រលាញ់​» «​មើល​ម៉ិច​មើលទៅ​មិន​ខ្ចី​ខ្វល់ សំខាន់​អូន​ខ្ជូ​ត មិន​ខ្ចី​លើកដៃ​ជំរាបសួរ»​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្មេង​ប្រុស​វ័យក្មេង​ដែល​គ្រប់​គ្នា​បាន​ស្គាល់​ថា ជា​ក្ដិ​ប​រូប​នេះ​ផង​ដែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រូបគេ​កាន់តែ​មាន​ភាព​ល្បីល្បាញ ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​មិន​ថា ក្មេង​ចាស់​ប្រុស​ស្រី​នោះ​ឡើយ សុទ្ធសឹងតែ​ស្រលាញ់​ចូល​ចិត្ត​រូបគេ​។ ជា​ពិសេស​នៅ​អត្ត​ចរិត ការ​រួសរាយ​រាក់ទាក់ និង​ការ​គោរព​ចាស់ទុំ​ជាដើម​ផង​ដែរ​។

មិនតែប៉ុណ្ណោះ កុមា​រា ក្ដឹប រូប​នេះ មិន​ត្រឹមតែ​ជា​ក្មេង​ល្អ​តែ​មួយ​មុខ​នោះ​ទេ តែបើ​និយាយ​អំពី​សមត្ថ​ភាព ជាមួយនឹង​ទេព​កោសល្យ​របស់​គេ​វិញ ក៏​មិនធម្មតា​ប៉ុន្មាន​នោះ​ដែរ​។ ទាំង​ការ​និយាយ​ស្ដី ដើរតួ​កំប្លុកកំប្លែង ជាមួយនឹង​សម្ដី​ចាក់ទឹកមិនលេច វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត តាម​រយៈ​ការ​លេង​នៅ​វី​ដេ​អូ​ខ្លី​ៗ រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​បាន​មើល និង​ទស្សនា ហើយ​នាំ​គ្នា​សើច​ចុកពោះ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។ នេះ​យើង​អាច​និយាយ​បាន​ថា ត្រឹមតែ​អាយុ​ប៉ុណ្ណឹង​សោះ តែ​សមត្ថ​ភាព​របស់​គេ ក៏​មិន​ចាញ់​បង​ៗ​រៀមច្បង​ប៉ុន្មាន​នោះ​ឡើយ រហូត​រូបគេ​អាច​ឆក់​យក​បេះដូង​ទស្ស​និកជន​ស្ទើរតែ​ពាសពេញ​ប្រទេស​កម្ពុជា​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ