ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់ រម​ណី​យ​ដ្ឋា​ន​«​អន្លង់​ឈើ​ទាល​»សត្វ​ផ្សោត​​បាត់បង់​ជីវិត​គ្មាន​​សល់

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រម​ណី​យ​ដ្ឋា​ន​អន្លង់​ឈើទាល ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង គឺ​នៅ​សល់​តែ​រូបសំណាក​និង​គ្រោងឆ្អឹង ដែល​សហគមន៍​រៀបចំ​ដាក់​ក្នុង​ទូកញ្ចក់​តម្កល់​គ្រោងឆ្អឹង​ផ្សោត និង​មាន​ជើង​ទម្រ​ឱ្យ​ខ្ពស់​ផុត​ពី​ដី​ទុកជា​កេរដំណែល​នៅ​តំបន់​នេះ ខណៈ​សត្វ​ផ្សោត​បាន​បាត់បង់​ជីវិត​គ្មាន​សល់…

ខេត្តស្ទឹងត្រែង ៖ រម​ណី​យ​ដ្ឋា​ន​អន្លង់​ឈើទាល ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង គឺ​នៅ​សល់​តែ​រូបសំណាក​និង​គ្រោងឆ្អឹង ដែល​សហគមន៍​រៀបចំ​ដាក់​ក្នុង​ទូកញ្ចក់​តម្កល់​គ្រោងឆ្អឹង​ផ្សោត និង​មាន​ជើង​ទម្រ​ឱ្យ​ខ្ពស់​ផុត​ពី​ដី​ទុកជា​កេរដំណែល​នៅ​តំបន់​នេះ ខណៈ​សត្វ​ផ្សោត​បាន​បាត់បង់​ជីវិត​គ្មាន​សល់ ។

សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង រៀបចំ​ធ្វើ​ទូ​កញ្ចក់​ដាក់​រូបសំណាក​គ្រោងឆ្អឹង​សត្វ​ផ្សោត​អភិរក្ស​ទុកជា​មរតក ។ តំបន់​មួយ​នេះ លែង​មាន​ថនិកសត្វ​ប្រភេទ​នេះ​ទៀត​ហើយ តែ​នៅ​មាន​រូបសំណាក​ជំនួស​វិញ ដើម្បី​បញ្ជាក់​ថា ជា​កន្លែង​ដែល​ធ្លាប់​មាន​សត្វ​ផ្សោត​រស់នៅ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​នាយកដ្ឋាន​ជលផល​រដ្ឋបាល​ជលផល ។ ការ​បាត់បង់សត្វ​ដ៏​ពិសិដ្ឋ​នៃ​តំបន់​អន្លង​ឈើទាល​ជា​បញ្ហា​បាត់​ចំណូល​ដល់​ប្រជាពលរដ្ឋ​សហគមន៍​ផង​ដែរ ។ គ្រោង​ឆ្អឹង​សត្វ​ផ្សោត​អភិរក្ស​ទុកជា​មរតក ដើម្បី​បង្ហាញ​សត្វ​ទឹកសាប​មួយ​ប្រភេទ​នេះ សម្រាប់​ថ្ងៃ​អនាគត​ឱ្យ​កូនចៅ និង​ភ្ញៀវ​ទេសចរ បានឃើញ​និង​បាន​ស្គាល់ ។

លោក ស្រី វិចិត្រ នាយ​រដ្ឋបាល​ជន​ផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា សត្វ​ផ្សោត​នៅ​ចំណុច​អន្លង់​ឈើទាល​បាន​ងា​.​ប់​អស់ហើយ ខណៈ​មុន​ឆ្នាំ​២០១៩ មាន​ចំនួន​៣​ក្បាល ហើយ​បាន​ស្លា​.​ប់​ជា​បន្តបន្ទាប់ ដែល​ជា​ចុង​ក្រោយ​បាន​ងា​.​ប់ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០២២​។

លោកនាយ​រដ្ឋបាល​ជលផល​បានឱ្យ​ដឹង​បន្ត​ថា ចំពោះ​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល ជាប់​ព្រំ​ប្រទល់​ប្រទេស​ឡាវ នៅ​ដាច់​ពី​អន្លង់​ផ្សោត​នានា ដែល​ជាប់​និង​ព្រំប្រទល់​ខេត្តក្រចេះ ហើយ​ជា​សត្វ​ផ្សោត លែង​មានការ​បន្សាំ​ខ្លួន​នៃ​ការ​ផ្លាស់​ទី​ដូច​សត្វ​ផ្សោត នៅ​អន្លង់​ត្បូង​ខ្លា អន្លង់​ជ្រៅ ជាប់​ខេត្តក្រចេះ ដែល​មានការ​ផ្លាស់​ទី​ពី​ខេត្តក្រចេះ មក​ខេត្តស្ទឹងត្រែង ។ ការ​មិន​បន្សាំ​ខ្លួន​របស់​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល ជា​សញ្ញា​មួយ​បង្ហាញ​ថា គ្មាន​វត្តមាន សត្វ ផ្សោត សារ​ជា​ថ្មី​ទៀត​ទេ​នៅ​អន្លង់​ឈើទាល​ជាប់​ប្រទេស​ឡាវ ។

លោកស្រី វិចិត្រ បាន​បញ្ជាក់​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​ចាត់​ថ្នាក់ ជា​ប្រភេទ​សត្វ​ទទួល​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ ដែល​ហៅ​កាត់​ថា IUCN ក្នុង​ឆ្នាំ​២០០៤ (Smith & Beasley, 2004) និង​ជា​ប្រភេទ​សត្វ​ជល​ផល កំពុង​រងគ្រោះថ្នាក់​មួយ​ប្រភេទ​ក្នុង​ចំណោម​សត្វ​ជលផល​កំពុង​រងគ្រោះថ្នាក់​សរុប​ចំនួន៥៨​ប្រភេទ ដែល​មាន​កំណត់ ក្នុង​អនុក្រឹត្យ​ស្តី​ពី «​ការ​កំណត់​ប្រភេទ​ផល​និង​ផលិតផល​ជលផល​កំពុង​រងគ្រោះថ្នាក់​» លេខ ១២៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែសីហា​ឆ្នាំ​២០០៩​។

ក្រៅពី​នេះ សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន ចាត់​ថ្នាក់​ក្នុង ឧ​ប​សម្ព័ន្ធ I នៃ​អនុសញ្ញា​ស្តី​ពី «​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​កំពុង​ទទួល​រងគ្រោះថ្នាក់​» ដែល​ហៅ​កាត់​ថា CITES (Convention on International Trade in Endangered Species of Wild Fauna and Flora)​។

លោក រឹទ្ធ ណា​រឿ​ន ប្រធាន​ប្រចាំ​តំបន់ ទន្លេមេគង្គ​លើ នៃ​អង្គការ​ដៃគូ (WWF) អភិរក្ស សត្វ ផ្សោត ធ្លាប់​ឱ្យ​ដឹង​ការ​ពី​កន្លង​ទៅ​ថា​៖ លោក​គាំទ្រ​លើ​ការ​សាងសង់​រូបសំណាក់ និង​យក​គ្រោងឆ្អឹង ដាក់​ក្នុង​ទូកញ្ចក់ ដាក់​តាំង នៅ​សហគមន៍ រម​ណីយ​ដ្ឋា​ន ព្រះ​រំកិល ព្រោះ​វា​ជា​យន្តការ​មួយ​បន្ថែម បាន​ជួយ រក្សា និរន្តរភាព​តំបន់​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល នេះ​កុំឱ្យ​បាតបង់​ទៅ​ថ្ងៃ​អនាគត ។

លោក​បន្ត​ថា កិច្ចការ​អភិរក្ស​គ្រោងឆ្អឹង​សត្វ​ផ្សោត​មេគង្គ​នេះ លោក​នឹង​ពិគ្រោះ​យោបល់ ជាមួយ ផ្នែក​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផ្សេង​ៗ​ទៀត ដើម្បី​រិះរក​វិធីសាស្ត្រ​ល្អ​ៗ និង​ថវិកា​ដើម្បី​ជួយ​ទំនុកបំរុង​ឱ្យ ដំណើរ ការ​អភិរក្ស​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ ។

សូម​បញ្ជាក់​ថា តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​សត្វ​ផ្សោត​អន្លង់​កោះ​ឈើទាល ព្រះ​រំកិល​នេះ បាន​បើក​ដំណើរការ​ជូន​ភ្ញៀវ​ទ​ស្សា​នា​បាន​ជិត​២០​ឆ្នាំ​មក​ហើយ ខណៈ​រម​នី​យ​ដ្ឋា​ន​មួយ​នេះ​បាន​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មកទស្សនា​កំ​សាន តាម​រយៈ​មាន​ថនិកសត្វ​ផ្សោត​រស់នៅ និង​មាន​ព្រំប្រទល់ ជាប់​និង​ប្រទេស​ឡាវ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ