ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ល្បែ.ងស៊ីសង​គ្រប់​ប្រភេទ សង្ស័យ​ជា​សេដ្ឋ កិច្ច​ពេញចិត្ត​របស់​លោក​អធិការ​​ម្នាក់​

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែ.ងស៊ី.សង​គ្រប់​ប្រភេទ ពិសេស ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តកោះកុង​វិញ ពិសេស ក្នុងស្រុក​បទុម​សាគរ​តែ​ម្តង គឺ​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ…

ខេត្តកោះកុង ៖ ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែ.ងស៊ី.សង​គ្រប់​ប្រភេទ ពិសេស ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តកោះកុង​វិញ ពិសេស ក្នុងស្រុក​បទុម​សាគរ​តែ​ម្តង គឺ​កំពុង​ដំណើរការ​លេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ។

យោង​អនុសាសន៍​របស់​សម្តេច​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ឱ្យ​លោក​អភិបាល​រាជធានី ខេត្ត ទាំង​២៥​ខេត្ត ក្រុង ត្រូវ​តែ​បង្ក្រាប​បន​​ល្បែ.ងស៊ី.សង​​ខុសច្បាប់​គ្រប់​ប្រភេទ​ទូ​ទាំង​ប្រទេស ។ មិន​បាត់​នោះ​ទេ កំពុង​តែ​រីក​ដ​ដុះដាល​ខ្លាំង​ណាស់​ក្នុង ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង នូវវង់​ល្បែ.ងស៊ី.សង​​ ដូច​ជា​បៀរ​ស៊ូ​គូ​ថៃ ល្បែ.ង​យូគី ជល់ មាន់ និង​អាប៉ោង ។

តាម​ប្រភព​ច្បាស់ការ​ដែល​បណ្ដាញសារព័ត៌មាន​ពេញចិត្ត​មេ​ឌា​ទើប​ទទួល​បាន​នៅ​ថ្ងៃ​​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣​នេះ ចំពោះ​ទីតាំង​កំពុង​តែ​ដំណើរការ​លេងល្បែ.ង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​សប្បាយ​ក្នុង​ការ​លេងល្បែ.ង​ភ្នាល់​ដាក់​ប្រាក់​ទាំងនេះ ស្ថិត​នៅ​ឃុំ​ថ្ម​ស ។

១-​ល្បែ.ង​បៀរ​ស៊ី​គូ​ថៃ​គេ​លេង​រាល់ថ្ងៃ នៅ​ចំណុច​ភូមិ​ថ្ម​សរ នៅផ្ទះ​អា​ម៉ា​លក់​គុយទាវ ចំនួន​២​វង់ ផែ​បង្គា ចំនួន​៤​វង់ និង​ផែ​ក្តាម​៧​វង់ ។ ២-​កន្លែង​លេង​យូគី​មាន​មនុស្ស​លេង​ចាប់ពី​២០​នាក់​៣០​នាក់ នៅ​ចំណុច​ផែ​បង្គារ ។ ៣-​ល្បែង​ជល់​មាន់ និង​អាប៉ោង​មាន​ច្រើន​ទីតាំង​សម្រាប់​ផ្លាស់​ប្ដូរ​កន្លែង​លេង​មាន​ដូច​ជា​ក្នុងភូមិ​ព្រែក​គល់ ក្នុងភូមិ​ក្រួស​ក្រហម និង​ភូមិ​តា​នូ​ន ឃុំ​ថ្ម​ស ស្រុក​បុ​ទ្ម​សាគរ ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​បំផុត សំឡេង​ហូរ​កញ្ជ្រៀវ​សើច​ក្អាកក្អាយ​ចេញពី​ទីតាំង​ល្បែ.ងស៊ីសង​ភ្នាល់​ដាក់​ប្រាក់​ទាំងនេះ មិន​បាន​រំខាន​ដល់​ត្រចៀក​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ​។

ចំពោះ​ករណី​ល្បែ.ងស៊ីសង​ខាងលើ​នេះ លោក​យេ​ន តូច អធិការ​ស្រុក​បទុម​សាគរ​បាន​ឆ្លើយ​តប​មក​កាន់​បណ្តាញសារព័ត៌មាន​ពេញចិត្ត​មេ​ឌា​នៅ​ថ្ងៃនេះ​ផង​ដែរ​ថា «​សូម​អរគុណ​ច្រើន​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង់​ទាំងនេះ ខ្ញុំ​មិន​បានដឹង​នោះ​ទេ ព្រោះ​ខាង​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ស មិន​បាន​រាយការណ៍​មក​ខ្ញុំ​ទេ ណាមួយ​ចម្ងាយ​ពី​អធិការ​ស្រុក​ទៅ​ឃុំ​ថ្ម​ស មាន​ចម្ងាយ​ឆ្ងាយ ចំពោះ​ករណី​នេះ​ខ្ញុំ​នឹង​ខិតខំ ដាក់​កម្លាំង​តាមដាន និង​បង្ក្រាប​ឲ្យ​អស់​» ។

បញ្ហា​ទាំងនេះ វា​ពិត​ណាស់ និង​បង្ក​អសន្តិសុខ​ក្នុង​សង្គម អំពើ​ហិង្សា​ក្នុង​គ្រួសារ ចោរកម្ម ដោយ​ពលរដ្ឋ​មើលឃើញ​ថា អាជ្ញាធរ​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ឲ្យ​អនុវត្ត​នោះ​ទេ ។ ពលរដ្ឋ​ក្នុងស្រុក​បទុម​សាគរ ស្នើ​សុំ​លោក គង់​មនោ ស្នងការ​ខេត្តកោះកុង សុំ​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​ល្បែ.ងស៊ី សង​​ក្នុង​ភូម​ឃុំ​ខាងលើ​នេះ​ផង ៕

អត្ថបទសរសេរ ដោយ