ខ្ចី៥ពាន់ដុល្លារថា១សប្តាហ៍សងវិញ បើមិនសងទេអាចយកសារសម្លេងទៅប្តឹងបាន ទីបំផុតចាយសែកស្អុយ គេប្តឹងមែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីអាជីវករម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើ
រាជធានីភ្នំពេញ ៖ ស្ត្រីអាជីវករម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើ
រាជធានីភ្នំពេញ ៖ ស្ត្រីអាជីវករម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន. ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់«សែកស្អុយ» ប្រមាណ៥.០០០ដុល្លាអាមេរិក ។
ជនសង្ស័យឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេ ខ១៤ ៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។
ដើមចមនៃការឃាត់ខ្លួនស្ត្រីអាជីវករខាងលើនេះ ត្រូវបានគេដឹងថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់បំ ណុល អាវុធហត្ថក៏បានចេញលិខិតកោះហៅជនសង្ស័យឲ្យចូល ខ្លួន ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏ចិត្តសឿងបឿងដែរ និងគោរពទៅតាមពាក្យសន្យាថា (នាងខ្ញុំ សល់ ស្រីនៀត បានខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥.០០០ដុល្លារ ក្នុងរយៈពេល១សប្តាហ៍ អញ្ចឹងបើក្នុង១សប្តាហ៍នេះនាងខ្ញុំអត់សងឬក៏មានការគេចវេសអីផ្សេងៗ បងប្រុសដើមបណ្តឹង អាចមានសិទ្ធិយកសម្លេងក្នុងវីដេអូនេះ ទៅផុសឬអាចប្តឹងផ្តល់នាងខ្ញុំតាមផ្លូវច្បាប់បាន) ។
ដូច្នោះចម្លើយរបស់ជនសង្ស័យពិតជាពាក់ពន្ធ ក្នុងការប្រព្រឹត្តអំពើដូចចោទប្រកាន់ខាងលើនោះមែន សមត្តកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ក៏បានស្នើសុំគោលការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។
អង្គហេតុក្នុងពាក្យបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរករសុំខ្ចីប្រាក់ពីដើមបណ្តឹង «ធ្លាប់ខ្ចីជាញឹកញាប់មកហើយព្រោះជាមនុស្សធ្លាប់រាប់អានគ្នា» ដើម្បីយកមកប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗ ប៉ុន្តែលើកនេះខ្ចី៥.០០០ដុល្លារ សន្យាសងគ្រប់ចំនួនវិញក្នុង១សប្តាហ៍ ទីបំផុតសងសែកស្អុយ២ សន្លឹក ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ចាក់យ៉ាងច្បាស់លាស់ ។
ទង្វើរបស់ជនសង្ស័យបានប្រព្រឹត្ត ដូចរៀប រាប់ខាងលើខាងនេះហើយ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ ។ ហើយសំណុំរឿងនេះបានស្ថិតនៅព្រះរាជអាជ្ញារង «ប្រចាំការ» តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងនៅបន្តការស៊ើបសួររហូតដល់រសៀលថ្ងៃទី២៩ ខែមករា នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ