ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថៃ អតិ​ជាតិ​បុត្រ ទម្លាយ​រឿង «​បេះដូង​» មាន​ម្ចាស់​ស្រី​មក​គ្រប់គ្រង និង​គ្រោង​ចូល​សិល្បៈ​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត និង​បងប្អូន ដែល​តែងតែ​តាមដាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កន្លង​មក ធ្លាប់​បានដឹង​លឺ​ថា តារាចម្រៀង​ប្រុស​វ័យក្មេង​ដ៏​ស្រស់​សង្ហា គឺ​លោក ថៃ អតិ​ជាតិ​បុត្រ និង​តារា​សម្តែង​ស្រី​ឆ្នើម និង​សិច​ស៊ី គឺ​កញ្ញា

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត និង​បងប្អូន ដែល​តែងតែ​តាមដាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កន្លង​មក ធ្លាប់​បានដឹង​លឺ​ថា តារាចម្រៀង​ប្រុស​វ័យក្មេង​ដ៏​ស្រស់​សង្ហា គឺ​លោក ថៃ អតិ​ជាតិ​បុត្រ និង​តារា​សម្តែង​ស្រី​ឆ្នើម និង​សិច​ស៊ី គឺ​កញ្ញា ដួង ម៉ា​និ​ច តែងតែ​បង្ហាញ​ភាព​ផ្អែម​ល្អែ​ម​ស្និទ្ធស្នាល​ដូច​គូស្នេហ៍​។ តែ​អ្វី​ដែល​សំខាន់​នា​ពេល​នេះ ស្រាប់តែ​លោក ថៃ អតិ​ជាតិ​បុត្រ បែរជា​បង្ហើប​ថា បេះដូង​របស់​លោក គឺ​មាន​ម្ចាស់​គ្រប់គ្រង​ហើយ តែ​មិនមែន​កញ្ញា ដួង ម៉ា​និ​ច ទេ​។

បុរស​សង្ហា ថៃ អតិ​ជាតិ​បុត្រ បញ្ជាក់​ច្បាស់​ៗ​ថា និយាយ​ពី​ទាក់ទង​ជាមួយ​កញ្ញា ដួង មា​និច្ច វិញ គឺ​មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​បុរស​ស្រី​វ័យ​ខុស​គ្នា​អ្វី​នោះ​ទេ ព្រោះ​កន្លង​មក ភាព​ផ្អែម​ល្អែ​ម និង​ស្និទ្ធស្នាល​នោះ គឺ​គ្រាន់តែ​រឿងរ៉ាវ​ក្រៅ​ឆាក​តែ​ប៉ុណ្ណោះ លើស​ពី​នេះ រឿង​ស្នេហា​រវាង​លោក និង​ស្រី​ស្រស់ ដួង ម៉ា​និ​ច កន្លង​មក គ្រាន់តែ​ជា​ការ​ផ្គូរ​ផ្គង​របស់​មហាជន និង​អ្នកគាំទ្រ​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ តារាចម្រៀង​សម្លេង​ផ្អែម​លោក ថៃ អតិ​ជាតិ​បុត្រ ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​កាលពី​ឆ្នាំ​២០១៧ តែ​បែរ​បាត់​មុខ​ពី​សិល្បៈ ដោយ​មិន​ដែល​ឃើញ​តារាចម្រៀង អតិ​ជាតិ​បុត្រ ចេញ​នូវ​បទ​ចម្រៀង​ថ្មី​បន្ត​ទៀត​សោះ ត្រង់​ចំណុច​នេះ មហាជន​ជា​ច្រើន​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ទាក់​ទង​ជាមួយ​ការ​បាត់​មុខ​នេះ​។

ប្រាកដ​ណាស់ អ្វី​ក៏​ដោយ​ធ្វើការ​លាក់បាំង​ពុំ​ជិត​នោះ​ទេ មាន​ផ្លូវ​ចូល​ប្រាកដជា​មាន​ផ្លូវ​ចេញ​។ ថ្មី​ៗ​នេះ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព បុរស​សង្ហា ថៃ អតិ​ជាតិ​បុត្រ បាន​ធ្វើ​ថ្លែងប្រាប់​ថា លោក​គ្រោង​នឹង​ចូល​សិល្បៈ​វិញ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ និង​នាំ​មក​ជាមួយ​នូវ​អ្វី​ដែល​ប្លែក​​សម្រាប់​បងប្អូន​មហាជន​ផង​ដែរ​។

បើ​ទាក់ទង​ជាមួយ​ការ​បាត់​មុខ​ពី​វិ​ថី​សិល្បៈ លោក អតិ​ជាតិ​បុត្រ បាន​បន្ថែម​ថា លោក​មានការ​មមា​ញឹក​ជាមួយ​ការងារ​អចលនទ្រព្យ ដូច្នេះ​ហើយ​ទើប​បានជា​លោក​បាត់​មុខ​ពី​សិល្បៈ​មួយ​ខ្យល់​ធំ​ដូច្នេះ​។ បើ​ទាក់ទង​ជាមួយ​ទំនាក់​ទង​ស្នេហា​វិញ លោក​ក៏​បាន​បង្ហើប​ថា នា​ពេល​នេះ លោក​អាច​មាន​ទំនាក់ទំនង​ជាមួយ​នារី​ដ៏​ស្រស់​សោភា​ម្នាក់ ដោយ​លោក​បាន​បង្ហើប​ថា នារី​ដែល​អាច​ជា​គូរ​គ្រង​ជាមួយ​លោក អាច​មាន​អាយុ​ប្រហាក់ប្រហែល​លោក​ដែរ​។

លើស​ពី​នេះ លោក​បាន​បន្ត​ថា មនុស្ស​ដែល​ស្រឡាញ់ មិនមែន​ជា​មនុស្ស​នៅ​ក្នុង​រង្វង់​សិល្បៈ​នោះ​ទេ ដោយ​នារី​ម្នាក់​នោះ​ជា​អ្នក​រកស៊ី​។ បើ​ទាក់ទង​ជាមួយ​កញ្ញា ដួង មា​និច្ច​វិញ លោក​ក៏​បាន​បង្ហើប​ថា គ្រាន់តែ​រឿងរ៉ាវ​ក្រៅ​ឆាក​តែ​ប៉ុណ្ណោះ លើស​ពី​នេះ ស្នេហា​កន្លង​មក គ្រាន់តែ​ជា​ការ​ផ្គូរ​ផ្គង​របស់​មហា​ជន​តែ​ប៉ុណ្ណោះ​។

បើ​ទាក់ទង​ជាមួយ​ដំណើរការ​នៃ​ការ​ផលិត​នៅ​បទ «​គ្រា​ស្នេហ៍​» វិញ លោក ម៉ិ​ល សុចិ​ត្ត្រា ហៅ Emo ដែល​​ធ្លាប់​សម្រួល​បច្ចេកទេស​ភ្លេច​បាន​ពោល​ថា «​និយាយ​អំពី​ប្រវត្តិ និង​ដំណើរការ​ផលិត​បទ «​គ្រា​ស្នេហ៍​» ជា​ការ​និពន្ធ​ទំនុក​ចម្រៀង និង​មេ​ឡូ​ឌី​ដោយ​ប្អូន ថៃ​អតិ​ជាតិ​បុត្រ និពន្ធ​បទ​ភ្លេង និង​បច្ចេក​ទេស​សម្លេង​ដោយ​ខ្ញុំបាទ Emo កាលពី​ប្រាំ​ឆ្នាំ​មុន​។ បទ​មួយ​នេះ​ធ្លាប់​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ទស្សនិកជន ជំនាន់​នឹង​ផ្លូវ​មក​ផ្ទះ​ខ្ញុំ​ឆ្ងាយ​ក្តៅ​ហ៊ុយ​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​គឺថា ប្អូន​បុត្រ ជិះ​ម៉ូតូ​ទាំង​កណ្តាលថ្ងៃត្រង់​ម៉ោង​ប្រហែល​១២​។ គាត់​បាន​មក​ថត​សម្លេង​នៅ​ស្ទូ​ឌី​យោ​របស់ខ្ញុំ ដោយ​គ្មាន​ឮ​រអ៊ូ​ថា ក្តៅ ហុយ​ដី សូ​ម្បី​តែ​បន្តិច ប្អូន​បុត្រ ជា​មនុស្ស​តស៊ូ​អត់ធ្មត់​ក្នុង​វិស័យ​សិល្បៈ​នេះ ជា​ចុង​ក្រោយមក​ដល់​ថ្ងៃនេះ​ខ្ញុំ​នៅ​តែ​ទទូច​អោយ​ប្អូនប្រុស​ត្រឡប់​មក​វិញ ជាមួយ​បទ​ចម្រៀង​ថ្មី​បែប​មនោសញ្ចេតនា​តទៅ​ទៀត​»​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ Emo Composer ដែល​មានឈ្មោះ​ពិត​ថា ម៉ិ​ល សុចិ​ត្ត្រា ដែល​ជា​អ្នកជំនាញ​ខាង​ទំនុក​ចម្រៀង និង​ទំនុកភ្លេង ហើយ​លោក​ក៏​ជា​កវីនិពន្ធ​នៅ​បទ​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ​។

ប្រាកដ​ណាស់ ទាក់ទង​ការ​ផលិត​បទ «​គ្រា​ស្នេហ៍​» ឡើង​វិញ ដោយ​មូលហេតុ​ថា លោក​ចង់​នាំ​អារម្មណ៍​របស់​មហាជន​អោយ​ទទួល​នៅ​អ្វី​ដែល​ថ្មី​បន្ត​ទៀត​ជាមួយ​សាច់ភ្លេង​ថ្មី និង​ធ្វើ​អោយ​សម្រិតសម្រាំង​ជាង​មុន​បន្ត​ទៀត ព្រោះ​កាលពី​បទ «​គ្រា​ស្នេហ៍​» ចេញ​ដំបូង​ទទួល​បានការ​គាំទ្រ​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ឧបករណ៍​ភ្លេង​ទំនើប​ៗ មិនដឹង​ថា ទទួល​បានការ​គាំទ្រ​ប៉ុណ្ណា​ទៅ​។

ទាក់ទង​ជាមួយ​ដំណើរការ​ផលិត​ឡើង​វិញ​នេះ លោក Emo សង្ឃឹមថា នឹង​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាងច្រើន​បន្ត​ទៀត​។ បើ​ទាក់ទង​ជាមួយ​ការ​បាត់​ខ្លួន​របស់​លោក ថៃ អតិ​ជាតិ​បុត្រ​វិញ លោក Emo ក៏​បាន​ទម្លាយ​ថា តារាចម្រៀង​រូប​នេះ មានការ​ងារ​ជា​ច្រើន​ដែល​តារា​រូប​នេះ​ត្រូវធ្វើ ដូច្នេះ​ហើយ​ទើប​បានជា​តារាចម្រៀង​រូប​នេះ​បាន​មុខ​ទាំង​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ដូច្នេះ​។

ទាក់ទង​ជាមួយ​បទ​« គ្រា​ស្នេហ៍​» នេះ ទោះបីជា​កន្លង​ទៅ​៥​ឆ្នាំ​ក៏​ដោយ ក៏​បទ​មួយ​នេះ​នៅ​តែ​មានការ​ពេញចិត្ត ដោយ​ការ​គាំទ្រ​ពី​សំណាក់​មហាជន​យ៉ាងច្រើន​កុះករ​។ ជា​ចុង​ក្រោយ លោក ម៉ិ​ល សុចិ​ត្ត្រា ហៅ Emo អរគុណ​ដល់​បងប្អូន​មហាជន សម្រាប់​ការ​គាំទ្រ​នៅ​ការ​តែង​និពន្ធ​របស់​ល​លោក ហើយ​ក្រៅពី​បទ «​គ្រា​ស្នេហ៍​» ក៏​មាន​បទ​ដែល​លោក​តែង​និពន្ធ​ល្បី​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា​បទ «​ខ្ញុំ​លែង​ត្រូវការ​ស្នេហា​» បទ «Queen» របស់​ទេព បូ​ព្រឹក្ស និង​បទ​«​មនុស្ស​កំដរ​» ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ