GAC Motor Cambodia រៀបចំដំណើរកម្សាន្ត ដើម្បីសង្គមនិងទេសចរណ៍ ទៅកាន់ខេត្តកំពត-កែប
រាជធានីភ្នំពេញ ៖ GAC Motor Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ត ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ទឹកដីនៃតំបន់សមុទ្រ ខេត្តកំពត និងកែប…
រាជធានីភ្នំពេញ ៖ GAC Motor Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ត ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ទឹកដីនៃតំបន់សមុទ្រ ខេត្តកំពត និងកែប…
រាជធានីភ្នំពេញ ៖ GAC Motor Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ត ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ទឹកដីនៃតំបន់សមុទ្រ ខេត្តកំពត និងកែប រយៈពេល ៣ ថ្ងៃ ២ យប់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ខាងមុខនេះ ក្នុងគោលបំណង ដើម្បីផ្ដល់ភាពរីករាយជូនអតិថិជនកំពុងប្រើប្រាស់រថយន្តរបស់ខ្លួន និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ពង្រឹងនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ។
នៅក្នុងសន្និសីទសារព័ត៌មាន និងជួបជុំអតិថិជនកាលពីល្ងាចថ្ងៃទី១៧ ធ្នូ ២០២២ នៅអគារតាំងបង្ហាញរថយន្ត GAC នៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្ត សម្រាប់គ្រួសារ GAC នៅកម្ពុជា ។
លោកបន្តថាដំណើរកម្សាន្តអតិថិជន GAC Motor មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ទៀតនោះ គឺជាការចូលរួមចំណែកពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងការចូលរួមចំណែកជួយសង្គម តាមរយៈការចែកអំណោយសប្បុរសធម៌ ជូនដល់ពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីបានឆ្លងកាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះ ។ ហើយថវិកាដែលទទួលបាន សម្រាប់ទិញអំណោយសប្បុរសធម៌នេះ គឺបានមកពីការរួមចំណែករបស់អតិថិជន GAC ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់ ។
លោកបន្ថែមថា ដំណើរកម្សាន្តនេះ មានលក្ខណៈជាក្បួន ហើយរថយន្តដែលចូលរួមមានចំនួន ២៥ គ្រឿង នៅក្នុងនោះមានសមាជិកចូលរួមប្រមាណ ១២០ នាក់ ដែលនឹងធ្វើដំនើរចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកែប រួចបន្តដំណើរឆ្ពោះទៅកាន់ខេត្តកំពត ។ ក្រៅពីកម្មវិធីដំណើរកម្សាន្តអតិថិជននេះ យើងនឹងមានសកម្មភាពសប្បុរសធម៌ ចែកអំណោយទៅដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន ២០០ គ្រួសារ ដើម្បីជាការជំរុញនិងលើកទឹកចិត្ត នៃការចែករំលែក និងវប្បធម៌ជួយគ្នា នៅក្នុងសង្គមខ្មែរតែមួយផងដែរ ។
គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខ តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ៥ ម៉ូដែល រួមមាន GS3 , GS4, GS5, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល GN8 ជារថយន្តលក្ខណៈគ្រួសារVIP VAN/ MPV ។
រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។ សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ ៥ ឆ្នាំ ឬ ១៥ ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាការថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១២ ខែឬ ២ ម៉ឺន គីឡូម៉ែត្រនិងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ