ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក​ដ្ឋា​ន​ភាពយន្ត​ចេញ​មុខ​បំភ្លឺ​រឿង​ផែនទី​ខុស​​ប្រក្រតី​ក្នុង​ការ​ផ្សព្វផ្សាយ​រឿង​ថៃ «​បុព្វេ​សន្និ​វាស ២»

1 ឆ្នាំ មុន
  • ភ្នំពេញ

នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​មុខ​ឆ្លើយ​តប​ជុំវិញ​ការ​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន​ខ្មែរ ដែល​​បាន​កើតទុក្ខ​មិន​សុខចិត្ត​ជុំវិញ​ការ​បង្ហាញ​ផែនទី​មិន​ត្រឹមត្រូវ​មួយ ដែល

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​មុខ​ឆ្លើយ​តប​ជុំវិញ​ការ​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន​ខ្មែរ ដែល​បាន​កើតទុក្ខ​មិន​សុខចិត្ត​ជុំវិញ​ការ​បង្ហាញ​ផែនទី​មិន​ត្រឹមត្រូវ​មួយ ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​បញ្ចាំង​រឿង «​បុព្វ​សន្និវាស​២» ដែល​ជា​ភាពយន្ត​របស់​ថៃ​។

ផែនទី ដែល​ថៃ​បាន​បង្ហាញ​នោះ គឺ​មួយ​ភាគ​បាន​គូស​ឡើង​ចូល​ក្នុង​ដី​ខ្មែរ​បច្ចុប្បន្ន ដែល​នោះ​បាន​ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ក៏​មានការ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ក្តៅ​គគុក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ នេះ​ថា «​ប៉ុន្មាន​ថ្ងៃនេះ យើង​ក៏​បានឃើញ​ពី​ការ​ប្រតិកម្ម​ពី​សំណាក់​មហាជន​ខ្មែរ ហើយ​យើង​ក៏​បានឃើញ​បញ្ហា​ខាងលើ​នេះ​នៅ​ក្នុង​ការ Promotion វី​ដេ​អូ​មួយ មុន​ការ​ចាក់​បញ្ចាំង​រឿង «​បុព្វេសន្និវាស​» របស់​ថៃ​នេះ ដែល​បាន​ចាក់​បញ្ចាំង​»​។

លោក​បញ្ជាក់​ថា «​ជាក់ស្តែង​យើង​ពិនិត្យ​ទៅ​លើ​ផ្ទៃរឿង​ទាំងមូល​ដែល​មាន​រយៈពេល​ជាង​២​ម៉ោង​នោះ គឺ​មិន​មាន​រូបភាព​បែប​នោះ​ឡើយ ហើយដោយ​ឡែក​ក្នុង​រូបភាព​វី​ដេ​អូ Trailer ក៏​យើង​មិន​បានឃើញ​រូបភាព​ផែនទី ដែល​គូស​ខុស​នោះ​ដែរ ខណៈ​ពេល​ដែល​រូបភាព​ដែល​ឃើញ​នោះ គឺ​មាន​តែ​នៅ​លើ​វី​ដេ​អូ​នៃ​កិច្ច​សម្ភាសន៍​មួយ​ផ្សេង​ដែល​មិន​បាន​ឆ្លងកាត់​ការ​ពិនិត្យ​របស់​យើង​ឡើយ​»​។

យ៉ាងណា បើ​តាម​លោក ប៉ុក បូ​រក្ស ថា រហូត​មក​ដល់​នា​ពេល​នេះ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​លុប​វី​ដេ​អូ​នោះ​ចោល​វិញ ហើយ​ចំពោះ​បញ្ហា​ផ្ទៃរឿង​ទាំងមូល​នោះ គឺ​មិន​មាន​បញ្ហា​ចោទ​ច្រើន​ឡើយ​។ លោក​លើក​ឡើង​បន្ថែម​ថា ការ​បង្ហាញ​ផែនទី​នៅ​ក្នុង​វី​ដេ​អូ​នោះ វា​អាច​ជា​ការ​ភាន់ច្រឡំ ឬ​ក៏​បញ្ហា​បច្ចេកទេស​ណាមួយ​ពី​ការ​បកប្រែ​ឬ​យ៉ាងណា ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​រោងកុន​ដែល​ចាក់​រឿង​នឹង​ធ្វើការ​ជាមួយ​ផលិត​ដើម​ដែល​ផលិត​រឿង​នេះ ដើម្បី​បញ្ជាក់​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ប្រសិនបើ​រឿង​នេះ បាន​កើតឡើង​នៅ​សតវត្ស​ន៍ទី​១៧ ឬ​១៨ ខ្ញុំ​មិន​ផលរ​ម៉ាស់​ទៅ​លើ​ផែនទី​ទាំង​អស់នោះ​ឡើយ ព្រោះ​នោះ​ជា​ប្រវត្តិសាស្ត្រ ដោយសារ​ពេល​នោះ​សៀម បាន​កាន់កា​.​ប់​ដី​យើង​ច្រើន តែ​ប្រសិនបើ​វា​ខុស​ឆ្នាំ ដោយ​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​នឹង គាត់​បាន​ដាក់​ពុទ្ធ​ស័ក​រាជ ២៥៦៤ គឺ​ស្ថិត​នៅ​ឆ្នាំ​២០២០​នេះ ដែល​នោះ​គឺជា​ការ​ភាន់ច្រឡំ ឬ​ក៏​មានការ​បកប្រែ​ខុស​ណាមួយ ចឹ​ង​យើង​អោយ​ក្រុមហ៊ុន​នាំ​ចូល​រឿង​នឹង​ធ្វើការ​ជាមួយ​ផលិតករ​ផលិត​រឿង​នឹង ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​។

ដោយឡែក​សម្រាប់​ការ​រិះគន់​ប្រតិកម្ម​ពី​មហាជន​ខ្មែរ​ចំពោះ​រឿង​ផែនទី​នេះ លោក ប៉ុ​ក្ស បូ​រក្ស បាន​អះអាង​ទៀត​ថា លោក​សប្បាយចិត្ត​នៅ​ពេល​ឃើញ​មានការ​ប្រតិកម្ម ដោយ​មាន​យុវជន​យើង​ចេះ​ស្រឡាញ់​ជាតិ ដោយ​យើង​ទាំងអស់​គ្នា គឺ​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងរក​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ​។

លោក​បញ្ជាក់​ថា ការ​ប្រតិកម្ម​ក៏​យើង​ត្រូវ​សិក្សា​ទៅ​លើ​ផ្ទៃរឿង​ដែរ ដោយសារ​រឿង​បាន​ផលិត​ឡើង​នា​សម័យ​នោះ ហើយ​យើង​ក៏​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​បែប​នោះ​ដែរ ចំណុច​នេះ​យើង​ទាំងអស់​គ្នា​ក៏​គួរ​ពិចារណា​ទៅ​លើ​ចំណុច​ទាំង​ពីរ​នេះ​ដែរ​។

ជា​ការ​កត់សម្គាល់​មហាជន​ខ្មែរ​ជា​ច្រើន​បាន​ផ្ទុះ​ប្រតិកម្ម​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​បានឃើញ​រូបភាព​វី​ដេ​អូ​ដោយ​ភ្ជាប់​ជាមួយ​រឿង «​បុព្វេសន្និវាស​» របស់​ថៃ បាន​បង្ហាញ​ផែនទី​មួយ ដែល​ផែនទី​នោះ​បាន​គូស​ចូល​ដី​ខ្មែរ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​។

ដោយសារ​ឃើញ​ភាព​មិន​ប្រក្រតី នា​ពេល​ពួក​គេ​បាន​នាំ​គ្នា​បញ្ចេញ​សារ​ប្រតិកម្ម​ដោយ​បាន​ប្រឆាំង​មិន​អោយ​ភាពយន្ត​ខាងលើ​នេះ​ចាក់​បញ្ចាំង​ឡើយ ព្រោះ​វា​ជា​ការ​ខុសឆ្គង ដែល​មហាជន​ខ្មែរ​យល់​ថា ថៃ​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ទឹក​សុវណ្ណ​ភូមិ​របស់​យើង​។ ដោយ​ជុំវិញ​ប្រតិកម្ម​នៃ​រឿង​នេះ​ដែរ មុន​ពេល​ដែល​ក្រុមហ៊ុន​បាន​នាំ​យក​រឿង​នេះ​មក​ចាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​នោះ ក៏​មាន​ផ្ទុះ​ប្រតិកម្ម​ម្តង​ដែល​ជុំវិញ​រូបភាព Poster សម្រាប់​ផ្សព្វផ្សាយ​រឿង​នេះ គឺ​បាន​ដាក់ ផ្ការំដួល ដែល​ជា​ផ្កា​មួយ​ប្រភេទ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​ប្រើ​នៅ​លើ​ភាពយន្ត​ថៃ​នោះ​ឡើយ​។

ជាក់ស្តែង ក្រោយ​ផ្ទុះ​ការ​រិះគន់​មិន​ឈប់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា តារាចម្រៀង​ប្រុស លោក អ៊ា​ម វ​ន្នី ចេញ​មុខ​មក​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​រឿង​ខាងលើ​នេះ ដោយ​លោក​បាន​ពោល​ពាក្យ​បែប​នេះ​ថា ៖ មិន​យល់ គ្រាន់តែ​ឈ្មោះ កា​រ៉ា​កេ​ត គឺ​យក​ពី​ខ្មែរ​ទៅ​ហើយ ឥឡូវ​ដល់​រឿង​ខាងក្នុង​លួច​ទៀត តើ​យើង​នៅ​តែ​បន្ត​គាំទ្រ​កុន​របស់​គេ​ដល់​ណា​ទៀត​កូន​ខ្មែរ​យើង​អើយ? អ្នក​ដែល​បាន​ទៅ​មើល​នៅ​រោងកុន​ទាំងឡាយ ពេញចិត្ត​ឬ​នៅ? #​បុព្វេសន្និវាស វគ្គ​២ កាន់តែ​គឃ្លើន រហូត​បង្ហាញ​ថា ទឹកដី​ខ្មែរ​បាត់​អស់​មួយ​ជ្រុង​ទៀត​ទៅ​លើ​ប្រទេស​ថៃ តើ​នេះ​ឬ​ជា​អ្វី​ដែល​អ្នក​ទស្សនា ជា​កូន​ខ្នែ​រ​យើង​នាំ​គ្នា​គាំទ្រ ទាំង​ងងឹត​ងងុល​មែន​ទេ?​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ