ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​ពី​សិល្បៈ​មិនឃើញ មក​ម្ដងនេះ ណាំ ប៊ុ​ណ្ណា​​រ័​ត្ន ផ្ដាំ​អ្នកចម្រៀង​មួយ​ចំនួន​ចំ​ៗ​តែ​ម្តង

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈ​ធំ​មក ពេល​នេះ​តារាចម្រៀង​ប្រុស​មាន​ប្រជា​ប្រិយភាព នៅ​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​គោរព​ស្រលាញ់​ពី​សំណាក់​ហ្វេ​ន​ៗ​ដដែល​នោះ​គឺ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈ​ធំ​មក ពេល​នេះ​តារាចម្រៀង​ប្រុស​មាន​ប្រជា​ប្រិយភាព នៅ​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​គោរព​ស្រលាញ់​ពី​សំណាក់​ហ្វេ​ន​ៗ​ដដែល​នោះ​គឺ​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ដែល​ត្រូវ​បាន​គេ​ដឹង​ថា លោក​មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​និង​មាន​សំឡេង​ផ្អែម​ស្រទន់ ស្ដាប់​មិន​ចេះ​ជិនណាយ​មួយ​រូប​នោះ​ទេ តែ​តារា​ប្រុស​រូប​នេះ​ក៏​មាន​ទេព​កោសល្យ​មិនធម្មតា ផ្នែក​តាក់តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​យ៉ាង​ប៉ិន​ប្រសប់​ផង​ដែរ ហើយ​បើ​និយាយ​ពី​វិស័យ​សិល្បៈ​វិញ គេ​អាច​ចាត់​ទុក​លោក​គឺជា​សិល្បករ​រៀមច្បង​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្លាំងក្លា គួរ​ឱ្យ​គោរព​មួយ​រូប​ផង​ដែរ​។

ដោយឡែក ក្នុង​នោះ​ផង​ដែរ បើ​ក្រឡេក​មក​ឃើញ​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​ប្រុស​លោក​ណាំ ប៊ុ​ណ្ណា​រ័​ត្ន បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ​ដោយ​គ្មាន​លឺ​សូ​ម្បី​តែ​ដំណឹង ដោយ​លោក​បាន​ទៅ​សំងំ​សាង​គ្រួសារ​រស់នៅ​ជាមួយ​ប្រពន្ធ​កូន​យ៉ាង​សប្បាយ​រីករាយ មាន​ក្ដី​សុខ សុភមង្គល យ៉ាង​ផ្អែមល្ហែម មើលទៅ​ពិតជា​គួរ​អោយ​ច្រណែន​ខ្លាំង​ណាស់ ។

បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​ឡើង​យូរ​មួយរ​យៈមក ស្រាប់តែ​គេ​បានឃើញ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ ដែល​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ម្ចាស់​បទ «​ថែ​ចិត្ត​ស្មោះ​ចាំ​មនុស្ស​ម្នាក់​» រូប​នេះ បាន​វិល​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​ចម្រៀង​ឡើង​វិញ​។ ក្រោយ​ពី​មហាជន​នាំ​គ្នា​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​នៅ​បទ​ថ្មី​របស់​លោក​គ្រប់​ៗ​គ្នា​តែ​ម្ដង ហើយ​ផលិតកម្ម​ថោ​ន​ក៏​បាន​ចេញ​មក ប្រកាស​ស្វាគមន៍​លោក​សារ​ជា​ថ្មី​ម្ដងទៀត សម្រាប់​តារាចម្រៀង លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ដែល​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​អ្នកគាំទ្រ​ខ្លាំង​ដដែល ទោះបីជា​លោក​បាន​ផ្អាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ធំ​កន្លង​ទៅ​ក៏​ដោយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រាន់តែ​ផលិតកម្ម​ថោ​ន បង្ហោះ Teaser បទ​ចម្រៀង​ថ្មី​របស់​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន ដែល​មាន​ចំណងជើង​ថា «​បិទ​ទំព័រ​Sad» ភ្លាម ពេល​នេះ​អ្នកគាំទ្រ​កំពុង​ក្តុកក្តួល​អន្ទះសា រង់ចាំ​ស្តាប់​បទ​ថ្មី​របស់​លោក​យ៉ាង​ខ្លាំង ក្រោយ​ពេល​ផលិតកម្ម​ថោ​ន ប្រកាស​ស្វាគមន៍​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន សារ​ជា​ថ្មី​ដែល​បាន​វិល​មក​កាន់​កន្លែង​ដើម​វិញ ។

ជាក់ស្ដែង អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ ថ្មី​ៗ​នេះ នៅ​សុខ​ៗ តារាចម្រៀង​ប្រុស​ខាងលើ​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​លើ​បណ្ដាញ​សង្គម​ថា «​កុំ​ព្យាយាម​កែ​ស្តាយ​ច្រៀង សំឡេង​ប្រភេទ​ណា​ច្រៀង​តាម​ធម្មតា អ្វី​ដែល​ត្រូវ​កែ គឺ​ចង្វាក់​តន្ត្រី​ឱ្យទាន់​សម័យកាល បើ​គេ​ពូកែ​រ៉េ​ប យើង​ទៅ​រ៉េ​ប​អី​ដែរ បើ​វា​មិន​ទំនង មាន​តែ​ខ្មាស​ខ្លួនឯង​ទេ អ្នក​ស្តាប់​ក៏​ដូច​គ្នា អ្នក​ណា​ចូល​ចិត្ត​អី​គេ​ស្តាប់​ហ្នឹងហើយ កុំ​ចេះ​តែ​ទៅ​ៗ​អី »​។

ក្រោយ​ឃើញ​លោក​និយាយ​បែប​នឹង​ហើយ​ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​គ្រាន់តែ​កាន់​កែវ​សុ​រ៉ា ក៏​ជះ​រាង​សង្ហារ​ដែរ​អាយ​ដល​» «​ខ្ញុំ​ចូល​សំលេង​បង បទ​មនោ​ស​ចេ្ច​ត​នា​» « និយាយ​ត្រូវ​ណាស់ Idol» «​សង្ហារ​ម្ល៉េះ​ទេ​IdoI» «​ម្ចាស់​បទ​ពេលវេលា​មិន​សក្តិ​សម​បាន​មក​វិញ​ហើយ​» «​ពេល​ណា​បង​ចេញ​បទ​ថ្មី​ទៀត ខ្ញុំ​ចង់​ស្ដាប់​យូរហើយ​» «​ផុត​ម៉ោង​១២ Idol មក​វិញ​ហើយ​សប្បាយចិត្ត​ណាស់ » «​នៅ​តែ​ស្រឡាញ់ និង​គាំទ្រ​បងប្រុស​ជា​រៀង​រហូត​» «​បង​ឥឡូវ​ចេះ​តែង​កំណាព្យ​ទៀត​» « ប៉ុន្មាន​ម៉ាត់​នេះ ពិតជា​មាន​ន័យ​ណាស់ idol» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ