ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កោះហៅ​តារា​សម្តែង​លោក វ​ណ្ណា ឌី និង​ភាគី​ពាក់ព័ន្ធ​យក​មក​អប់រំ​កែប្រែ​ហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​សម្តែង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា លោក វ​ណ្ណា ឌី និង​ភាគី​ពាក់ព័ន្ធ​ចំនួន​២​រូប​ទៀត ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​យក​មក​អប់រំ​កែប្រែ​ហើយ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា លោក វ​ណ្ណា ឌី និង​ភាគី​ពាក់ព័ន្ធ​ចំនួន​២​រូប​ទៀត ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​យក​មក​អប់រំ​កែប្រែ​ហើយ បន្ទាប់​ពី​បាន​សម្តែង​វី​ដេ​អូ​ខ្លី ដោយ​កាយវិការ និង​ពាក្យពេចន៍​មិន​សមរម្យ​ដាក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

បើ​យោង​តាម​ការ​បង្ហោះ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ពី​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ​បានអោយ​ដឹង​ថា «​ថា​មែន​ៗ នៅ​ព្រឹក​នេះ ក្រុម​សម្តែង​ដែល​មានឈ្មោះ​ថា​ក្រុម​បា​វិត ត្រូវ​បាន​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​មក​អប់រំ​ហើយ បន្ទាប់​ពី​ចេញ​វី​ដេ​អូ សកម្មភាព និង​ពាក្យ​សំដី​មិន​សមរម្យ លើ​បណ្តាញ​សង្គម Facebook»​។

លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​ក្រុម​សម្តែង​ដែល​មានឈ្មោះ​ថា ក្រុម​ប៉ា​វិត បាន​ចេញ​វី​ដេ​អូ​កិច្ច​សម្ភាសន៍​និយាយ​ពី​ការ​រួម​ភេ​.​ទ​ជាមួយ​អ​និ​តិ​ជន ហើយ​ត្រូវ​បាន​ត្រូវ​បាន​ផ្ទុះ​ពេញ​បណ្តាញ​សង្គម បន្ទាប់​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​បណ្តាញ​សង្គម​មក វា​ធ្វើ​អោយ​មានការ​ប៉ះពាល់​សីលធម៌​សង្គម​យ៉ាង​ខ្លាំង​»​។

ដោយ​មើលឃើញ​បែប​នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០២២​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់​អោយ​លោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​ង​ទទួល​បន្ទុក​ការ​រិ​យា​ល័យ​ប្រឆាំង​ការ​ជួយ​ដូ​មនុស្ស និង​លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​រាជធានី​ភ្នំពេញ បាន​ហៅ​អោយឈ្មោះ លោក សុគន្ធ ដេ​វិត ដែល​ជា​អ្នកដឹកនាំ និង​លោក វ​ណ្ណា ឌី ជា​តារា​សម្តែង មក​បំភ្លឺ​ទាក់ទង​នឹង​ករណី​វី​ដេ​អូ​ខាងលើ ។

យ៉ាងណា បន្ទាប់​ពី​សមត្ថកិច្ច​ហៅ​ក្រុម​បា​វិត​មក​ស្នងការ​ភ្លាម សមត្ថកិច្ច​បាន​សាកសួរ​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​មួយ​ចំនួន​ពី​ការ​ចេញ​វី​ដេ​អូ និង​កិច្ច​សម្ភាសន៍​នូវ​ពាក្យ​សំដី​មិន​សមរម្យ ក្រុម​ប៉ា​វិត ក៏​សុខចិត្ត​ព្រម​ទទួលកំហុស​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ ហើយ​សន្យា​ឈប់​ថត​វី​ដេ​អូ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ដល់​សង្គម​ទៀត​ហើយ ។

បន្ទាប់​ពី​ទទួលស្គាល់​កំហុស ក្រុម​សម្តែង​ប៉ា​វិត ក៏​បាន​ធ្វើ​វី​ដេ​អូ​សុំ​ទោស និង​ធ្វើ​កិច្ចសន្យា​នៅ​ស្នងការ​នគរបាលរ​ដ្ឋា​ន​រាជធានី​ភ្នំពេញ និង​សុំ​ទោស​បង​ប្អូ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​សន្យា​លែង​មាន​ជា​លើក​ទី​២​ហើយ ។

ដោយ​អនុវត្ត​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាលរ​ជ​ធានី​ភ្នំពេញ បន្ទាប់​ពី​បានឃើញ​គណនី​ផេ​ក​ហ្វេ​សបុ​កមួយ​ដែល​មាន Kaa Offical បាន​ផុស​ឃ្លី​ប​វី​ដេ​អូ​ចំណងជើង​ថា «​វិប្បដិសារី​» នៅ​លើស​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ទាក់ទង​ទៅ​នឹង​សកម្ម​ភាពបុរស​០២​នាក់ សម្តែង​សកម្មភាព ដោយ​និយាយ​ពាក្យ​ពេ​ជន៍ អ​សីលធម៌ អា​.​ស​អាភា​.​ស កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម ហើយ​ក៏​មានការ​ផ្ទុះ​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​យេ​ន​ឌ័​រ បាន​ធ្វើការ​កោះហៅ​បុគ្គល​ទាំង​០៣​នាក់ ឲ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណៈ​នូវ​កំហុស​របស់​ខ្លួន​។

បុគ្គល​ទាំង​០៣​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ វ​ណ្ណា ឌី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​សិល្បករ (​តួ​សម្តែង​) ២- ឈ្មោះ ងួ​ន ពិសី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិល្បករ និង​ទី​៣- ឈ្មោះ ពៅ ដេ​វី​ដ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​ផេ​ក​។

ទោះជា​យ៉ាងណា បន្ទាប់​ពី​មានការ​ផ្ទុះ​ការ​រិះគន់​យ៉ាងច្រើន​ពី​បណ្តាញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះ​មក វី​ដេ​អូ​មួយ​នេះ​ក៏​ត្រូវ​បាន​ម្ចាស់​ផេ​ក​លុប​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ