ម្តាយឌុបកូនៗទៅកា.ប់ឫស្សីធ្វើរបងផ្ទះ លុះមកវិញជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
- សៀមរាប
ខេត្តសៀមរាប ៖ ម្តាយជិះម៉ូតូឌុបកូនម្នាក់ទៅកា.ប់ឬស្សី ដើម្បីយកមកធ្វើរបង ជាអកុសលក៏ជ្រុល
ខេត្តសៀមរាប ៖ ម្តាយជិះម៉ូតូឌុបកូនម្នាក់ទៅកា.ប់ឬស្សី ដើម្បីយកមកធ្វើរបង ជាអកុសលក៏ជ្រុល
ខេត្តសៀមរាប ៖ ម្តាយជិះម៉ូតូឌុបកូនម្នាក់ទៅកាប់ឬស្សី ដើម្បីយកមកធ្វើរបង ជាអកុសលក៏ជ្រុលចង្កូតម៉ូតូធ្លាក់ចូលទឹកត្រពាំង បណ្តាលឱ្យលង់ស្លា.ប់ទាំងម្តាយនិងកូន បង្កការភ្ញាក់ផ្អើលពេញភូមិ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២២ នៅចំណុចទឹកត្រពាំងស្លាកែត ស្ថិតក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីនគរបាលក្រុងសៀមរាបបានកោះសន្តិភាពកាលពីវេលាម៉ោង៤និង៥៦នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ថា ជនរងគ្រោះទាំង២នាក់ម្តាយ និងកូនដែលបាត់បង់ជីវិតខាងលើ ក្នុងនោះស្ត្រីជាម្តាយឈ្មោះ ធឿង ឈីអី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ និងកូនឈ្មោះ ធង់ សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមការបំភ្លឺពីឪពុករបស់ស្ត្រីរងគ្រោះឈ្មោះ ដាំ ធៀង អាយុ៦៣ឆ្នាំ មុខរបរកសិករ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃកើតហេតុ រូបគាត់បានឮកូនប្រាប់ថា ចង់បានដើមឬស្សីយកមកធ្វើរបងផ្ទះ ដើម្បីចងភ្ជាប់ជាមួយសំណាញ់ បន្ទាប់មកកូនស្រីក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ១Q-៨១៦៩ ចេញទៅរកកា.ប់ឬស្សី នៅខាងកើតផ្ទះប្រហែល៦០០ម៉ែត្រ ហើយស្ត្រីរងគ្រោះបានបបួលកូនៗទៅជាមួយ២នាក់ទៀត ដើម្បីជួយលើកឬស្សីដែរ តែកូនបងមិនចង់ទៅទេព្រោះមិនស្រួលខ្លួន ប៉ុន្តែស្ត្រីរងគ្រោះនៅតែចង់ឱ្យទៅជាមួយ ទើបកូនបងឡើងជិះម៉ូតូទៅជាមួយស្ត្រីរងគ្រោះជាម្តាយ ដោយបានមកខ្ចីកាំបិ.តផ្គាក់ពីផ្ទះបងបង្កើតយកទៅកា.ប់ឫស្សី ។
តាមប្រភពដដែលបានបន្តថា ក្រោយមកស្ត្រីរងគ្រោះក៏បានជិះម៉ូតូឌុបកូនទៅកន្លែងកា.ប់ឬស្សីតែម្ដង ទៅដល់ទីនោះគាត់ក៏ខ្លាចស្ត្រីរងគ្រោះជាកូនកា.ប់ឬស្សីបានហើយ យកមកមិនរួច គាត់ក៏បានឱ្យចៅប្រុសឈ្មោះ ម៉ី អាយុ១២ឆ្នាំ ទៅជួយសែងយកមក នៅពេលដែលចៅឈ្មោះ ម៉ី ទៅដល់ស្រាប់តែចៅប្រុសប្រាប់គាត់ថា កា.ប់មិនបានទេ ដោយសារកាំបិ.តផ្គាក់ដែលយកទៅនោះ មិនមុតសោះ ទើបប្រាប់ឱ្យមកមុន ហើយចៅឈ្មោះម៉ី ក៏បានជិះកង់មកមុនបាត់ បន្ទាប់មកស្ត្រីរងគ្រោះឡើងជិះម៉ូតូឌុបកូនពីរនាក់ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ត្រង់ចំណុចទឹកត្រពាំងស្លាកែត ដែលជាត្រពាំងទឹកបុរាណ ទើបនឹងស្ដារជីកថ្មីៗក្នុងភូមិខាងលើ ក៏បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូលទឹកត្រពាំងដែលទើបនឹងជីកតែម្ដង តែសំណាងល្អទើបកូនរបស់ស្ត្រីម្នាក់ដែលអង្គុយពីមុខគឺកូនប្អូន បានស្រវាឡើងគោកទាន់ និងរត់មកប្រាប់គាត់ជាជីតា និងជីដូនថា ម៉ាក់នឹងបង ដួលម៉ូតូធ្លាក់ចូលទឹកស្លា.ប់ហើយ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីលឺដំណឹងបែបនេះ គាត់ជិះកង់ទៅមើលកន្លែងស្ត្រីរងគ្រោះធ្លាក់ទឹក ហើយបានទៅស្រវារាវរកដែរ តែមិនឃើញ ដោយសារមានការរំខានពីប្ដីជនរងគ្រោះទាញ ខ្វែវដេញកា.ប់មកលើរូបគាត់ទៀត ទើបគាត់ពឹងអ្នកភូមិក្បែរនោះដឹកជូនគាត់មកផ្ទះវិញ ។ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ទើបមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើលនិងជួយរាវរកដែរ នៅតែមិនឃើញ រហូតមករាវរកមកវេលាដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ទើបបានប្រទះឃើញស.ពជនរងគ្រោះទាំង២នាក់ម្តាយ និងកូន ។
តាមប្រភពដដែលបានបន្តទៀតថា កាលពីមុនស្ត្រីរងគ្រោះជាកូនរបស់គាត់គឺជាមនុស្សល្អធម្មតាទេ តែពេល ចាប់តាំងពីនាងមានគ្រួសារ បែកផ្ទះទៅនៅជុំគ្រួសារជាមួយប្ដីមក នាងមានអាការៈចេះតែមិនស្រួល ដោយសារមានគំនាបពីប្ដីខ្លាំងពេក សូម្បីតែទៅលេងផ្ទះបងប្អូនក៏មិនបានដែរ ទើបធ្វើឱ្យនាងគិតច្រើនមិនហូបបាយទឹក ទើបគាត់យកនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ហើយគ្រូពេទ្យបានប្រាប់គាត់ថា កូនរបស់គាត់គិតច្រើនពេក បណ្ដាលឱ្យនាងកើតជំងឺស្ត្រេសនិងបូកផ្សំជា មួយនឹងប្ដីរបស់នាងធ្វើបាបផ្លូវចិត្តផង។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យស្លាកស្នាមស.ពជនរងគ្រោះទាំង២នាក់ រួមមានស.ពស្ត្រីរងគ្រោះឈ្មោះធឿង ឈីអី ត្រង់រន្ធច្រមុះទាំងពីមានដីនិងស្លែចូល រីឯត្រង់មាត់មានដីនិងស្លែ ជុំវិញភ្នែកទាំងពីមានស្នាមរងជាំគ្រាប់តូចៗ ។ ដោយឡែកផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។ តាមការពិនិត្យសពជនរងគ្រោះជាកូនឈ្មោះ ធង់ សុវណ្ណបញ្ញា ត្រង់រន្ធច្រមុះទាំងពីមានដីនិងស្លែចូល រីឯត្រង់មាត់មានដីនិងស្លែ ។ ដោយឡែកជុំវិញភ្នែកទាំងពីមានស្នាមរងជាំគ្រាប់តូចៗ និងផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។
យោងតាមការបំភ្លឺពីឪពុកបង្កើតរបស់ស.ពស្ត្រីរងគ្រោះ និងការពិនិត្យស.ពជនរងគ្រោះទាំង២នាក់ បើតាមការសនិ្នដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាបបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ស្លា.ប់ដោយសារឈ្លក់ទឹក (លង់ទឹកបណ្ដាលឱ្យស្លា.ប់) ពិតប្រាកដមែន។
បច្ចុប្បន្ន ស.ពជនរងគ្រោះទាំង២នាក់ ម្តាយនិងកូន ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ