រាជធានីភ្នំពេញ ៖ តារាសម្តែងនាង សូដា នីតា នៅតែបន្តជះពាក្យសម្តីមិនសំចៃមាត់ទៅលើបុគ្គលម្នាក់ ពាក់ព័ន្ធជម្លោះនៅក្នុងការងារសិល្បៈដែលលនាងធ្លាប់ប្រកាសជាសាធារណៈពីការចាកចេញពីក្រុមតន្ត្រីមួយ។ គេមិនដឹងទេថា ជម្លោះក្នុងសង្គមសិល្បៈរបស់នាងនៅបន្តវា.យប្រហារបង្កជាសង្គ្រាមពាក្យសម្តីដាក់គ្នាយ៉ាងណានោះឡើយ ប៉ុន្តែ សូដា នីតា បានចាប់ផ្តើមបោះពាក្យសម្តីធ្ងន់ៗជាថ្មីម្តងទៀត នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ថ្មីៗនេះ សូដា នីតា បានបង្ហោះសារដោយប្រើពាក្យសម្តីធ្ងន់ៗថា «ខ្ញុំស្រលាញ់សិល្បៈ មាន កំណើតក៏ព្រោះសិល្បៈ តែបើកន្លែងសិល្បៈអត់កំណើតខ្លះ ស៊ូជួយចង់ងា.ប់ហើយ នៅតែមានពាក្យរិៈគន់ (ល្អមុខអាក្រក់ក្រោយ )»។ នាងបញ្ជាក់ថា «សុំទោស… លុយសំខាន់ តែកិត្តិយសខ្ញុំសំខាន់ជាង… ធ្វើអោយថ្លៃដូចតម្លៃកុំថ្លៃតែមាត់ (ផ្តាំ) ! ហាមលឺទៀត ការទ្រាំមានកំណត់លោក»។
ជាការកត់សម្គាល់ ការបោះពាក្យសម្តីខាងលើរបស់ សូដា នីតា នេះ មិនបានសំដៅទៅកាន់អ្នកណាម្នាក់ឡើយ ប៉ុន្តែកន្លងមក គេដឹងថា តារារូបនេះធ្លាប់មានការថ្នាំងថ្នាក់ និងអន់ចិត្តខ្លាំងជាមួយលោក យ៉ែម សំអូន។ ការថ្នាំងថ្នាក់នេះ រហូតធ្វើអោយតារាស្រីរូបនេះ បានប្រកាសជាសាធារណៈតាមបណ្តាញសង្គម ដោយសម្រេចដើរចេញពីក្រុមការងារតន្ត្រីរបស់លោក យ៉ែម សំអូន ផងដែរ។
សូដា នីតា ធ្លាប់ប្រកាសជាសាធារណៈថា «នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់»។ នាងបញ្ជាក់ថា «មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ ! កញ្ចក់អាចឆ្លុះខ្លួន មុខរបស់យើង ពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង!»។
យ៉ាងណា ការបោះពាក្យសម្តីរបស់ សូដា នីតា ខាងលើ សំដៅទៅកាន់លោក យ៉ែម សំអូន ឬបុគ្គលអ្នកសិល្បៈណាម្នាក់ផ្សេង ក្នុងពេលដែលនាងក៏មិនបានបញ្ជាក់អោយចំឈ្មោះពីអ្នកណាម្នាក់ឡើយ។
ដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះ លោក យ៉ែម សំអូន នៅមិនទាន់ឃើញមានការបង្ហោះសារណាមួយពាក់ព័ន្ធទៅនឹងសារដែល សូដា នីតា បង្ហោះនាពេលនេះឡើយ ប៉ុន្តែនៅលើហ្វេសប៊ុករបស់លោកបានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយនឹងសារខ្លីកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ថា «ដល់ពេលហួសចិត្តពេកអត់ ដឹងត្រូវនិយាយពីអី»៕
ចែករំលែកព័តមាននេះ