ពេជ្រខ្មៅអាយុកាលជិត៤ពាន់លានឆ្នាំ ដាក់លក់ដេញថ្លៃក្នុងតម្លៃមិនធម្មតា
បរទេស ៖ ពេជ្រខ្មៅដ៏កម្រទំហំ៥៥៥,៥៥ការ៉ាត់ ដែលមកពីភពក្រៅ ត្រូវបានដាក់លក់ដោយក្រុមហ៊ុនដេញថ្លៃ Sotheby’s។ នេះបើ
បរទេស ៖ ពេជ្រខ្មៅដ៏កម្រទំហំ៥៥៥,៥៥ការ៉ាត់ ដែលមកពីភពក្រៅ ត្រូវបានដាក់លក់ដោយក្រុមហ៊ុនដេញថ្លៃ Sotheby’s។ នេះបើ
បរទេស ៖ ពេជ្រខ្មៅដ៏កម្រទំហំ៥៥៥,៥៥ការ៉ាត់ ដែលមកពីភពក្រៅ ត្រូវបានដាក់លក់ដោយក្រុមហ៊ុនដេញថ្លៃ Sotheby’s។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធ ទី ១៨ ខែមករានេះ។
ត្បូងពេជ្រដ៏កម្រដែលក្រុមហ៊ុនដេញថ្លៃវត្ថុបុរាណ Sotheby’s ដាក់ឈ្មោះថា The Enigma ត្រូវបានគេជឿជាក់ថាជាពេជ្រមកពីក្រៅលំហរអាកាស ដែលត្រូវបានបង្កើតឡើងដោយឥទ្ធិពលអាចម៍ផ្កាយ ឬពីអាចម៍ផ្កាយដែលបុកជាមួយផែនដី។
ក្រុមហ៊ុនបញ្ជាក់ថា ត្បូងពេជ្រពណ៌ខ្មៅធម្មជាតិមានទំហំធំបែបនេះកម្រខ្លាំងណាស់។ វាត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃ ៦,៨លានដុល្លារ នៅពេលវាត្រូវបានដាក់លក់នៅក្នុងទីក្រុង London ក្រោយពេលដាក់តាំងបង្ហាញនៅក្នុងទីក្រុង Dubai និង Los Angeles។
ពេជ្រខ្មៅដែលត្រូវគេស្គាល់ថាជាត្បូងពេជ្រ Carbonado អាចមានអាយុកាលចន្លោះពី ២,៦ ទៅ ៣,៨ពាន់លានឆ្នាំ និងមានបរិមាណដាន នីដ្រូសែន និងហាយដ្រូសែន ដែលជាធាតុត្រូវបានរកឃើញនៅក្នុងលំហរអន្តរតារា។
លោកស្រី Nikita Binani អ្នកជំនាញគ្រឿងអលង្ការនៅក្រុមហ៊ុន Setheby’s ក្នុងទីក្រុង London បានហៅពេជ្រនោះថាជាបាតុភូតធម្មតិពិត។
លោកស្រីបានថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃច័ន្ទ ទី១៧ មករា កន្លងទៅនេះថា «ការរបស់លក់វាតំណាងឲ្យការមានឱកាសម្តងគត់ក្នុងមួយជីវិតដើម្បីទិញវត្ថុដ៏អច្ឆរិយ និងមានអាយុកាលរាបពាន់លានឆ្នាំនេះ»។
ពេជ្រខ្មៅនេះនឹងធ្វើការបើកការដេញថ្លៃតាមអនឡាញចាប់ពីថ្ងៃទី ៣ ដល់ទី ៩ ហើយក្រុមហ៊ុនដេញថ្លៃខាងលើបញ្ជាក់ថាខ្លួននឹងទទួលការទូទាត់ជារូបិយប័ណ្ណគ្រីបតូ៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ