ចាំទេ! ស្រីស្អាត ភិន សុដាលីស តើបច្ចុប្បន្ននេះយ៉ាងណាទៅហើយ?
- ភ្នំពេញ
អ្នកមេម៉ាយឃ្យូត តុបតែងខ្លួនកាន់តែស្អាតជាងមុន ភិន សុដាលីស បានព្យាយាមគេចស្នេហ៍មិនអោយប្រឡូកប្រឡាក់ជាមួយបុរសណាជាថ្មីនោះទេ បន្ទាប់ពីពើតប្រទះ
អ្នកមេម៉ាយឃ្យូត តុបតែងខ្លួនកាន់តែស្អាតជាងមុន ភិន សុដាលីស បានព្យាយាមគេចស្នេហ៍មិនអោយប្រឡូកប្រឡាក់ជាមួយបុរសណាជាថ្មីនោះទេ បន្ទាប់ពីពើតប្រទះ
រាជធានីភ្នំពេញ ៖ អ្នកមេម៉ាយឃ្យូត តុបតែងខ្លួនកាន់តែស្អាតជាងមុន ភិន សុដាលីស បានព្យាយាមគេចស្នេហ៍មិនអោយប្រឡូកប្រឡាក់ជាមួយបុរសណាជាថ្មីនោះទេ បន្ទាប់ពីពើតប្រទះស្នេហ៍បរាជ័យជាមួយតារាសម្តែងប្រុសម្នាក់។
គេមិននឹកស្មានថា រំលងទៅជាច្រើនឆ្នាំមកហើយនេះ អារម្មណ៍ ភិន សុដាលីស បានបន្តបិទខ្លួនមិនអើពើជាមួយការជ្រើសរើសគូអនាគតដូចការគិតរបស់ទស្សនិកជនឡើយ។ ពេលនេះនាងមានតែពាក្យថា «ខំធ្វើការ បង្កើតជំនួញ ពង្រីកអាជីវកម្មជាផ្លូវល្អ»។
នៅពេលដែលមានការដេញដោលរឿងរកគូស្រករជាថ្មីឡើងវិញពេលណា ស្រីស្អាត ភិន សុដាលីស ហាក់ដកដង្ហើមធំហើយគ្រវីក្បាល និងសួរបកមកវិញភ្លាមៗថា មិនខ្វល់រឿងនេះទេ។ នាងបានសម្រេចយកពេលវេលាមកផ្តោតលើមុខងារជាអ្នកជំនួញ និងមិនចង់រំខានចិត្តអោយអ្នកណាតាមចែចង់ ឬមកហួងហែងជាប់ទ្រង់នោះឡើយ។
នាងគិតពីបញ្ហាម្យ៉ាង ជំនួញ និងការខិតខំមើលថែកូនស្រីដែលកំពុងតែធំធាត់ទៅមុខ កំពុងពេញត្រូវការយកចិត្តទុកដាក់ និងមើលថែទាំ។ ដូចនេះហើយ ទើប ភិន សុដាលីស មើលមិនឃើញឱកាសផ្តើមស្នេហ៍ជាថ្មីជាមួយអ្នកណា នាំតែខាតពេល ខាតវេលា។
ចំណែកក្រុមគ្រួសាររបស់នាងវិញ មិនបានបដិសេធអ្វីនោះទេ តាមចិត្តក្នុងការសម្រេចចិត្តលើ កូន ព្រោះនាងជាម្តាយគេទៅហើយ អាចល្មមដឹងបទពិសោធន៍ផ្នែកគូជីវិតយ៉ាងណា។
ភិន សុដាលីស បានត្រឡប់មករកនូវអារម្មណ៍ល្អប្រក្រតីឡើងវិញ ជាច្រើនឆ្នាំ។ នាងមានតែបេះដូងទុកអោយកូនស្រីតែប៉ុណ្ណោះ។ អ្វីៗដែលនាងរឹងមាំមកទល់ពេលនេះ ក៏ដើម្បីកូនស្រី នាងដែលគួរអោយស្រឡាញ់។ មានបុរសជាច្រើនបានមកដាក់ពាក្យសុំស្នេហ៍អ្នកមេម៉ាយវ័យក្មេងរូបនេះ តែនាងរុញទៅវិញភ្លាមៗ មិនអូខេនោះទេ។ បុគ្គលណា នាងមាននិស្ស័យទើបអាចសង្ឃឹម បើមិនដូចនេះ ដាលីស សុំដាក់ខ្លួនអោយឆ្ងាយជីវិតគូ ព្រោះជីវិតហាក់កំពុងមានភាពស្រស់បំព្រងឡើងវិញ ។
ចែករំលែកព័តមាននេះ