អ្នកប្រហែលជាយល់ថា ការងូតទឹកច្រើនដងក្នុងមួយថ្ងៃ ជួយសម្អាតរាងកាយអ្នកឱ្យកាន់តែស្អាតថែមមួយកម្រិតទៀតហើយ។ តែតាមការពិត ការងូតទឹកឱ្យបានញឹកញាប់និងចំណាយពេលច្រើនក្នុងបន្ទប់ទឹក អាចបំផ្លាញស្បែក សក់ និងថែមទាំងប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នកទៀតផង។
១. សក់របស់អ្នកអាចមើលទៅមានជាតិខ្លាញ់ជាងមុន
ការងូតទឹកញឹកញាប់ពេកអាចធ្វើឱ្យសក់ឡើងប្រេង។ វានឹងធ្វើឱ្យស្ងួតស្បែកក្បាល ដែលនេះភ្ញោចឱ្យមានការបញ្ចេញជាតិខ្លាញ់កាន់តែច្រើន។ ប្រសិនបើអ្នកមានទម្លាប់ងូតទឹកកក់សក់ជារៀងរាល់ថ្ងៃ ស្បែកក្បាលរបស់អ្នកទទួលបានសារថា វាត្រូវការផលិតប្រេងបន្ថែមជានិច្ច ដើម្បីការពារស្បែកនៅលើក្បាលរបស់អ្នកពីការស្ងួតខ្លាំង។ នេះជាលទ្ធផលនឹងធ្វើឱ្យសក់របស់អ្នកឆាប់ឡើងប្រេង។
២. ស្បែករបស់អ្នកអាចចាប់ផ្តើមស្ងួត
ការងូតទឹកដុសសាប៊ូរាល់ថ្ងៃ អាចផ្តល់ផលអាក្រក់ជាងផលល្អ។ ទឹកសាប៊ូនិងទឹកក្តៅ កំចាត់បាក់តេរីដែលមានសុខភាពល្អនិងប្រេងសំខាន់ៗចេញពីស្បែករបស់អ្នក។ ប្រេងទាំងនេះជួយឱ្យស្បែករបស់អ្នក រក្សាភាពក្មេងជាងវ័យនិងភ្លឺរលោងបានយូរ។ ដូចនេះស្បែកអ្នកនឹងមានបញ្ហានៅពេលដែលអស់ប្រេងទាំងនេះ។
៣. សុខភាពបន្តពូជអាចមានផលប៉ះពាល់
ការងូតទឹកច្រើនដងក្នុងមួយថ្ងៃ អាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរីនៅក្នុងទ្វារមាសរបស់ស្ត្រី ដែលនេះនឹងប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក។ ប្រសិនបើការងូតទឹកលាងសម្អាតតំបន់ទ្វារមាសដោយទឹកធម្មតា ឬ ទឹកអនាម័យមានគុណភាពនោះ វាមិនអីទេ។ តែភាគច្រើន សាប៊ូដុសខ្លួនដែលយើងប្រើនោះ គឺមកប៉ះពាល់នៅតំបន់ទ្វារមាស ដែលបង្កទៅជាបញ្ហា៕
ចែករំលែកព័តមាននេះ