ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! ម្ចាស់​មកុដ Miss Wisdom ពូកែ​ឆ្លើយ​សំណួរ​​ជា​ភាសា​អង់គ្លេស និង​ក្លាហាន

2 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ នៃ​កម្មវិធី​ប្រកួត​បវរកញ្ញា​ឆ្លាត​វៃ ឬ Miss Wisdom 2021 បាន​រក​ឃើញ​ម្ចាស់​មកុដ​ជា​ផ្លូវការ​ហើយ ដោយ​កញ្ញាឯក​មក​ពី​ខេត្តបាត់ដំបង គឺជា​អ្នក​គ្រង​មកុដ​ដ៏​អស្ចារ្យ​នេះ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ នៃ​កម្មវិធី​ប្រកួត​បវរកញ្ញា​ឆ្លាត​វៃ ឬ Miss Wisdom 2021 បាន​រក​ឃើញ​ម្ចាស់​មកុដ​ជា​ផ្លូវការ​ហើយ ដោយ​កញ្ញាឯក​មក​ពី​ខេត្តបាត់ដំបង គឺជា​អ្នក​គ្រង​មកុដ​ដ៏​អស្ចារ្យ​នេះ​។ នាង​ក៏​នឹង​ក្លាយជា​តំណាង​របស់​កម្ពុជា ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុខ​ផង​ដែរ​។

កញ្ញាឯក ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ឬ​ជា​ម្ចាស់​មកុដ​នេះ គឺ​កញ្ញា ហុ​ក សា​រិ​តុលា អាយុ​១៩​ឆ្នាំ មាន​កម្ពស់​១.៧០ និង​ទម្ងន់​៤៩​គីឡូក្រាម​។ នាង​បាន​ឈ្នះ​មកុដ ដោយសារ​តែ​ពូកែ​ឆ្លើយ​សំណួរ​ជា​ភាសា​អង់គ្លេស និង​ដោយសារ​តែ​នាង​ក្លាហាន និង​ភាព​ស្រស់​ស្អាត​។

ជ័យជម្នះ​របស់​នាង ក៏​កើត​ចេញពី​ការ​ប្រឹងប្រែង​ដ៏​ស្វិតស្វាញ​តាំងពី​ដំណាក់កាល​ដំបូង រហូត​ដល់​វគ្គ​ចុងបញ្ចប់​ផង​ដែរ​។ នេះ​ជា​កម្មវិធី​ដែល​ទទួល​សិទ្ធិ​ក្រោម​ការ​រៀបចំ​របស់​លោក អ៊ិ​ន សុ​ភិន ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត Miss Grand Cambodia កាលពី​ឆ្នាំ​២០២០ នា​ពេល​កន្លង​ទៅ​។ លោក​ក៏​នឹង​គ្រោង​យក​បេ​ក្ខ​នារី​ជា​អ្នក​ឈ្នះ​រូប​នេះ​ចេញ​ទៅ​ប្រកួត​នៅ​វៀតណាម​ផង​ដែរ ប្រសិនបើ​នាង​គោរព​តាម​លក្ខខណ្ឌ​ដែល​គ្មាន​ការ​ដោះ​ដូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ