ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់រតនៈ​ និង​មន្ទីរ​ពេទ្យ​បាង​កក​បង្ហាញ​ការ​ព្យា​បាល​មហារីក​ពោះ​វៀនធំ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូយ៉ាល់រតនៈ​ភ្នំពេញ​ និង​មន្ទីរពេទ្យ​បាង​កក​ កាលពី​ថ្ងៃសៅរ៍ ទី​២៩ កញ្ញា ​បាន​រៀបចំ​ធ្វើ​សិក្ខា​សាលា​ពិសេស​មួយ​ ស្តីពី​​ជំងឺ​មហារីក​ពោះ​វៀនធំ និង​ការ​ព្យា​បាល​ដោយកាំ​រស្មី​នៅ​​សណ្ឋាគារ​ភ្នំពេញ ដោយ​​​មាន​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​​លោក​វេជ្ជ​បណ្ឌិត​ Art Hiranyakas ​និង​លោក​វេជ្ជ​បណ្ឌិត​ Chanavat ​Tesavibul ។

រាជ​ធានីភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូយ៉ាល់រតនៈ​ភ្នំពេញ​ និង​មន្ទីរពេទ្យ​បាង​កក​ កាលពី​ថ្ងៃសៅរ៍ ទី​២៩ កញ្ញា ​បាន​រៀបចំ​ធ្វើ​សិក្ខា​សាលា​ពិសេស​មួយ​ ស្តីពី​​ជំងឺ​មហារីក​ពោះ​វៀនធំ និង​ការ​ព្យា​បាល​ដោយកាំ​រស្មី​នៅ​​សណ្ឋាគារ​ភ្នំពេញ ដោយ​​​មាន​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​​លោក​វេជ្ជ​បណ្ឌិត​ Art Hiranyakas ​និង​លោក​វេជ្ជ​បណ្ឌិត​ Chanavat ​Tesavibul ។

នៅ​ក្នុង​ចំណោម​សិក្ខា​កាម​ជាង​២០០នាក់ លោក​វេជ្ជ​បណ្ឌិត​ Art Hiranyakas ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះ​វៀន​ធំ និង​ផ្លូវ​បន្ទោ​បង់​ច្រើន​តែកើត​មាន​ឡើង​ចំពោះ​មនុស្ស​ចាស់​​​ដែល​មាន​វ័យ​៥០​ឆ្នាំឡើង​ ហើយ​ជំងឺ​នេះ​បើសិន​ជាមិន​បាន​ធ្វើ​ការ​ព្យា​បាល និង​​តាម​ដាន​ពិនិត្យ​ឱ្យ​​បាន​ទាន់​ពេល​វេលា​ទេ នោះ​វា​នឹង​អាច​បង្ក​ឡើង​នូវគ្រោះ​ថ្នាក់យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ ​។

លោក​បាន​ឱ្យ​​ដឹង​បន្ត​ទៀត​ថា បច្ចុប្បន្ន​នៅ​បណ្តា​ប្រទេស​អាមេរិក អឺរ៉ុប​ អាហ្រ្វិក ​និង​ជប៉ុន ​ជំងឺ​នេះ​​កំពុង​តែ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង ហើយ​​សម្រាប់​នៅ​ប្រទេស​ថៃ​ និង​កម្ពុជា ​ក៏​ដូច​គ្នា​​ដែរ គឺ​មាន​អ្នក​កើត​ជំងឺ​បែបនេះ​ច្រើន​ ។ រោគ​សញ្ញា​ដែល​យើង​ត្រូវ​ធ្វើ​ការ​​តាម​ដាន​នោះ គឺ​ប្រសិន​បើ​អ្នក​​ជំងឺ​ប​ន្ទោ​បង់​​មក​​មាន​ឈាមនោះ​ គឺ​គេ​អាច​ដឹង​បាន​ថា ​អ្នក​នោះ​នឹង​ចាប់​ផ្តើម​​មានជំងឺ​មហារីក​នេះ​ហើយ ​ម៉្យាង​វិញទៀត វា​នឹង​​​កើត​មាន​ដុំ​ពក​នៅ​ត្រង់​ពោះ​វៀន​ធំ និង​ផ្លូវ​​បន្ទោ​បង់​​​មិន​ខាន​ឡើយ។​​

អ្នក​ដែល​ចាប់​ផ្តើម​មានជំងឺ​នេះ​គួរ​​តែ​ពិសា​បន្លែ​ពណ៌ខៀវ​​​ឱ្យ​បាន​ច្រើន​ ឬ​ពិសា​ហ្វាយប៊ឺ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​យ៉ាង​តិច​២០នាទី ​ក្នុង​មួយថ្ងៃ ឬ​មួយ​សប្តាហ៍​៤​ដង​ ។ ព្រោះ​ថា ការ​កើត​​ឡើង​នូវ​ជំងឺ​មហារីក​ពោះ​វៀន​ធំ ឬ​ផ្លូវ​បន្ទោបង់​នេះ គឺ​បណ្តាល​មក​ពី​ការ​ពិសា​​អាហារ​មិន​ល្អ ម៉្យាង​ការ​ជក់​បារី​និងការ​ពិសា​ស្រា គួរ​តែ​ត្រូវ​ចៀស​វាង​​ផង​ដែរ ​។ នៅ​ពេល​យើង​ធ្វើ​ការ​តាម​ដាន​​ឃើញ​ថា អាការ​ជំងឺ​នៅ​មិនទាន់​ធ្ងន់​ធ្ងរ​ទេ​ នោះ​ការ​ព្យា​បាល​ នឹង​ឆាប់​​ជា​សះ​ស្បើយ​​​បាន​លឿន ហើយ​យើង​នឹង​អាច​វះ​កាត់​យក​ដុំ​ពក​នោះ​ចេញ​ ​បើ​សិន​ជា​ធ្ងន់​ធ្ងរ​ត្រូវ​ធ្វើការ​ចាក់​ថ្នាំ ឬ​ប្រើ​​​សារ​ជាតិ​​គីមី ​។

លោក​វេជ្ជ​បណ្ឌិត​ Art Hiranyakas ​អ្នក​ឯកទេស​ខាង​ព្យា​បាល​ជំងឺ​​មហា​រីក​ពោះ​វៀន​ធំនេះ ​បាន​បន្ត​ឱ្យ​ដឹង​ថា ជំងឺ​នេះ​កើត​ឡើង​មិន​តិច​ជាង​១០​ឆ្នាំនោះ​ឡើយ ។ ការ​បង្ក​​​ឡើង​នូវ​ហានិភ័យ​​ខ្ពស់​ អ្នក​ជំងឺ​​គួរ​តែ​កុំ​ពិសា​ខ្លាញ់​ ​ជក់​បារី​​​ និង​ពិសា​ស្រា​ ។ នៅ​សហរដ្ឋ​​អាមេរិក​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ជំងឺ​នេះ​មានការ​ថយ​ចុះច្រើន​នៅពេល​ដែល​ប្រជា​ពល​រដ្ឋ​​​របស់​​គេ​អនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​កម្ម​វិធី​យ៉ាង​ទៀង​ទាត់​នោះ ដូច្នេះ​អ្នក​ជំងឺ​គួរ​តែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ​​ដែល​មាន​ឯក​ទេស​ខាង​ជំងឺ​នេះ​​ ទើប​ជា​ការ​ប្រសើរ ៕