ពិតទេ? បែកធ្លាយម្ចាស់មកុដបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ រៀបការរួចហើយ
សហរដ្ឋអាមេរិក ៖ ស្របពេលគ្រប់គ្នាកំពុងអបអរសាទរម្ចាស់មកុដបវរកញ្ញាឯកចក្រវាលឆ្នាំ ២០២០ ដែលបានទៅលើបវរកញ្ញា
សហរដ្ឋអាមេរិក ៖ ស្របពេលគ្រប់គ្នាកំពុងអបអរសាទរម្ចាស់មកុដបវរកញ្ញាឯកចក្រវាលឆ្នាំ ២០២០ ដែលបានទៅលើបវរកញ្ញា
សហរដ្ឋអាមេរិក ៖ ស្របពេលគ្រប់គ្នាកំពុងអបអរសាទរម្ចាស់មកុដបវរកញ្ញាឯកចក្រវាលឆ្នាំ ២០២០ ដែលបានទៅលើបវរកញ្ញា Andrea Meza របស់ប្រទេសម៉ិកស៊ិកនោះរួចមក ក៏ស្រាប់តែមានការចែករំលែករូបភាពមួយចំនួនបង្ហាញថា បវរកញ្ញាម៉ិកស៊ិករូបនេះ ធ្លាប់បានរៀបការរួចហើយ។ គួររំលឹកថា ទីបំផុត! បវរកញ្ញាមួយរូបនេះជាម្ចាស់មកុដ Miss Universe ឆ្នាំ២០២០
ម្ចាស់គណនី Twitter មួយ បានចែករំលែករូបភាពរបស់បវរកញ្ញាម៉ិកស៊ិក ជាមួយបុរសម្នាក់នៅក្នុងឈុតរៀបការ ដោយភ្ជាប់ជាមួយខេបសិនកាលបរិច្ឆេទថ្ងៃទី ០៣-០៩-១៩ រួមនិងរូបចិញ្ចៀនផងដែរ។
ខណៈដែលម្ចាស់គណនីដដែលក៏បានបង្ហាញរូបភាពផ្សេងទៀត ពីការចេញផ្សាយកន្លងមករបស់សារព័ត៌មានម៉ិកស៊ិក អំពីដំណឹងនៃពិធីរៀបការរបស់បវរកញ្ញារូបនេះ នៅឯតំបន់ Copper Canyon នៅក្នុងរដ្ឋ Chihuahua ថែមទៀតផង។ ដែលនេះគឺវាប្រាសចាកពីលក្ខខណ្ឌកម្មវិធីបវរកញ្ញាឯកចក្រវាល ដែលមិនអនុញ្ញាតឱ្យអ្នកធ្លាប់បានរៀបការចូលរួមការប្រកួតនោះទេ។
រហូតមកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយត្រូវបានធ្វើនៅឡើយទេ។ ខណៈដែលគ្រប់គ្នាកំពុងមានការងឿងឆ្ងល់ និងស្នើឱ្យអ្នករៀបចំកម្មវិធី ក៏ដូចជាសាម៉ីខ្លួន ជួយបកស្រាយពាក់ព័ន្ធចម្ងល់មួយនេះ៕
ចែករំលែកព័តមាននេះ