ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​នាង​អុីត ចេញ​មុខ​បញ្ជាក់​ស្ថាន​ភាព​សុខភាព ក្រោយ​ម្តាយ​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនស្រី​តារា​កំប្លែង​នាង អ៊ី​ត បាន​ចេញ​មក​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន បន្ទាប់​ពី​ម្តាយ​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​កាលពី​ម្សិលមិញ​។ បើ​យោង​តាម​បណ្តាញ​សង្គម​Tik Tok កូនស្រី​នាង…

រាជធានី​ភ្នំពេញ ៖ កូនស្រី​តារា​កំប្លែង​នាង អ៊ី​ត បាន​ចេញ​មក​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន បន្ទាប់​ពី​ម្តាយ​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​កាលពី​ម្សិលមិញ​។

បើ​យោង​តាម​បណ្តាញ​សង្គម​Tik Tok កូនស្រី​នាង អ៊ី​ត ដែល​មានឈ្មោះ​ថា ណា​ន់ ណា​ន់ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ថា រហូត​មក​ទល់​ពេល​នេះ ខ្លួន​មាន​សុខភាព​ល្អ​ធម្មតា ពោល​គឺ​មិន​មាន​អាកា​រៈ​អ្វី​ប្លែក​ឡើយ​។

នាង​បញ្ជាក់​ថា ខ្លួន​បាន​មក​នៅ​ស្រុក​កំណើត​ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែមីនា មក​ម្ល៉ោះ ខណៈ​ពេល​ម្តាយ​របស់​នាង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១ ហេតុនេះ​ហានិភ័យ​នៃ​ការ​ឆ្លង​មក​ដល់​រូប​នាង គឺ​មាន​តិច​ណាស់​។

យ៉ាងណា នាង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ខ​ល និង​ឆាត​សួរសុខទុក្ខ​ដល់​រូប​នាង បន្ទាប់​ពី​ម្តាយ​នាង​អ៊ី​ត ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩​។

ជា​ការ​កត់សម្គាល់ តារា​កំប្លែង​នាង អ៊ី​ត ត្រូវ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​នាង​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស នាង វី ឌី​ណែ​ត ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា​។

អ្នកសិល្បៈ​ជា​បន្តបន្ទាប់ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ករណី​ដំបូង​ត្រូវ​បាន​រក​ឃើញ​ទៅ​លើ​ពិធី​ការិនី​នាង កែវ ចាន់​និមល​។ ទោះជា​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ កើតឡើង​ទៅ​លើ​អ្នកសិល្បៈ​ណាមួយ​ទៀត​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ