ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​អ្នក​ពាក់​ព័ន្ធ​តារាចម្រៀង ណុ​ប បា​យ៉ា​រិ​ទ្ធ ទៅ​ធ្វើ​តេស្តរ​កកូ​វី​ដ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ នឹង​តារាចម្រៀង​ល្បី​ប្រចាំ​នៅ​ហង្ស​មាស គឺ​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​វីរុស​កូ​វី​ដ​-១៩ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ នឹង​តារាចម្រៀង​ល្បី​ប្រចាំ​នៅ​ហង្ស​មាស គឺ​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​វីរុស​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ ។

កាន់តែ​រំជើបរំជួល​បំផុត​ចង់​ផ្ទុះ​ចង្កោម​សិល្បៈ​ទៅ​ហើយ នៅ​ពេល​ដែល​ដឹង​ថា ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ បាន​ហូរ​ដល់​តារាចម្រៀង​ល្បី​ៗ​លំដាប់​ប្រទេស​ស្ទើរ​ស្មាន​មិន​ដល់​។ នេះ​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល​បំផុត ហើយ​តាមដាន​ជាប់​គ្រប់​វិនាទី​ផង​ដែរ​។

ប្រភព​ខាងលើ​នេះ​ក៏​បាន​ជម្រាប​បន្ត​ថា អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​តារាចម្រៀង​ហង្ស​មាស រូប​នេះ ឲ្យ​អញ្ជើញ​ទៅ​ធ្វើតេស្ត​នៅ​ក្រុមហ៊ុន​ហង្ស​មាស មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​បង្អែក នៅ​តាម​បណ្តា​ខេត្ត​នានា ឬ​ទាក់ទង​លេខ ១១៥​។

សូម​ជម្រាប​ថា តារាចម្រៀង​ល្បីឈ្មោះ​របស់​ហង្ស​មាស លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ត្រូវ​បាន រថយន្ត​ក្រសួងសុខាភិបាល ទៅ​ទទួលយក​មក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ