ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ឱ​ក សុគន្ធ​កញ្ញា ចេញ​មុខ​​បញ្ជាក់​រឿង​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​​មានការ​ភ្ញាក់ផ្អើល​ថា ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​​កញ្ញា ថា​ អាច​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​​មានការ​ភ្ញាក់ផ្អើល​ថា ​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​​កញ្ញា ថា​ អាច​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ តារា​ស្រី​រូប​នេះ​បាន​ចេញ​មុខ​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២១​នេះ​ថា អ្នក​នាង​មិនទាន់​មាន​អាកា​រៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ​។

អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា​ ប្អូនថ្លៃ​របស់​ថៅកែ​ហង្ស​មាស បាន​ផ្ញើ​សារ​បញ្ជាក់​ដល់​អ្នកគាំទ្រ​របស់​នាង​​ថា «​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ! នាង​ខ្ញុំ ឱ​ក សុគន្ធ​កញ្ញា អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​យកចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ » ។

តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ថា «​នាង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ រហូត​មក​ដល់​ពេល​នេះ​នាង​ខ្ញុំ​មិន​ទាន់​មាន​អាកា​រៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ ! ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាម​ដាន​សុខភាព​ខ្លួនឯង​ជា​ប្រចាំ​ដូច​គ្នា !» ។

ការ​ចេញ​មុខ​បញ្ជាក់​របស់​តារាចម្រៀង​ជួរ​មុខ​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តារា​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​គឺ​ពិធី​ការិនី​ជួរ​មុខ អ្នក​នាង កែវ និមល ស្វាមី និង​កូន​របស់​នាង ត្រូវ​បាន​បញ្ជាក់​ថា ​កើត​កូ​វី​ដ​-១៩ ។

ឱ​ក សុគន្ធ​កញ្ញា បាន​បន្ថែម​ថា «​ជា​ថ្មី​ម្ដងទៀត នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់ និង​ការ​ព្រួយបារម្ភ​របស់​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ផ្ញើ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិន​បាន​ឆ្លើយ​តប​បាន​ទាំងអស់​គ្នា ។ សូម​អរគុណ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ