ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ពីក្រោយ​រឿង​ពាក្យ​លេចលឺ​ថា អ្នក​នាង អម្ពរ ទេវី ត្រៀម​មកស្រុក​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ដែល​ស្និត​ស្នាល​បំផុត​របស់​អតីត​តារា​សម្តែង​នា​ទស្សវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អម្ពរ ទេវី បាន​បញ្ជាក់​ថា គម្រោង​វិល​មក​ស្រុក​ខ្មែរ ដើម្បី​ថតកុន​ជា​ថ្មី​ពី​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​រូប​នេះ គឺ​មិន​មាន​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ដែល​ស្និត​ស្នាល​បំផុត​របស់​អតីត​តារា​សម្តែង​នា​ទស្សវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អម្ពរ ទេវី បាន​បញ្ជាក់​ថា គម្រោង​វិល​មក​ស្រុក​ខ្មែរ ដើម្បី​ថតកុន​ជា​ថ្មី​ពី​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​រូប​នេះ គឺ​មិន​មាន​ឡើយ​។

ការ​បញ្ជាក់​ពី​ប្រភព​ខាងលើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ពាក្យ​លេចលឺ​ចេញពី​ចង្កោម​អ្នក​សិល្បៈ​​នៅ​ក្នុងស្រុក​ថា អ្នក​នាង អម្ពរ​ទេវី នឹង​ចុះ​មក​ថតកុន​នៅ​ស្រុក​ជា​ថ្មី​ម្តង ត្បិត​អ្វី​ៗ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​នាង​រួច​ហើយ​។

យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ប្រភព​ស្និត​ជាមួយ​អ្នក​នាង អម្ពរ ទេវី មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង អម្ពរ ទេវី នៅ​មិន​ទាន់​មាន​គម្រោង​ណាមួយ​ចុះ​មក​ស្រុក​ខ្មែរ​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា អ្នក​នាង អម្ពរ ទេវី មិន​អាច​ចុះ​ទៅ​ស្រុក​ខ្មែរ​នា​ពេល​នេះ​ឡើយ ដោយសារ​តែ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ដែល​បាន​រីក​រាលដាល​ជាស​កល​។ ប្រភព​ថា ចុះ​ទៅ​យ៉ាង​មេច បើក​កំពុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​ចឹ​ង បើ​ទៅ​ការ​ឃាំង​ទុក​១៤​ថ្ងៃ​នឹង​ការ​ធ្វើ​ដំណើរ​មា​ណ​ថ្ងៃ​ទៀត​វា​ចង់​អស់​ពេល​ហើយ​។ ជា​ទូទៅ​ការ​សុំ​ច្បាប់​ទៅ​លេង​ស្រុក​ខ្មែរ អាច​បាន​តែ​យ៉ាង​យូរ​មួយ​ខែ អ​ញ្ចឹ​ង​បើ​គិតការ​ធ្វើ​ដំណើរ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត គឺ​អស់​ពេល​សប្បាយ​បាន​យូរ​នៅ​ស្រុក​ទៅ​ហើយ​។

ទោះជា​យ៉ាងណា បើ​តាម​ប្រភព​ខាងលើ អ្នក​នាង អម្ពរ ទេវី នឹង​មិន​មាន​គម្រោង​ចុះ​មក​ស្រុក​ខ្មែរ​អំឡុង​ពេល​នេះ​ឡើយ ហើយ​រឿង​ថតកុន​នោះ​ក៏​មិន​មាន​លឺ​អ្វី​ដែរ​។

គួរ​បញ្ជាក់​ថា អ​តី​តារា​សម្តែង​ដ៏​ល្បីល្បាញ​បំផុត​កាលពី​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អម្ពរ ទេវី ធ្លាប់​បាន​ចុះ​មក​ស្រុក​ខ្មែរ ហើយ​បាន​ចូលរួម​ថត​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​ការ​ស្នើ​សុំ​ពី​អ្នកដឹកនាំ​រឿង គឺ​អ្នកស្រី ពាន់ ភួង​បុប្ផា ។ ភាពយន្ត​ដែល​អ្នក​នាង បាន​ថត​នោះ គឺ​រឿង «​អ្នក​ម្តាយ​សម័យ​ថ្មី​» និង​រឿង «​ឆន្ទា​~ ដែល​រឿង​ទាំង​ពីរ​ខាងលើ​នេះ​បាន​ចាក់​បញ្ចាំង​រួច​ហើយ​។

គួរ​បញ្ជាក់​ថា អ្នក​នាង អម្ពរ​ទេវី ក៏​តែងតែ​ចុះ​មក​ស្រុក​កំណើត​ជា​បន្តបន្ទាប់​ផង​ដែរ ក្នុង​ដំណើរ​មក​លេង​សាច់ញាតិ និង​មិត្តភក្តិ​សម្តែង​រួម​ជំនាន់​នៅ​ស្រុក​ខ្មែរ ដោយ​បាន​ស្នាក់​ផ្ទះ​អតីត​ស្វាមី​លោក ពេជ្រ ភា​រុណ​។ អ្នក​នាង អម្ពរ ទេវី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​កសាង​ជីវភាព​ថ្មី​ជាមួយ​ស្វាមី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ក្រោយ​ការ​លែងលះ​ជាមួយ​លោក ពេជ្រ ភា​រុណ​។ ហើយ​នៅ​លើ​ទឹកដី​មហាអំណាច​នេះ​អ្នក​នាង បាន​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​គ្រួសារ ជាមួយ​ចំណងដៃ​កូនស្រី​មួយ​រូប រួម​នឹង​តំណក់ឈាម​កូនប្រុស​រួម​គ្នា​ជាមួយ​អតីត​ស្វាមី​ម្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ