ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជាវ និង​គាំទ្រ​គាត់​ផង​! អតីត​តារា​កំប្លែង​តាប៉ិ​គក់ បើក​លក់​ម្ជូរ​តាម​ចិញ្ចើម​​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោកតា ប៉ិ​គក់ បាន​ចំណាយពេល​វ័យចាស់​ជរា​របស់​ខ្លួន​បើក​លក់​ម្ជូរ​តាម​ចិញ្ចើម​ផ្លូវ ក្នុង​ពេល​ដែល​តារា​កំប្លែង​ស្ងួត​រូប​នេះ បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ដោយសារ​ជរាពាធ និង​ការ​ញាំញី​ដោយ​ជំងឺ​ជា​ច្រើន​មុខ​។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោកតា ប៉ិ​គក់ បាន​ចំណាយពេល​វ័យចាស់​ជរា​របស់​ខ្លួន​បើក​លក់​ម្ជូរ​តាម​ចិញ្ចើម​ផ្លូវ ក្នុង​ពេល​ដែល​តារា​កំប្លែង​ស្ងួត​រូប​នេះ បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ដោយសារ​ជរាពាធ និង​ការ​ញាំញី​ដោយ​ជំងឺ​ជា​ច្រើន​មុខ​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តារា​កំប្លែង​លោកតា ប៉ិ​គក់ បាន​បាត់​វត្តមាន​ពី​ការ​សម្តែង​​នានា ដែល​នោះ​ជា​ហេតុផល​នាំ​ឲ្យ​មាន​មហាជន​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា លោក​ទំនង​ជា​ទទួល​មរណៈ​ទៅ​ហើយ ក្នុង​ពេល​ដែល​លោក​មាន​អាយុ​កាន់តែ​ច្រើន​ហើយ​នោះ​។

តែ​យ៉ាងណា តារា​កំប្លែង​រូប​នេះ​មិន​ទាន់​បាន​ទៅ​ណា​ចោល​ទស្សនិកជន​នៅឡើយ​ទេ ពោល​គឺ​លោក​នៅ​រស់រាន​មានជីវិត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ខណៈ​ដែល​លោក​បាន​ចំណាយពេល​ភាព​ចាស់ជរា​របស់​លោក​បើក​តូប​លក់​ម្ជូរ​ថែម​ទៀត​ផង​។

បើ​យោង​តាម​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ដែល​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​តារា​កំប្លែង​រូប​នេះ នៅ​តូប​លក់​ម្ជូរ​នោះ​បាន​ឲ្យ​ដឹង​ថា តារា​កំប្លែង​ជើង​ចាស់ លោកតា​ប៉ិ​គក់ ជួល​តូប​គេ​លក់​ម្ជូ​នៅ​ម្តុំ​សាលា​ទួល​គោក ! ថ្ងៃនេះ មក​សួរសុខទុក្ខ និង​ជូន​ថវិការ​ខ្លះ​ដល់​គាត់​»​។

លោក​បញ្ជាក់​ថា «​លោកតា​ប៉ិ​គក់ គាត់​គឺ​ជាតា​សម្តែង និង​កំប្លែង​ជើង​ចាស់ ដែល​មាន​វ័យ ៧៨​ឆ្នាំ គាត់​ធ្លាប់​ថត​ឱ្យ​ផលិក​ម្ម​ជា​ច្រើន និង​ជា​ពិសេស​គឺ​ធ្លាប់​ថត​កំប្លែង​ឱ្យ​ទូរទស្សន៍​នានា​ផង​ដែរ​…! សព្វថ្ងៃ ដោយ​គាត់​មាន​វ័យចាស់​ណាស់​ហើយ គាត់​មិន​អាច​ចេញ​សម្តែង​បាន​ទេ គឺ​គាត់​បាន​តែត្រឹម​នៅផ្ទះ​ជួយ​លក់​ម្ជូ​តិចតួច​នៅ​តាម​ចិញ្ចឹម​ផ្លូវ ដោយ​ជួល​តូប​គេ​១​ខែ​២០០$ ! មាន​លក់​កាហ្វេ និង​ម្ជូរ​ជាមួយ​កូនស្រី​» ។

លោក អ៊ឹម ជីវ៉ា បញ្ជាក់​ថា « លោកតា ប៉ិ​គក់ បាន​ប្រើប្រាស់​ពេលទំនេរ​របស់​គាត់ ដើម្បី​មក​ជួយ​លក់​ម្ជូរ​កូន​របស់​គាត់​ប៉ុណ្ណោះ ដោយសារ​កូន​របស់​គាត់​បាន​ជួល​តូប​លក់​កាហ្វេ​ផង និង​ម្ជូរ​នេះ​ផង​»​។

លោក អ៊ឹម ជីវ៉ា បាន​ធ្វើការ​អំពាវ​ដល់​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​និយម​គាំទ្រ​ការ​សម្តែង​របស់​លោកតា ប៉ិ​គក់ បើសិន​ជិះ​កាត់​ផ្លូវ 307 កែង​ផ្លូវ 566 សូម​មេត្តា​ជួយ​ទិញ​ម្ជូរ​គាត់​ផង ដើម្បី​បាន​ថវិកា​ខ្លះ​គ្រាន់​ចិញ្ចឹមជីវិត​របស់​លោកតា​ដែល​នៅ​សេសសល់​នា​ពេល​នេះ​។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​លោកតា ប៉ិ​គក់ មានឈ្មោះ​ពិត​ថា ស៊ុ​យ ចាន់ ហើយ​លោក​មានស្រុក​កំណើត​នា​ឯ​ខេត្តបាត់ដំបង បាន​ចូល​ប្រឡូក​អាជីព​សិល្បៈ​តាំងពី​ទស្សវត្សរ៍​ឆ្នាំ​៦០ ខណៈ​ពេល​បច្ចុប្បន្ន​លោក​មាន​កូនស្រី​ចំនួន​៣​នាក់​។

លោកតា​បាន​បន្សល់​នូវ​ស្នាដៃ​សម្តែង​ជា​ច្រើន​មិន​ថា ការ​សម្តែង​ភាពយន្ត និង​វី​ដេ​អូ​សំណើច​នោះ​ឡើយ ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ជាតា​រា​កំប្លែង​ស្ងួត​មួយ​រូប ព្រោះ​លោក​តែងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​តាម​រយៈពាក្យ​សម្តី​កំប្លុកកំប្លែង​។ លោកតា ប៉ិ​គក់ ក៏​តែងតែ​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ដែល​មាន​លោក ហេង ឡុ​ង ជា​ប្រធាន មាន​អង្ករ និង​ថវិកា​ជា​ប្រចាំខែ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ