ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ ស្នើ​ឲ្យ​សិល្ប​ការិនី​មក​ហាត់​រៀន​​បន្ថែម​លើ​សិល្បៈ​បុរាណ​មិន​គិតថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​ពហុ​ជំនាញ​អ្នក​នាង ស៊ូ ដា​ណេ បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បាន​ស្នើ​ឲ្យ​សិល្បករ​ខ្មែរ​អាជីព​ទាំងអស់​មក​ទទួល​ការ​ហាត់រៀន​នូវ​សិល្បៈ​បុរាណ​បន្ថែម​ពី​រូប​នាង​ដោយ​មិន​មានការ​បង់ប្រាក់ ខណៈ​ពេល​ដែល​សិល្បៈ​បុរាណ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ឈាន​ចាប់​យក​អាជីព​សម្តែង​នានា​។ ដោយ​មិន​មាន​បំណង​ស្វែងរក​ប្រាក់​ចំណេញ ឬ​ចូល​ហោប៉ៅ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​ពហុ​ជំនាញ​អ្នក​នាង ស៊ូ ដា​ណេ បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បាន​ស្នើ​ឲ្យ​សិល្បករ​ខ្មែរ​អាជីព​ទាំងអស់​មក​ទទួល​ការ​ហាត់រៀន​នូវ​សិល្បៈ​បុរាណ​បន្ថែម​ពី​រូប​នាង​ដោយ​មិន​មានការ​បង់ប្រាក់ ខណៈ​ពេល​ដែល​សិល្បៈ​បុរាណ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ឈាន​ចាប់​យក​អាជីព​សម្តែង​នានា​។

ដោយ​មិន​មាន​បំណង​ស្វែងរក​ប្រាក់​ចំណេញ ឬ​ចូល​ហោប៉ៅ​របស់​ខ្លួន អ្នក​នាង ស៊ូ ដា​ណេ គ្រាន់​តែ​មាន​គោលដៅ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ឱ្យ​រស់​រវើក​ផ្សា​ភ្ជាប់​ដោយ​វប្បធម៌​ផូរផង់​ពិត​ប្រាកដ​។

អ្នក​នាង ស៊ូ ដា​ណេ បាន​ប្រកាស​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សេចក្តីជូនដំណឹង​ដល់ (សិល្ប​ការិនី​) ផ្នែក​ភាពយន្ត​ដែល​មាន​ទីផ្សារ​ស្រាប់ និង​មិន​ទាន់​មាន​ទីផ្សារ​។ សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​ហាត់​ទម្រង់​សិល្បៈ​បុរាណ ដែល​បង្ហាត់​ផ្ទាល់​ដោយ​នាង​ខ្ញុំ ខ្ញុំ​នឹង​បង្ហាត់​គ្រប់​ជំនាញ​ដែល​ខ្ញុំ​ចេះ ដោយ​មិន​មានការ​បង់ប្រាក់​ឡើយ​។

នាង​បញ្ជាក់​ថា គោលបំណង​ប្រយោជន៍​សិល្បៈ​ជាតិ​រួម មិនមែន​ជា​ការ​បង្កើត​ក្រុម​សិល្បៈ ដើម្បី​ទីផ្សារ​ប្រយោជន៍​ហោប៉ៅ​ខ្ញុំ​ទេ ។ ហើយ​នាង​ខ្ញុំ​ក៏​មិន​ទទួល​ការ​ឧបត្ថម្ភ​ពី​មហាជន​ដែរ ព្រោះ​ទីតាំង​ហាត់ គឺ​មានការ​ឧបត្ថម្ភ​រួច​ហើយពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ។

បើ​តាម ស៊ូ ដា​ណេ នេះ​គឺជា​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ឱ្យ​រស់​រវើក​ផ្សា​ភ្ជាប់​ដោយ​វប្បធម៌​ផូរផង់​ពិតប្រាកដ ព្រោះ​អ្នក​សម្តែង​មាន​ទេព​កោសល្យ​ពិត​ដោយ​ឆ្លងកាត់​ការ​ហ្វឹកហាត់​មក​ត្រឹម​ត្រូវ​។ នាង​ថា ដោយ​នាង​ខ្ញុំ​យល់​ឃើញ​ថា សិល្បៈ​ទី​៧ យើង​ប​ច្ចុ​ប​ន្ប​នេះ​កំពុង​រីក​ចម្រើន​គួរ​ឱ្យ​កត់សំគាល់ ចៀសវាង​ផលិតករ​ពិបាក​រក​តួអង្គ​ដែល​មិន​ចេះ​ទម្រង់​បុរាណ យក​ទៅ​សម្តែង​ទាំង​ខុស​ការ​ពិត ជា​ហេតុ​ដែល​ត្រូវ​ទាញ​ទម្លាក់​វប្បធម៌​ខ្មែរ​ដោយ​មិនដឹង​ខ្លួន​។

ជាក់ស្តែង អ្នកសិល្បៈ​មួយ​ចំនួន​ធំ លោត​ផ្លោះ​ហួស​រំលង​មូលដ្ឋាន​គ្រឹះ មិន​ខុស​ពី​ការ​រៀន ក​.​កា​.​កិ​.​កី មិន​ទាន់​ចប់ ឡើង​សូត្រ​កំណាព្យ​នោះ​ទេ ពេល​ចង់​បក​ក្រោយ ក៏​ហួសពេល​ពិបាក​រក​កន្លែង​ហាត់ ។ សូម​អញ្ជើញ​មក​ចុះ ខ្ញុំ​នឹង​ទទួល​តាម​សមត្ថភាព​របស់ខ្ញុំ​។ ជា​អ្នកសិល្បៈ ត្រូវ​ដឹង និង​ស្គាល់​ពី​សិល្បៈ​ជាតិ​។

គួរ​បញ្ជាក់​ដែរ​ថា សិល្ប​ការិនី អ្នក​នាង ស៊ូ ដា​ណេ មាន​ជំនាញ​លើ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ទាំង​បុរាណ និង​សម័យ មាន​ដូច​ជា​ការ​សម្តែង​ល្ខោនបាសាក់ យីកេ របាំ​បុរាណ របាំ​ប្រពៃណី របាំ​ប្រជាប្រិយ ច្រៀង ស្មូត និង​លើ​ជំនាញ​និពន្ធ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ កន្លង​មក ស៊ូ ដា​ណេ ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ខ្ញុំ​ចេះ​តិចតួច​ទេ តែ​ប្រឹង​ចែករំលែក​ណាស់ បើ​ថា​ខ្ញុំ​ដើរ​អួត​ថា ខ្ញុំ​ចេះ​ច្រើន​គឺ​អត់​ទេ​។ នាង​ថា ខ្ញុំ​ប្រឹង​ចែករំលែក​អត់​ចង់បាន​អី​មក​វិញ​ផង ក្រៅពី​បន្តវេន​! បង្រៀន​អត់​យក​លុយ​ផង លក់​អន​ឡាញ​ក៏​អត់ ,​រៃ​អង្គាស​លុយ​ជួយ​អ្នកក្រ​ក៏​អត់​, លក់​ដី​ឡូ​តិ៍លក់ និង​ឡេ​លក់​ផ្ទះ​ក៏​អត់​។ ខ្ញុំ​ធ្វើ​ព្រោះ​ដឹងគុណ​សិល្បៈ​មួយ​មុខ​គត់​។

ចែករំលែក​ដែរ ទៅ​កុំ​ប្រឹង​ទុក​ជំនាញ​ដល់​ថ្ងៃ​ចូល​ដី​។ ហេតុ​អី​ត្រូវ​ច្រណែន នៅ​ពេល​សិល្បៈ​វប្ប​ធម៌​ងើបឡើង​រ៉ឹ​ៗ ដោយ​ការ​បង្ហាញ​របស់ខ្ញុំ​ដែល​គ្មាន​វត្តមាន​អ្នក? បង្ហាត់​ខ្ញុំ​ផង ព្រោះ​ការ​ហាត់​របស់ខ្ញុំ គឺ​ហាត់​ដើម្បី​បង្រៀន ល្មម​ភ្លេច​ច្រើន​ដែរ​៨​ឆ្នាំ ចាំ​បាន​ប៉ុនណា​បង្រៀន​ប៉ុន​ហ្នឹង​ស្រាវជ្រាវ​បន្ថែម ដើរ​សុំ​គ្រូ​ៗ​រៀន​បន្ថែម​។

នាង​បញ្ជាក់​ថា ការ​ហាត់​ដើម្បី​ប្រយោជន៍​ឆ្នាំងបាយ ខ្ញុំ​ធ្វើ​វា​ជាង​១៥​ឆ្នាំ​មក​ហើយ ។ ៥​ឆ្នាំ​ក្រោយ​នេះ ខ្ញុំ​ភ្ញាក់រឭក​មុន អ្នក​ដោយ​ការ​ចែករំលែក​ម្តង សង្ឃឹម​យល់​។

គួ​រំលឹក​ថា ស៊ូ ដា​ណេ បាន​សម្រេច​ចូល​រោងការ​ជាមួយ លោក អែម សុ​វ​ណ្ណា ដែល​ជា​អាណិក​ជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក កាល​នៅ​ថ្ងៃ​ទី​២១ កក្កដា ២០១៩ កន្លង​ទៅ​នា​ស្រុក​បារាយ ខេត្តកំពង់ធំ ជា​ទឹកដី​កំណើត​របស់​នាង​ផ្ទាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ