ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ផ្សារ​រាត្រី​ខេត្ត​កែប​ត្រូវ​សង់​​ជា​ផ្សារ​បែប​ទំនើប និង​ប្រកាស​លក់​ជា​បណ្ដើរ​ៗ

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ការ​សាងសង់​ផ្សារ​រាត្រី​នៅ​លើ​ផ្លូវ​ក៏​តូច​ចង្អៀត​មួយ​ខាងកើត​ផ្សារ​ក្ដាម​សសៀរ​តាម​បណ្ដោយ​មាត់​ឆ្នេរកែប ដែល​មន្ត្រីខេត្ត​កែប​ធ្លាប់​បាន​អះអាង​ថា ចាក់​ពង្រីក​ផ្លូវ​សសៀរ​មាត់សមុទ្រ អោយ​កាន់តែ​ធំ​នោះ ត្រូវ​បាន​គេ​សាងសង់​ធ្វើ​ជា​ផ្សារ​រាត្រី​បែប​ទំនើប​ទៅ​វិញ ។ ប៉ុន្តែ​ផ្សារ​រាត្រី​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្នុង​នោះ​ក៏​មាន​ចាក់​លប់​សមុទ្រ​ផង សម្រាប់​ធ្វើ​សួន…

ខេត្ត​កែប ៖ ការ​សាងសង់​ផ្សារ​រាត្រី​នៅ​លើ​ផ្លូវ​ក៏​តូច​ចង្អៀត​មួយ​ខាងកើត​ផ្សារ​ក្ដាម​សសៀរ​តាម​បណ្ដោយ​មាត់​ឆ្នេរកែប ដែល​មន្ត្រីខេត្ត​កែប​ធ្លាប់​បាន​អះអាង​ថា ចាក់​ពង្រីក​ផ្លូវ​សសៀរ​មាត់សមុទ្រ អោយ​កាន់តែ​ធំ​នោះ ត្រូវ​បាន​គេ​សាងសង់​ធ្វើ​ជា​ផ្សារ​រាត្រី​បែប​ទំនើប​ទៅ​វិញ ។

ប៉ុន្តែ​ផ្សារ​រាត្រី​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្នុង​នោះ​ក៏​មាន​ចាក់​លប់​សមុទ្រ​ផង សម្រាប់​ធ្វើ​សួន និង​កន្លែង​ផ្ញើ​រថយន្ត​បាន​រហូត​ទៅ​ដល់​500​គ្រឿង​ឯ​ណ្ណោះ ។ តែ​គេ​មិន​បានដឹង​ពី​មូលហេតុ​ការ​ផ្អាក​ការ​សាងសង់​តូប​បែប​ទំនើប​នោះ​ទេ ។

នៅ​ឆ្នាំ 2021​នេះ ផ្សារ​រាត្រី​ត្រូវ​បាន​សាងសង់​បន្ត​ទៀត និង​ក្រាល​ក្ដារ​ពង្រីក​កាន់តែ​ធំ​វែង​ចូល​ក្នុង​សមុទ្រ​បន្ថែម​ទៀត ។

ទាក់ទង​សាងសង់​ផ្សារ​រាត្រី​នេះ លោក​អ៊ឹ​ង វុ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​កែប បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា នៅ​ផ្សារ​រាត្រី​នេះ មាន​គេ​វិនិយោគ​ហើយ ។
លោក​អុំ ឈ្នាង ជា​ម្ចាស់​ភាគហ៊ុនរ​ផ្សារ​រាត្រី​បាន​និយាយ​មិន​បាន​ព្រាង​ទុក​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​22 ខែមករា​នេះ​ថា តូប​ដែល​សាងសង់​រួច​នៅ​ផ្សារ​រាត្រី​នេះ មាន​ចំនួន​54​តូប ។

លោក​អុំ​ឈ្នាង និយាយ​ថា តូប​បែប​ទំនើប​នេះ លក់ដាច់​ក៏​បាន ជួល​នៅ​ក៏​បាន ។ ប៉ុន្តែ​លោក​អុំ​ឈ្នាង​មិន​បាន​ប្រាប់​តម្លៃ​តូប​នោះ​ទេ ។

ទោះជា​បែប​ណា នៅ​ឆ្នាំ 2019 កន្លែង​នេះ អាជ្ញាធរ​ខំ​ប្រ​កូ​ស​ប្រកាស​ពី​ការ​ចាក់​ផ្លូវ​លុប​សមុទ្រ ដើម្បី​ពង្រីក​ផ្លូវ​សសៀរ​ឆ្នេរ​ត្រង់​ចំណុច​នេះ អោយ​កាន់តែ​ធំ​កុំ​ស្ទះចរាចរណ៍​តែ​ទីបំផុត​ស្រាប់តែ​ឃើញ​សាងសង់​តូប​ធ្វើ​ផ្សារ​រាត្រី​ទៅ​វិញ និង​ប្រកាស​លក់​ជា​បណ្ដើរ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ