ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបមកពីដឹកភ្ញៀវវិញ ​អ្នករត់កង់​បី​ជួបគ្រោះ​បើក​ធ្លាក់​ជង្ហុក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿងទើប​​ត្រឡ​ប់​មក​ពី​ដឹក​ភ្ញៀវ​វិញ​ ជិះ​ធ្លាក់​ជង្ហុកហោះគ្រវីគ្រវ៉ាត់​ ​បណ្តាល​ឲ្យ​ខ្ទាត​អ្នក​បើកបរ​​ទៅ​ចិញ្ចើម​ផ្លូវស្លា.ប់​​ ចំណែក​ម៉ូតូ​កង់​បី​រ៉េ​ចង្កូត​ជ្រុល​ទៅ​ផ្លូវ​ម្ខាង​ទៀត​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង ​បណ្តាល​ឱ្យរងការ​ខូចខាត​​​។ ​ហេតុ​ការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿងទើប​​ត្រឡ​ប់​មក​ពី​ដឹក​ភ្ញៀវ​វិញ​ ជិះ​ធ្លាក់​ជង្ហុកហោះគ្រវីគ្រវ៉ាត់​ ​បណ្តាល​ឲ្យ​ខ្ទាត​អ្នក​បើកបរ​​ទៅ​ចិញ្ចើម​ផ្លូវស្លា.ប់​​ ចំណែក​ម៉ូតូ​កង់​បី​រ៉េ​ចង្កូត​ជ្រុល​ទៅ​ផ្លូវ​ម្ខាង​ទៀត​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង ​បណ្តាល​ឱ្យរងការ​ខូចខាត​​​។

​ហេតុ​ការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ ​ត្រង់​ចំណុច​ក្បែរ​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ អេ​ផ្លឹ​ស តាម
បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន ពិ​ឈី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ ​ជា​អ្នក​​បើកបរ​​ម៉ូតូ​កង់​បី​ឥណ្ឌា​​មួយ​គ្រឿង​ម៉ាក បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1HV-9755 ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បាន​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ ​ទើបតែ​ត្រឡ​ប់​មក​ពី​ដឹក​ភ្ញៀវ​នៅ​ខេត្តព្រៃវែង ក្នុង​គោល​បំណង​ទៅ​ផ្ទះ​នៅ​ឯ​ជ្រោយចង្វារ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​។

តាមប្រភពព័័ត៌៌មាន​បានបន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​កង់​បី​ក៏​បាន​ជ្រុល​ទៅ​ធ្លាក់​ចូល​ជង្ហុក​មួយ​ជម្រៅ​ប្រមាណ​១​តឹក ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ​ធ្វើ​ឲ្យ​ម៉ូតូ​កង់​បី​ហោះ​គ្រវីក្រវ៉ាត់​ខ្ទាត​បុរស​រង​គ្រោះ​ចេញពី​ម៉ូតូ​កង់​បី​ទៅ​ចិញ្ចើម​ផ្លូវ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ។ ​​

តាម​ប្រភពព័័ត៌៌មាន​បាន​បន្ត​ថា ដោយឡែក​ម៉ូតូ​កង់​បី​នៅ​តែ​មិន​ទាន់​អស់​ល្បឿន ក៏​បាន​ជ្រុល​ទៅ​មុខ​ឆ្លង​ចូល​ផ្លូវ​ម្ខាង​ទៀត ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​​ប្រភេទ​មួយ​បាំង​កន្លះ​ មិន​​​ចាំ​ស្លាក​លេខ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​បាន​មក​បុក​ម៉ូតូ​កង់​បី​​នោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភពព័័ត៌​មាន​បានបន្ត​ទៀត​ថា បន្ទាប់​មក​ក៏​មាន​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះដែរ​ តែ​ជា​អកុសល ពេល​នោះ​ជន​រង​គ្រោះ​គឺ​បាន​ដាច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ សមត្ថកិច្ចក៏​​បាន​ចុះ​មក​ដល់​​កន្លែងកើតហេតុ ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

ក្រោយ​ពេល​កើត​ សាច់ញាតិ​របស់​ជន​រង​គ្រោះ​ក៏​បាន​មក​ដល់​កើតហេតុ​ស្រែក​ទ្រហោយំ​ឱប​សព​ជន​រង​គ្រោះ​គួរ​​​​ឱ្យសង្វែគ​ ។ ​បន្ទាប់មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ទៅឱ្យ​​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​។ ចំណែកឯ​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ