ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ ប្រារព្ធ «ទិវាប្រាក់រៀល» ខួបលើកទី ៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២០មកនេះ ធនាគារជាតិនៃកម្ពុជា បាន រៀបចំ «ទិវាប្រាក់រៀល»…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២០មកនេះ ធនាគារជាតិនៃកម្ពុជា បាន រៀបចំ «ទិវាប្រាក់រៀល» ខួបលើកទី ៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២០) នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។

ឯកឧត្តម ជា ចាន់តូ បានធ្វើបទឧទ្ទេសនាមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចែករំលែកនូវប្រវត្តិនៃការអភិវឌ្ឍវិស័យធនាគារ និងរូបិយវត្ថុ រយៈពេល ៤០ឆ្នាំមកនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ទាំងស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត សរុបប្រមាណ ៣០០នាក់ រួមទាំងការចូលរួមផ្ទាល់នៅក្នុងសាលប្រជុំ និងតាមរយៈប្រព័ន្ធអនឡាញ ។

ឆ្លៀតក្នុងឱកាសនោះ ក៏មានការចែកវិញ្ញាបនបត្រជូនដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃ កម្ពុជា ដែលបានបញ្ចប់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញសម្រាប់វគ្គត្រួតពិនិត្យធនាគារ តាមរយៈកម្មវិធី NBC FSI Connect ព្រមទាំងវគ្គកម្មវិធី និងគោលនយោបាយហិរញ្ញវត្ថុ (FPP) ផងដែរ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 32242bf99a6937e0f20679ee282cd87a-1-1024x682.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ