ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ល្បីឈ្មោះជុំវិញពិភពលោក បង្ហោះ​សារ​រំលែក​ទុក្ខ​មរណភាព​របស់​តួអង្គ Black Panther

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុគ្គល​ល្បីឈ្មោះ​ក្នុង​ពិភព​កំសាន្ត​, កីឡា និង​អ្នកនយោបាយ​នៅ​ជុំវិញ​ពិភពលោក បាន​កំពុង​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ដើម្បី​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​មរណភាព​របស់​តារា​សម្តែង​អា​មេ​រិ​ក លោក Chadwick…

សហរដ្ឋអាមេរិក ៖ បុគ្គល​ល្បីឈ្មោះ​ក្នុង​ពិភព​កំសាន្ត​, កីឡា និង​អ្នកនយោបាយ​នៅ​ជុំវិញ​ពិភពលោក បាន​កំពុង​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ដើម្បី​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​មរណភាព​របស់​តារា​សម្តែង​អា​មេ​រិ​ក លោក Chadwick Boseman ដែល​បាន​ស្លាប់​នៅ​ក្នុង​វ័យ ៤៣​ឆ្នាំ ដោយ​ជំងឺមហារីក​ពោះវៀនធំ កាលពី​ថ្ងៃ​ទី ២៨ ខែសីហា​កន្លង​ទៅ​។

លោក Chadwick Boseman ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ជា​តួអង្គ Black Panther​ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​ពោះវៀនធំ​កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​លោក​មិន​ដែល​និយាយ​អំពី​រឿង​នេះ ជា​សាធារណៈ​នោះ​ទេ​។

ដំណឹង​មរណភាព​របស់​លោក បាន​កក្រើក​ដល់​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ទាំង​បុគ្គល​ល្បីឈ្មោះ​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ចំណោម​បុគ្គល​ល្បីឈ្មោះ​ជា​ច្រើន ក្នុង​នោះ​គេ​ក៏​ឃើញ​អតីត​ប្រធានាធិបតី​សហ​អា​មេ​រិ​ក លោក បា​រ៉ា​ក់​អូ​បា​ម៉ា ក៏​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ចំពោះ​ការ​បាត់បង់​តារា​សម្តែង ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា Chadwick Boseman បាន​ចាប់ផ្តើម​អាជីព​ជា​តារា​សម្តែង​នៅ​ក្នុង​ឆ្នាំ ២០០៨ ដោយ​បាន​សម្តែង​ច្រើន​ជាង ១០ខ្សែភាពយន្ត និង​ជាតួអង្គ Black Panther ក្នុង​ចំណោមតួអង្គ Superhero ផ្សេង​ទៀត ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក Avengers​។ ក្នុង​ការ​ដើរតួ​ជា Black Panther បាន​ជួយ​អោយ​លោក​ឈ្នះ​​រង្វាន់​ធំ​ៗ ​ចំនួន ៤ គឺ​៖ Best Performance in a Movie, Best Hero, Outstanding Performance by a Cast in a Motion Picture និង Outstanding Actor in a Motion Picture ៕ (​ដកស្រង់​ចេញពី BBC)