ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិនម្នាក់ឈរឡិប.លលើវ៉េរ៉ង់ដា លុះ​ម្ចាស់ផ្ទះ​ចាប់​ឱ្យ​សមត្ថកិច្ចសួរនាំ ទើប​ដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​លួច​ឡើង​ទៅ​លើ​ផ្ទះល្វែង​របស់​ប្រជាពល​រដ្ឋ​ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ស្មានថា​ជា​ចោរ​ ក៏​ចាប់​ស្វាគមន៍​​ម្នាក់​មួយ​ដៃ​​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​របួស​​​ទ្រម​ខ្លួន ​​រួច​​ប្រគល់​អោយ​សមត្ថកិច្ចសួរនាំ ទើបដឹងថា បែកថ្នាំ​ ។…

​រាជធានីភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​លួច​ឡើង​ទៅ​លើ​ផ្ទះល្វែង​របស់​ប្រជាពល​រដ្ឋ​ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ស្មានថា​ជា​ចោរ​ ក៏​ចាប់​ស្វាគមន៍​​ម្នាក់​មួយ​ដៃ​​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​របួស​​​ទ្រម​ខ្លួន ​​រួច​​ប្រគល់​អោយ​សមត្ថកិច្ចសួរនាំ ទើបដឹងថា បែកថ្នាំ​ ។

ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ​ត្រង់​ចំណុច​ផ្ទះ​អត់លេខ ខាងត្បូង​ស្ថានីយប្រេងឥន្ធនៈ​​មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

បុរសជាជនសង្ស័យម្នាក់​ខាងលើមិនស្គាល់ឈ្មោះនោះទេ គ្រាន់តែ​ដឹង​ថាជាជនជាតិចិន ។​

តាម​សម្ដី​ពី​បុរស​ម្នាក់​ឈ្មោះ ធា​រ៉ា អាយុ​២៤​ឆ្នាំ ជា​អ្នក​រស់​នៅ​ជាមួយ​ម្ចាស់ផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ម្ចាស់ផ្ទះ​ដែល​មាន​គ្នា​សរុប​៥​ទៅ​៦​នាក់ បាន​កំពុង​ស្នាក់​នៅ​ខាងក្នុង​ផ្ទះ​ជុំ​គ្នា និង​រៀបចំ​នាំ​គ្នា​ចូល​ទៅសំរាក​តាម​បន្ទប់​រៀង​ៗ​ខ្លួន​។ បន្ទាប់​ពី​គាត់​បាន​ងូតទឹក​នៅ​ជាន់​ក្រោម​រួច​មក គាត់​ក៏​បាន​ឡើង​ទៅ​ជាន់​ទី​១​ដើម្បី​ចូល​ទៅ​សំរាក​​ ខណៈ​ពេល​ដែល​ឡើង​ទៅ​ដល់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់នោះ​កំពុង​ឈរ​ឡិប.​ល​នៅ​ក្បែរ​ទ្វា​រវេ​រ៉​ដា​ខាងក្រៅ​ផ្ទះ​។

តាម​ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​នេះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​និង​ស្ទុះ​រត់​ចេញ​ទៅ​ចាប់​ជនសង្ស័យ និង​​បាន​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​របួស​បែកក្បាល រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​។

បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ និង​បាន​ធ្វើការ​សួរនាំ​ជនសង្ស័យ​ ទើប​ដឹង​ថា​ជា​មនុស្ស​បែក​ថ្នាំ​។ ក្រោយមក​ម្ចាស់ផ្ទះ​ក៏​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​នោះ​ទេ ព្រោះ​គិត​ថា​ជនសង្ស័យ​ខាងលើ​មិន​ទាន់​ធ្វើការ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លូ​ន​។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​រាជ​យក​ទៅ​ធ្វើការ​បន្ត​តាម​នីតិវិធី​ជា​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ