ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! គ្រាន់តែ​សួរ​​រឿង​ធ្វេ​ី​ឱ្យ​​កង់​ដួល កូន​​ទាញ​ដុំ​ឥដ្ឋ​ដេញ​វាយ​ម្តាយ​​ឪពុក​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ​៖ កូនប្រុស​​ម្នាក់​ គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​​កង់​ដួល​ ស្រាប់តែ​​ស្ទុះ​ទៅ​យក​ដុំឥដ្ឋ​ប្រហោង​វាយមក​លើ​ម្ដាយ និង​ឪពុក​ ព្រមទាំងអ្នកជិត​ខាង​​ម្នាក់ទៀត​ បណ្តាល​ឱ្យ​រង​របួស ហេ​ី​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ ត្រូវ​​បាន​សមត្ថកិច្ច​​​​ឃាត់ខ្លួន​។…

ខេត្ត​កណ្ដាល ​៖ កូនប្រុស​​ម្នាក់​ គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​​កង់​ដួល​ ស្រាប់តែ​​ស្ទុះ​ទៅ​យក​ដុំឥដ្ឋ​ប្រហោង​វាយមក​លើ​ម្ដាយ និង​ឪពុក​ ព្រមទាំងអ្នកជិត​ខាង​​ម្នាក់ទៀត​ បណ្តាល​ឱ្យ​រង​របួស ហេ​ី​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ ត្រូវ​​បាន​សមត្ថកិច្ច​​​​ឃាត់ខ្លួន​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​២និង​៣០​នាទីរសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​​ផ្ទះ​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​​ទាំង​​៣​នាក់​ខាងលើ​រួម​មាន​ ១​-ឈ្មោះ សុ​ឹ​ម ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​កសិករ ​២-​ឈ្មោះ ប្រុ​ក សា​រិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​៣​-ឈ្មោះ កឹ​ម វ​ណ្ណី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ។ ជនរងគ្រោះទាំង​៣នាក់​រស់​នៅក្នុងភូមិឃុំកើតហេតុខាងលើ ។​​ ​ចំណែក​ជន​ស​ង្ស័​យឈ្មោះ​ដា រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់​នៅ​ក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ធ្វើ​អោយ​កង់​ដួល​នៅ​មុខ​ផ្ទះ​ពេល​នោះ​ជន​រង​គ្រោះជា​ម្តាយ​បាន​សួរនាំ​​ពី​រឿង​ដួល​កង់​នោះ ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​យក​ដុំឥដ្ឋ​ប្រហោង​វាយ​ក្បាល​ជន​រង​គ្រោះជា​ម្តាយ​ បណ្តាល​អោយ​ពក បន្ទាប់​មក​ជន​រង​គ្រោះជា​ម្តាយ​បានរ​ត់ទៅ​ពួន​នៅផ្ទះ​អ្នក​ជិតខាង​បាត់​ទៅ ​ចំណែក​​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ជន​រង​គ្រោះជា​ឪពុក​ បណ្តាល​អោយ​បែក​ហូរ​ឈាម និង​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។

តាមប្រភពដដែលបានបន្ត​ថា ​បន្ទាប់មក​​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ផ្ទះ​អ្នក​ជិតខាង ដោយ​ជនសង្ស័យ​មាន​កាន់​ពូថៅ​ជាប់​នឹង​ដៃ​ទៅ​ជាមួយ​ផង ភ្លាម​ៗនោះ​ជនសង្ស័យ​បាន​ធាក់​ទ្វា​រ​ដែក​ផ្ទះបាយ​ បណ្តាល​អោយ​ដាច់​ត្រចៀកទ្វារ​រ​បេ​ី​ក​ត្រូវ​ចំ​មុខ​ជន​រង​គ្រោះ​ជាអ្នក​ជិត​ខាង​ដែល​ឈរ​ក្បែរ​នោះ​ដួល​ផ្ងារ​ក្រោយ​រង​របួស​បែក​មុខ និង​បែកក្បាល​ពីក្រោយ​ហូរ​ឈាម​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បឹង​ខ្យា​ង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​​ពីជនរងគ្រោះ​​​ខាងលើភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​បាន​ចុះ​ដល់​ចំណុច​កើតហេតុ នឹង​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ចាត់ការ​តាម​នីតិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ