ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការធ្វើមិនដឹងមិនឮពេលខ្លះគឺជាសុភមង្គល

3 ឆ្នាំ មុន

បរទេស​៖ របាយការណ៍​ព័ត៌មាន​មួយ​បាន​លេចឡើង​នៅ​ក្នុង​កាសែត New York Times កាលពី​មួ​យស​ប្តា​ហ៍​មុន ។ វា​ប្រហែលជា​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់ សូ​ម្បី​តែ​នៅ Big…

បរទេស​៖ របាយការណ៍​ព័ត៌មាន​មួយ​បាន​លេចឡើង​នៅ​ក្នុង​កាសែត New York Times កាលពី​មួ​យស​ប្តា​ហ៍​មុន ។ វា​ប្រហែលជា​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់ សូ​ម្បី​តែ​នៅ Big Apple ខណៈ​ដែល​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​ភាគច្រើន​តស៊ូ​នឹង​ភាព​អត់​ការងារ​ធ្វើ​ពេញ​មួយ​យប់ ។ នេះ​បើ​យោង​តាម​សំ​ណេ​រ​របស់ លោក Wong Chun Wai ចុះ​ផ្សាយ​លើ​កាសែត The star ប្រទេស​ម៉ា​ឡេ​ស៊ី ចុះ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមេសា ឆ្នាំ​២០២០ ។

វា​ប្រៀប​បាន​ដូច​ជា​ការ​យល់​ច្រឡំ​អំពី​អវត្តមាន​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ទោះបីជា​មាន​ទស្សនិកជន​ទូ​ទាំង​ពិភពលោក​កំពុង​តាមដាន​ចំពោះ​ការ​ចំអក​របស់​លោក​ប្រ​ធានា​ធិ​បតី Trump ខណៈ​ពេល​ដែល Fox News បាន​ស្តីបន្ទោស​ទៅ​លើ​មេរោគ​ចិន ។​ពួក​យើង​ភាគច្រើន​ដែល​រស់នៅ​ក្រៅ​ទឹកដី​សហរដ្ឋអាមេរិក​មិន​បានដឹង​អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៩ ខែមីនា កាសែត New York Times បាន​រាយការណ៍​អំពី​យន្តហោះ​ពាណិជ្ជកម្ម​មួយ​ដែល​ផ្ទុក​ស្រោមដៃ ម៉ាស និង​គ្រឿង​ផ្គត់ផ្គង់​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេង​ៗ​ទៀត​ចំនួន ៨០ តោន​មក​ពី​ទីក្រុង​សៀង​ហៃ​បាន​ចុះ​ចត​នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ថ្ងៃអាទិត្យ ដែល​នេះ​ជា​ការ​កត់សម្គាល់​នូវ​ជើងហោះហើរ​លើក​ដំបូង​ចំនួន ២២ ជើងហោះហើរ ដែល​មន្ត្រី​សេត​វិមាន​និយាយ​ថា​នឹង​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ដែល​ត្រូវការ​អោយ​បាន​ច្រើន​ដល់​សហរដ្ឋអាមេរិក​ត្រឹម​ដើម​ខែមេសា ។ កាសែត New York Times ជា​កាសែត​អា​មេ​រិ​ក​ដែល​មាន​អាយុកាល ១៦៩ ឆ្នាំ​គួរ​ឱ្យ​ទុកចិត្ត​ដែល​មាន​ឥទ្ធិពល​ចំពោះ​អ្នក​អាន​ទូ​ទាំង​ពិភពលោក ។ កាសែត​នេះ​បាន​ឈ្នះ​រង្វាន់ Pulitzer ចំនួន ១២៧ ច្រើន​ជាង​កាសែត​ដទៃ​ទៀត ។

របាយការណ៍​បាន​ដកស្រង់​សម្តី​របស់​លោកស្រី Lizzie Litzow អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​សហព័ន្ធ​ដែល​បាន​និយាយ​ថា​យន្ដហោះ​បាន​បញ្ជូន​ម៉ាស​ប្រភេទ N95 ចំនួន ១៣០,០០០ និង​ម៉ាស​ចំនួន ១,៨ លាន ព្រមទាំង​ស្រោមដៃ​ចំនួន ១០ លាន​ស្រោមដៃ និង​ទែ​ម៉ូ​ម៉ែត្រ​រាប់​ពាន់​សម្រាប់​ចែកចាយ​នៅ​ទីក្រុង​ញូយ៉ក រដ្ឋ New Jersey និង Connecticut ។

ជាក់ស្តែង​វា​គួរតែ​មាន​ជើងហោះហើរ​ជា​បន្តបន្ទាប់​ទៅ​កាន់​ទីក្រុង Chicago និង Ohio ដែល​ការ​ផ្គត់ផ្គង់​នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​រដ្ឋ​ផ្សេង​ទៀត​ដោយ​ប្រើ​បណ្តាញ​ចែកចាយ​វិស័យ​ឯកជន ។ កាសែត New York Times បាន​បន្ថែម​ដោយ​លើក​ឡើង​ពី​អ្នកនាំពាក្យ​របស់​សេត​វិមាន​ថា ការ​ដឹក​ជញ្ជូន​សម្ភារ​បរិក្ខារ​ពី​ប្រទេស​ចិន​មក​ដល់ទី​ក្រុង New York គឺជា​ផលិតផល​នៃ​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ ដឹកនាំ​ដោយ​កូនប្រសារ​របស់​លោក Trump និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​លោក Jared Kushner ដែល​មានការ​ថែទាំ​សុខភាព​ដ៏​សំខាន់​ពី​អ្នក​ចែកចាយ​រួម​មាន​ក្រុមហ៊ុន​សាជីវកម្ម McKesson, Cardinal Health, Owner& Minor, Medline និង Henry Schein អ្នក​តំណា​ង​មក​ពី​ក្រុមហ៊ុន​ទាំងនោះ​ធ្លាប់​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី Trump នៅ​ឯ​សេត​វិមាន ។

ដូច្នេះ​ខណៈ​ពេល​ដែល​លោក Trump កំពុង​មមាញឹក​ក្នុង​ការ​ចោទប្រកាន់​វាយប្រហារ​ប្រទេស​ចិន​ដោយ​ការ​លើក​ឡើង​របស់​លោក​ថា​នោះ​គឺជា​វីរុស​ចិន​ដែល​មិន​ចេះ​រីងស្ងួត​នោះ គាត់​បាន​ស្វែងរក​ជំនួយ​ពី​សាធារណរដ្ឋ​នៅ​ពីក្រោយ​ដោយ​ស្ងាត់ស្ងៀម ។ លោក Trump មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​ទទួល​មាន​កំហុស​នោះ​ទេ ។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​លោក គឺ​លោក Mike Pompeo គឺ​មាន​ភាព​ត្រេកត្រអាល​ដូច​គ្នា​ជាមួយនឹង​ការ​គិត​មមៃ​របស់​លោក​ក្នុង​ការ​ត្រេកអរ​ប្រទេស​ចិន​ចំពោះ​អ្វី​ៗ​ទាំងអស់​រួម​ទាំង Covid-19 ដែល​បាន​បង្កើត​នូវ “​វីរុស​ចិន​” ។ វីរុស​នេះ​បាន​វាយប្រហារ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​មុន​បន្ទាប់​មក​បាន​រាលដាល​ដល់​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង ហុងកុង និង​សិង្ហ​បុរី​ដែល​ក្នុងអំឡុងពេល​នោះ​លោក Trump មិន​ទាន់​មាន​ភាព​ភ័យ​ខ្លាច​អំពី​ជំងឺ​នេះ​ទេ ។

គាត់​បាន​បង្ហាញ​ថា​វា​គ្រាន់តែ​ជា​ជំងឺ​ផ្តាសាយ​ដោយ​ការ​អះអាង​នូវ​ព័ត៌មាន​មិន​ពិត និង​ក្លែងក្លាយ​ហើយ​រហូត​មក​ដល់​ខែ​មុន​គាត់​នៅ​តែ​និយាយ​ដដែល​ថា Covid-19 មិនអាក្រក់​ជាង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាលនោះ​ទេ ។ ហើយ​ជា​ការ​ពិត​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​អាស៊ី​យើង កំពុង​មមាញឹក​ក្នុង​ការ​ស្តុក​ទុក​នូវ​ម៉ាស​ជា​ច្រើន និង​មានការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ផង​ដែរ ។ លោក​នៅ​តែ​ទទូច​ថា «​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​» ។ គ្មាន​ជនជាតិ​អាស៊ី​ណា​ម្នាក់​ជឿ​លើ​សំដី​គាត់​ទេ ។ តាម​ពិត​យើង​មានការ​សោកស្តាយ​ដែល​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន មិន​បាន​ភ្ញាក់​ពី​ការ​គំរាមកំហែង​នៃ​ជំងឺ​នេះ ។ដោយ​យល់​តាម​អារម្មណ៍​របស់​ប្រធានាធិបតី​ពួក​គេ​សន្មត់​ថា​សហរដ្ឋអាមេរិក​នឹង​មាន​ភាពស៊ាំ​នឹង​វា ។ យ៉ាងណាមិញ​ជនជាតិ​អាស៊ី​សម​នឹង​ទទួល​បាន​លទ្ធផល​បែប​នេះ​ដែល ទម្លាប់​ក្នុង​ការ​បរិភោគ​សត្វ​កខ្វក់​មែន​ទេ?

ជនជាតិ​អង់គ្លេស​ទំនងជា​មានការ​គិត​ដូច​គ្នា​ហើយ​បាន​បន្ត​ចូលរួម​ការ​ជួបជុំ​ដ៏​ធំ​ដូច​ជា​ការ​ប្រកួត​បាល់ទាត់ និង​ដើរ​កម្សាន្ត​នៅ​ឧទ្យាន​ផង​ដែរ ។ ជនជាតិ​អាស៊ី​មានការ​ហួសចិត្ត​ចំពោះ​ភាព​មិន​ទៀងទាត់​នៃ​ប្រជាជន​ទាំងនេះ ។ ប្រសិនបើ​ពួក​គេ​គិត​ថា​ពួក​គេ​អាច​ទទួល​បានការ​អាណិតអាសូរ​ចំពោះ​វិធីសាស្ត្រ​នេះ​ពួក​គេ​គួរតែ​ដឹង​ថា​មេរោគ​នេះ​នឹង​មិន​រលត់​ឡើយ ។ ហើយ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ពួក​គេ​នៅ​តែ​ត្រូវ​ដោះស្រាយ​គ្រោះ​មហន្តរាយ​សុខភាព​នេះ ។​រហូត​មក​ដល់​ពេល​នេះ​បុគ្គលិក​សុខាភិបាល​អា​មេ​រិ​កបាន​ប្រើ​ឧបករណ៍​ការពារ ឬ​ប្រើប្រាស់​គ្រឿង​ផ្គត់ផ្គង់​ក្នុងផ្ទះ​ដោយ​ក្រសួងសុខាភិបាល និង​សេវា​មនុស្ស​បាន​និយាយ​ថា​ខ្លួន​ប៉ាន់​ស្មានថាសហរដ្ឋអាមេរិក​នឹង​ត្រូវការ​ម៉ាស​ចំនួន ៣.៥ កោដិ​ប្រសិនបើ​ជំងឺ​រាតត្បាត​មាន​រយៈពេល​មួយ​ឆ្នាំ ។

កាសែត New York Times បាន​ដកស្រង់​សំដី​របស់​លោកស្រី Litzow បាន​និយាយ​ថា «​តម្រូវការ​ដ៏​ច្រើន​លើសលុប​បាន​ធ្វើ​អោយ​មានការ​ប្រជែង​គ្នា​ក្នុង​បណ្តា​ប្រទេស​បរទេស​មន្ត្រី​អា​មេ​រិ​ក​គ្រប់​កម្រិត​រដ្ឋាភិបាល និង​ឯកជន​ដើម្បី​ទទួល​បាន​ឧបករណ៍​ការពារ​ម៉ាស៊ីន​ខ្យល់ និង​ទំនិញ​ដែល​ត្រូវការ​ចាំបាច់​ជា​ច្រើន​ទៀត​ពី​ប្រទេស​ចិន​ដែល​រោងចក្រ​ទើបនឹង​សាងសង់​ថ្មី​ៗ​។ កំពុង​កៀរគរ​ការ​ផ្គត់ផ្គង់​សូ​ម្បី​តែ​ការ​រីក​រាលដាល​ផ្ទាល់​របស់​ប្រទេស​ចិន​ក៏​ដោយ ។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​សហរដ្ឋអាមេរិក​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​មក​ពី​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី វៀតណាម តៃវ៉ាន់ ឥណ្ឌា ហុង​ឌូ​រ៉ា​ស និង​ម៉ិ​ក​ស៊ិ​ក ។ រហូត​មក​ដល់​ប៉ុន្មាន​ខែ​មុន​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដោយ​ដាក់​របាំង និង​ពន្ធគយ​ហើយ​ទាត់​អ្នក​វិទ្យាសាស្ត្រ​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ឥឡូវនេះ​កាសែត New York Times បាន​រាយការណ៍​ថា «​អភិបាល ក្រុង និង​សមាជិក​សភា​អា​មេ​រិ​កបាន​ព្យាយាម​រៀបចំ​ខ្លួន ការ​ដឹក​ជញ្ជូន​ផលិតផល​ពី​ប្រទេស​ចិន​ដោយ​អ្នកខ្លះ​និយាយ​ថា​រដ្ឋាភិបាល​សហព័ន្ធ​បាន​និង​កំពុង​ធ្វើ​ដំណើរ​យឺត​ៗ ដែល​ប្រថុយ​នឹង​ការ​បាត់បង់​អតិថិជន​បរទេស ។

មន្ត្រី​អា​មេ​រិ​កបាន​ពឹងផ្អែក​លើ ទំនាក់ទំនង​ខេត្ត​ការិយាល័យ ទំនាក់ទំនង​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ចិន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​និង​កា​រត​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដើម្បី​ព្យាយាម​ធានា​នូវ​ឧបករណ៍​ខ្វះខាត ។ នេះ​បញ្ជាក់​អោយ​ឃើញ​ថា​វិស័យ​ឯកជន​ដែល​រួម​បញ្ចូល​ទាំង​នាវិក​នៃ​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​អង្គការ​សប្បុរសធម៌ និង​អ្នក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ក៏​បាន​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ជួយ​ដឹក​ជញ្ជូន​ទំនិញ​ដល់​សហរដ្ឋអាមេរិក ។

គួរ​ឱ្យ​សោកស្តាយ​ដូច​ជា​ប្រទេស​អ៊ី​តា​លី និង​អេ​ស្បា​ញ ក្នុង​ចំណោម​ប្រជាជាតិ​ដទៃ​ទៀត​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 ដោយ​គ្មាន​ជំនួយ ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​សោកសៅ​របស់​សហភាព​អ៊ឺ​រ៉ុ​ប​បង្ហាញ​នូវ​ស្រមោល​ដ៏​វែង​អន្លាយ ។ មិន​មាន​សមាជិក​សហភាព​អឺរ៉ុប​ណា​បាន​ផ្ញើ​ជំនួយ​ទៅ​ប្រទេស​អ៊ី​តា​លី​ទេ ។ អ្នកនយោបាយ​អាច​ចោទសួរ​ពី​ហេតុផល​របស់​ចិន​ក្នុង​ការ​ផ្តល់​ជំនួយ​របស់​ខ្លួន​ដែល​ឥឡូវនេះ​គេ​ហៅ​ថា «​ការទូត​ពាក់​មុខ​» ប៉ុន្តែ​ជំនួយ​ពិតប្រាកដ​គឺ​ស្ថិត​នៅ​ក្នុង​ពេល​ដ៏​លំបាក ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី Trump ។

តំណាង​ឱ្យ​វិស័យ​ឯកជន​លោក Jack Ma មហាសេដ្ឋី​ចិន និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​បរិច្ចាគ​ម៉ាស​ចំនួន​មួយ​លាន​និង​ឧ​បករ​ណ៏​ធ្វើ​តេ​ស្តិ៍​ចំនួន ៥០០,០០០ កញ្ចប់​ដល់​សហរដ្ឋអាមេរិក ។ បណ្តា​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​នៃ​ម៉ាស រួម​មាន​ប្រទេស​អេ​ស្ប៉ា​ញ ប៊ែ​ល​ហ្សិ​ក និង​បារាំង​ដែល​មាន​ធនធាន​ដូច​គ្នា​ដែល​បាន​បញ្ជូន​ទៅ​សាធារណរដ្ឋ​ឆែក ប្រទេស​ក្រិ​ក និង​ស៊ែ​ប៊ី​រួច​ហើយ ។

សម្រាប់​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​ចិន បាន​ផ្តល់​អំណោយ ១០០,០០៨ ឯក​តា​នៃ​ឧបករណ៍​វិនិច្ឆ័យ​រោគ​ទឹក​អាស៊ីត​នុយក្លេអ៊ែរ​ប្រភេទ​ថ្មី (PCR-Fluorescence Probing) ឧបករណ៍​ធ្វើតេស្ត៍​, ម៉ាស​ប្រភេទ N95 ចំនួន ១០០,០០០ ម៉ាស​ពេទ្យ​ចំនួន ៥០០,០០០, ឧបករណ៍​ការពារ​ខ្លួន​ចំនួន ៥០០០០​ឯក​តា និង​ម៉ាស៊ីន​ផ្លុំ​ខ្យល់​ចំនួន ២០០ គ្រឿង ។

គណៈកម្មាធិការ ១០០ ជា​អង្គការ​ដឹកនាំ​របស់​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ចិន​បាន​ប្រមូល​ថវិកា​ចំនួន ១ លាន​ដុល្លារ​ដើម្បី​ទិញ​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ឧបករណ៍​ការពារ​ពី​ជុំវិញ​ពិភពលោក​ដើម្បី​ជួយ​ប្រទេស​របស់​ពួក​គេ ។ ប្រឆាំង​នឹង​ស្ថានភាព​ដ៏​សប្បុរស និង​ការ​យកចិត្តទុកដាក់​នេះ​លោក Pompeo នៅ​តែ​មាន​ពេលវេលា​ដើម្បី​ធ្វើ​ទំនាក់ទំនង​តាម​ទូរគមនាគមន៍​នៅ​ថ្ងៃ​ទី ២៩ ខែមីនា​ខណៈ​ដែល​លោក​បាន​បន្ត​វាយលុក​ទៅ​លើ​ប្រទេស​ចិន​ចំពោះ​យុទ្ធនាការ​ដែល​បាន​ចោទប្រកាន់​នៃ​ព័ត៌មាន​មិន​ត្រឹមត្រូវ​លើ​វីរុស ។

ការិយាធិបតេយ្យ​បែប​ល្ងីល្ងើ​ការ​ដឹកនាំ​ព្រងើយកន្តើយ និង​ការ​ស្តីបន្ទោស​គ្មាន​ទី​បញ្ចប់​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ។ លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​ស្តីបន្ទោស​ទេ ប៉ុន្តែ​គឺ​ខ្លួន​អ្នក ដូច​លោក Pompeo ដែរ ៕ អត្ថបទ​សហការ

បកប្រែ​សម្រួល​ចេញពី​គេហទំព័រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ