ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ជីប ម៉ុង គាំទ្រ​វិស័យ​ផលិតកម្ម និង​សិប្បកម្ម ក្រោម​គម្រោង​សហ​ហិរញ្ញ​ប្បទាន​ទ្រទ្រង់​សហគ្រាស​ខ្នាត​តូច និង​មធ្យម

4 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​សំឡឹង​ឃើញ​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​របស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ធនាគារ ជីប ម៉ុង បាន​សម្រេច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លើ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធន​តូច…

ដោយ​សំឡឹង​ឃើញ​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​របស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ធនាគារ ជីប ម៉ុង បាន​សម្រេច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លើ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធន​តូច និង​មធ្យម ដើម្បី​ផ្តល់​កម្ចី​ដល់ សិប្បករ ផលិតករ​សម្ភារៈ​ប្រើប្រាស់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ម្ចាស់​អាជីវកម្ម​កែ​ច្នៃ​ម្ហូបអាហារ សម្រាប់​យក​ទៅ​វិនិយោគ​បន្ថែម​លើ​ការ​បង្កើន​ផលិតកម្ម និង​/​ឬ​ប្រើប្រាស់​ជា​ទុន​បង្វិល​ផង​ដែរ ។

តាម​រយៈ​ការ​ផ្តល់​កម្ចី​នេះ ធនាគារ ជីប ម៉ុង បាន​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល​ក្នុង​វិស័យ​ផលិតកម្ម និង​សិប្បកម្ម ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក​សម្រាប់​បំពេញតម្រូវការ និង​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​ធំ​ៗ​ដែល​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ។

ធនាគារ ជីប ម៉ុង ដែល​ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​យក្ស​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% មាន​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ ប្រសើរ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​សម្រួល និង​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ