ប្រាក់អឺរ៉ូបានបង្ហាញពីកម្លាំងរបស់ខ្លួនមានប្រៀបជាងប្រាក់រៀលខ្មែរ និងដុល្លារអាមេរិក បើធៀបថ្ងៃនេះទៅនិងថ្ងៃម្សិលមិញ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២០នេះឱ្យដឹងថា ១អឺរ៉ូទិញចូល ៤.២៨៣,៦០ រៀល និងលក់ចេញ ៤.៥២២,៨៦ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៤.២៥៨,១៥ រៀល ហើយលក់ចេញតែ ៤.៤៩៨,៣៦ រៀលប៉ុណ្ណោះ ។
ដូចគ្នាដែរថ្ងៃនេះ ១អឺរ៉ូទិញចូល ១,០៥៣០ ដុល្លារអាមេរិក និងលក់ចេញ ១,១០៨០ ដុល្លារអាមេរិក ដែលកាលពីម្សិលមិញទិញចូលត្រឹមតែ ១,០៤៧០ ដុល្លារអាមេរិក ហើយលក់ ចេញតែ ១,១០២០ ដុល្លារអាមេរិកប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនិងប្រទេស មួយចំនួនដែលមានដូចជា៖ ១ដុល្លារអាមេរិកទិញចូល ៤.០៦៨,០០ រៀលខ្មែរ លក់ចេញ ៤.០៨២,០០ រៀលខ្មែរ ខណៈដែល ១ដុល្លារទិញចូល ១០៥,៩០ យ៉េនជប៉ុន លក់ចេញ ១១១,៥០ យ៉េនជប៉ុន ។
ទន្ទឹមនេះ ១ដុល្លារទិញចូល ៣២,៦០០០ បាតថៃ លក់ចេញ ៣៣,២៩២៥ បាតថៃ ក្នុងពេល ដែល ១ដុល្លារទិញចូល ២៣.២០០,០០ ដុងវៀតណាម និងលក់ចេញ ២៤.៥០០,០០ ដុង វៀតណាម ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើ ប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ