ជារៀងរាល់ខែមីនា និងខែមេសា ជារដូវកាលមួយដែលការលក់រថយន្តមានការកើនឡើងគួរអោយកត់សម្គាល់ ដោយសារតែពេលកន្លងមកជាពេលដែលប្រជាជនខ្មែរគ្រប់រូបបានចំណាយពេលវេលាក្នុងការធ្វើការ ប្រកបមុខរបរផ្សេងៗ ដើម្បីសន្សំលុយក្នុងគោលបំណងបំពេញក្តីសុខរបស់ពួកគេដោយទិញជាអំណោយជូនដល់ខ្លូនពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ប្រជាជនខ្មែរភាគច្រើនបានជ្រើសរើសទិញរថយន្ត ដើម្បីជាអំណោយ ព្រោះពួកគេនឹងចំណាយពេលវេលាក្នុងការធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារនាពេលឈប់សម្រាក ហើយចំណុចពិសេសមួយទៀតនោះ គឺនៅកំឡុងខែនេះ ជាពេលមួយដែលបណ្តាក្រុមហ៊ុនលក់ផលិតផលផ្សេងៗបានផ្តល់ជូនដល់អតិថិជននូវតម្លៃពិសេស និងកាដូរជាច្រើនទៀតដើម្បីអបអរសារទរបុណ្យប្រពៃណីខ្មែរផងដែរ។
រថយន្តម៉ាកផ្សេងៗជាច្រើនបានផ្សព្វផ្សាយពីការផ្តល់ជូននូវតម្លៃពិសេសនិងកាដូរផ្សេងៗតាមបណ្តាញសង្គមផងដែរ។ លោកអ្នកធ្លាប់បានស្គាល់រួចមកហើយពីរថយន្តថ្មី MG ដែលមានរូបរាងទាក់ទាញដ៏ប្រណីត, បច្ចេកវិទ្យាទំនើប និងមានការរចនាឡើងជាមូយនឹងប្រព័ន្ធសន្សំសំចៃជាច្រើនទៀត, រថយន្ត MG បានឆ្ពោះទៅរកភាពទំនើបដោយមានម៉ាស៊ីនតូចស្របជាមួយការសន្សំសំចៃខ្ពស់ដែលបំពាក់ដោយម៉ាស៊ីនប្រើ Turbo សម្រាប់បង្កើនល្បឿន និងសំទុះ ហើយថ្មីៗនេះក្រុមហ៊ុនរថយន្ត MG ក៏បានប្រកាសជាផ្លូវការដោយមិនមានភាពស្ទាក់ស្ទើរក្នុងការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជន និងមានការផ្តល់ជូននូវកាដូរជាច្រើនដែលមិនធ្លាប់មានពីមុនមកសម្រាប់រថយន្ត sedan MG 6, រថយន្ត SUV 5 កៅអី MG RX5 និង រថយន្តប្រណីត SUV 7 កៅអី MG RX8 ផងដែរ។
បន្ថែមពីការដែលលោកអ្នកទទួលបានតម្លៃពិសេសហើយនោះ លោកអ្នកក៏នឹងទទួលបានកាដូជាច្រើនទៀតដូចជា ទូរស័ព្ទ Iphone 11, Samsung S20, នាឡិកាដៃទំនើបដែលមានតម្លៃរហូតដល់4000$ ព្រមទាំងកាដូដ៏អស្ចារ្យជាច្រើនទៀត។
លោកអ្នកអាចអញ្ផើញមកទស្សនារថយន្តដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញរថយន្ត MG ដើម្បីទទួលបានការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ក្រុមហ៊ុនរថយន្ត MG មានទីតាំងនៅជិតស្ពានអាកាស7មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបើកចាប់ពីម៉ោង 8:30នាទីព្រឹក ដល់ 5:30នាទីល្ងាច ឬលោកអ្នកអាចទំនាក់ទំនងភ្នាក់ងារផ្នែកលក់តាមរយះលេខទូរស័ព្ទ 078 777 628 / 078 352 356 / 077 311 199 / 077 511 188 / 077 753 269៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ