ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​ល្អ​ឯក​ក្នុង​យុគ សម័យ 5G គឺ OPPO Find X2 Pro មាន​លក់​នៅ​កម្ពុជា​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្អាក​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ OPPO ត្រកូល Find ជាង 2 ឆ្នាំ ស្រាប់តែ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ផ្អាក​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ OPPO ត្រកូល Find ជាង 2 ឆ្នាំ ស្រាប់តែ​ក្រុមហ៊ុន OPPO ដាក់​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ដែល​បំពាក់​អេ​ក្រង់​ទំនើប​ឈាន មុខ​ក្នុង​យុគសម័យ 5G គឺ OPPO Find X2 Pro នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ៧ ខែ មីនា ឆ្នាំ ២០២០ មកនេះ ។

វត្តមាន​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ស៊េរី​ថ្មី Find X2 Pro ជាមួយនឹង​រូបរាង​ដ៏​សែន​ល្អ​ឥត​ខ្ចោះ និង​អេ​ក្រង់​ទំនើប​ឈានមុខ បាន​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​អាជីវ កម្ម ម្ចាស់​ហាង ដៃគូ​សហការ តារា​ល្បី​ៗ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​កម្មវិធី​សម្ពោធ​ទាំង មូល​ឲ្យ​ជជែក​ចង់​ដឹង​តម្លៃពិត​របស់​វា ។

ជា​ការ​ពិត​ណាស់ អេ​ក្រង់​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ទូ​ទាំង​ពិភពលោក អាស្រ័យ​ហេតុនេះ​ទើប​ក្រុមហ៊ុន OPPO ងាក​មក​ចំណាយពេល និង ថវិកា​យ៉ាងច្រើន​សម្រាប់​រុករក និង​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​បំពាក់​នូវ​អេ​ក្រង់​ល្អ​ឯក ដូច​ជា OPPO Find X2 Pro នេះ​ជាដើម ។

ស្មា​ត​ហ្វូ​ន Find X2 Pro មាន​អេ​ក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំ ពូ​ល 120 ហឺត​រលូន​ឥត​ទាក់ និង​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក ១​ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់​នូវ​បទ​ពិសោធន៍ និង​បដិវត្តន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផា សុក​ភាព ។

ជា​ពិសេស​អេ​ក្រង់ Find X2 Pro មាន​ល្បឿន​ប៉ះ​បញ្ជា 240 ហឺត សម្គាល់ការ​ប៉ះ​បញ្ជា​រហ័ស ទាន់ចិត្ត​តែ​ម្តង ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ប្រកួត​ហ្គេ​ម​កម្សាន្ត​អារម្មណ៍​តាម​អន​ឡា ញ ធានា​ថា​ដឹង​តែ​ឈ្នះ​គេ​តែ​ម្តង ។ ម្យ៉ាងវិញទៀត​អ្នក​ប្រើប្រាស់​នឹង​មិន​ព្រួយបារម្ភ​រឿង​ចុក រោយ​ភ្នែក ឬ​កើត​ជំងឺ​ភ្នែក ដោយសារ​ចំណាយពេល​យូរ​លើ​អេ​ក្រង់​ទូរស័ព្ទ សម្រាប់​បំពេញ ការងារ ទស្សនា​វី​ដេ​អូ​ខ្សែភាពយន្ត ព័ត៌មាន ឬ​ការ​កម្សាន្ត​ផ្សេង​ៗ ព្រោះ​អេ​ក្រង់​របស់​ស្មា​ត ហ្វូ​ន​លំដាប់​កំពូល OPPO Find X2 Pro ទទួល​បាន​វិញ្ញាបនបត្រ​ផ្នែក​សុខភាព​ភ្នែក​ជា​ផ្លូវ ការ​ពី​ស្ថាប័ន​ភ្នែក​ដែល​មានបទពិសោធន៍​ជិត ១៥០ ឆ្នាំ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ TÜV Rheinland ។

រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍ OPPO Find X2 Pro ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង ជម្រើស​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង​ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក គុណ​ភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន​, ការពារ​ទឹក និង​ប្រេង​, មាន​កាមេរ៉ា​ក្រោយ​បី​គ្រាប់ ដែល​កាមេរ៉ា​មេមាន​ទំហំ 48 មេ​ហ្គា​ភី​ក​ស៊ែ​ល ជា​កាមេរ៉ា​លំដាប់​អាជីព 12bit(​ប៊ីត ប្រើ ប្រាស់​សេន​ស័​រ Sony IMX689 ឈានមុខ​គេ បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS+EIS) អាច​ផលិត​រូបភាព​ច្បាស់​ស្អាត​ល្អ​នៅ​ពេល​យប់ និង​ថត​វី​ដេ​អូ HDR ដំណោះស្រាយ​ល្អ បំផុត​សម្រាប់​ការ​កុង​ពន្លឺ កាមេរ៉ា​ទី 2 ទំហំ 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អាច​ថតរូប​បែប Macro និង​ប្លង់​ទូលាយ 120 ដឺ​ក្រេ មាន​ស្ថេ​រ​ភាព ទប់​លំនឹង​ល្អ​ឥត​ខ្ចោះ និង កាមេរ៉ា​ទី 3 ទំហំ 13 មេ​ហ្គា​ភិ​ក​ស៊ែ​ល ជា​មេ​រ៉ា​ហ្សូ​ម​បាន​ប្រវែង​វែង 10x Hybrid Zoom និង 60x Digital Zoom ។

OPPO Find X2 Pro ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អម​ដោយ​រ៉េ​ម យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង​កម្មវិធី​កែសម្រួល​វី​ដេ​អូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា 5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម 15 នាទី បាន​ថាមពល 60%) ។ ជា​ពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 ស្កេ​ន​ក្រយៅ​ដៃ​លើ អេ​ក្រង់​សុវត្ថិភាព​បំផុត Wi-Fi ជំនាន់​ទី 6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង​បច្ចេក វិទ្យា Dolby Atmos សំឡេង​បែប Stereo ពីរោះ​រណ្តំ​ចិត្ត ។

សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ធ្វើការ​កក់​ទុក​មុន OPPO Find X2 Pro មាន​តម្លៃ ត្រឹមតែ 1299$ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ធ្វើការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃ ទី ៨ ខែមីនា ដល់​ថ្ងៃ​ទី ២១ ខែមីនា ឆ្នាំ ២០២០ នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូ​ទាំង​ប្រទេស និង​ទទួល​បាន កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh ។ ស៊ី​ម​ស្មា​ត​លេខ​ពិសេស (Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្មង រយៈ​ពេល ៥២ ស​ប្តា​ហ៍ និង​ការ​ធានា​ជា​អន្តរជាតិ (​ជួសជុល​នៅ​មជ្ឈមណ្ឌល​ជួស​ជុស ទូរស័ព្ទ​ដៃ OPPO ទូ​ទាំង​ពិភពលោក​) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://youtu.be/I9o1jHp603Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ