ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំ​ពេល​ល្អ​ណាស់ ! រង្វាន់ ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង វើក WURKZ ល្មម​​សង្គ្រោះ​ជីវិត​មួយ​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ប្រាក់​កាស ព្រោះ​ត្រូវ​កែសម្រួល​លំនៅ​ឋាន​របស់​ខ្លួន​ដែល​នៅ​កៀក​នឹង​ចិញ្ចើម​ផ្លូវ​ពេក លោក ឱ ច័ន្ទ​សុ​កុ​ល រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ស្រាប់តែ​ត្រូវ​រង្វាន់ ៤០​លាន​រៀល…

កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ប្រាក់​កាស ព្រោះ​ត្រូវ​កែសម្រួល​លំនៅ​ឋាន​របស់​ខ្លួន​ដែល​នៅ​កៀក​នឹង​ចិញ្ចើម​ផ្លូវ​ពេក លោក ឱ ច័ន្ទ​សុ​កុ​ល រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ស្រាប់តែ​ត្រូវ​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពី​ថ្ងៃ​សៅរ៍ ទី ១១ ខែមករា កន្លង​ទៅ ល្មម​អាច​ដោះស្រាយ​កង្វល់​នេះ​បាន ។

លោក​បាន​រៀបរាប់​ថា​៖ «​ជំពាក់​ធនាគារ​ផង ណា​ត្រូវ​រើ​ផ្ទះ ដែល​ស៊ី​ចិញ្ចើម​ផ្លូវ​ផង ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក ចិត្ត​រាប់​ខែ​មក​ហើយ ដោយ​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច ។ គិតតែ​ខំប្រឹង​ធ្វើការ​ជា​ជាង​ជួសជុល​រថយន្ត​ផង ហើយ​យប់​ឡើង​រត់​កង់​បី​ទៀត ដើម្បី​សន្សំ​លុយ​រើ​ផ្ទះ និង​សង​ធនាគារ​» ។

លោក​បាន​ប្រាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​ត្រូវ​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​តែងតែ​ហូប វើក WURKZ រាល់ថ្ងៃ ។ ថ្ងៃ​ឈ្នះ​រង្វាន់​នោះ ខ្ញុំ​ផឹក​វើក WURKZ កំប៉ុង​ទី​ពីរ ស្រាប់តែ​គាស់​ភ្លាម​ឃើញ ៤០​លាន​រៀល ខ្ញុំ​ទៅ​ជា​ភាំង ព្រោះ​មិន​ជឿ​នូវ​អ្វី​ដែល​បានឃើញ ។ គិត​ៗ​ទៅ​គ្រាន់តែ វើក WURKZ មួយ​កំប៉ុង​សោះ បាន​ជួយ​ដោះស្រាយ​វិបត្តិ​ទឹក​ជិត​ដល់​ច្រមុះ​របស់​គ្រួសារ​ខ្ញុំ​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ