ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគ្រាប់​ផ្លោង​ធុន​១០៥មីល្លីម៉ែត្រ រើសយកទៅលក់អេត​ចាយ តែគ្មាន​អ្នកទិញ​ យកមកផ្ទះ​កូនលីលេង​​ផ្អើល​ពេញ​​ភូមិ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រាប់​​ផ្លោង​​៣គ្រាប់​​​ ​ត្រូវបាន​បុរសម្នាក់​​ប្រទះឃើញ​នៅ​ក្នុង​ការ​ដ្ឋាន​​សំណង់​​​ផែស្ងួតមួយ​កន្លែង ​ហើយ​បានរើសយ​ក​ទៅ​លក់​​ឱ្យ​​​អេតចាយ​​​ ប៉ុន្តែមិនមាន​នរណាម្នាក់​​ហ៊ានទិញនោះទេ ​ព្រោះគេដឹង​និងស្គាល់​យ៉ាង​​​ច្បាស់ថា​ វាជាគ្រាប់​ផ្លោងដែល​មិន​ទាន់​ផ្ទុះ ហើយវាងាយនឹងអាចផ្ទុុះផងដែរ ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីយក​ទៅលក់ហើយ​ អត់មាន​អ្នកទិញបែ​បនេះ ​បុរសនោះក៏យកគ្រាប់​ខាងលើ​ យក​ទៅទុកចោល​​នៅ​ក្បែរ​ផ្ទះ ​​ដោយ​មិន​យក​ទៅ​ទុក​​នៅ​កន្លែង​​មានសុវត្ថិភាព​នោះទេ ហើយត្រូវកូនៗ​របស់គាត់​លី​គ្រាប់​នោះ​ដើរ​លេង​យ៉ាង​សង្ហា​ មិន​គិត​ពីគ្រោះ​ថ្នាក់​ឡើយ ដែល​ជាហេតុ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​​​ភូមិតែម្ដង​ និង​​​ភ្ញាក់​ផ្អើលដល់​សមត្ថកិច្ចប៉ូលិស​​ចុះទៅពិនិត្យ​មើល​ភ្លាមៗ​ដែរ​ កាល​ពីវេលាម៉ោង៦ និង៣០នាទីល្ងាច​ថ្ងៃទី២៣ ​មេសា ២០១៤ ស្ថិតនៅ​ភូមិត្រពាំងធ្នង់ ហៅភូមិព្នៅ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។

ប្រភព​បាន​​បន្ត​ថា គ្រាប់ផ្លោង​ទាំង៣គ្រាប់នោះ​ត្រូវបុរសម្នាក់ជាអតីតយោធា​ប្រាប់ឱ្យដឹងថា​ វា​ជា​ប្រភេទគ្រាប់​១០៥​មីល្លីម៉ែត្រ​ ដែល​​សល់​តាំងពីសម័យសង្គ្រាមមកម្ល៉េះ​ ហើយវាបាន​កប់នៅក្នុងដីរាប់ឆ្នាំ​មក​ហើយ​ ម្យ៉ាងទៀតវា​មិនមែនស្ថិត​ក្នុង​ការដ្ឋាន​សំណង់​មួយនេះ​ទេ ​គឺវាបានដោយតាមរថយន្តដឹកដី​ដែលគេដឹកចេញ​ពីក្នុងការដ្ឋាន​ជីកដី​មួយ​កន្លែង​ដែលមានទីតាំង​ស្ថិតនៅក្នុងឃុំទួលព្រិច​ស្រុក​អង្គ​ស្នួល ខេត្តកណ្ដាល យកមក​ចាក់នៅទីនេះ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព