ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ជាង​បៀក​ថ្នាំតាម​​ជញ្ជាំង​ដែលត្រូវ​ជន​មិន​ស្គាល់​មុខ​កា.ប់​របួស​ធ្ងន់កាល​ពី​ម្សិល​មិញ ​បាន​ស្លា.ប់ហើយ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​​ម្នាក់​ជា​ជាង​បៀក​ថ្នាំ​តាម​ជញ្ជាំង​ដែល​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​កា.ប់​សុស​សាច់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កាល​ពី​ម្សិល​មិញនោះ​ បាន​ស្លា.ប់​ហើយ​កាល​ពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២២ មេសា ២០១៤ ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​​ម្នាក់​ជា​ជាង​បៀក​ថ្នាំ​តាម​ជញ្ជាំង​ដែល​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​កាប់​សុស​សាច់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កាល​ពី​ម្សិល​មិញនោះ​ បាន​ស្លាប់​ហើយ​កាល​ពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២២ មេសា ២០១៤ ។

គួររំលឹក​ផង​ដែរ​ថា បុរស​​ម្នាក់​ជា​ជាង​បៀក​ថ្នាំ​តាម​ជញ្ជាំង​បាន​រង​របួស​យ៉ាង​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ មាន​គ្នា​ចំនួន​៦​នាក់​ ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​ គ្រប់​ដៃ​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ បាន​ធ្វើ​សកម្ម​ភាព​​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ ខណៈ​ពេល​​រូប​គេ​កំពុង​​ឈរ​បៀក​​ថ្នាំ​ជញ្ជាំង​ផ្ទះ​​ល្វែង​មួយ​​កន្លែង​ ។​

គេ​សង្ស័យ​ថា​ អំពើ​ហិង្សា​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ​ គឺ​ជន​រង​គ្រោះ​រូប​នេះ​ទៅ​ស្រឡាញ់​ស្ត្រី​ម្នាក់​ ដែល​លែង​លះ​ប្តី​មិន​ទាន់​ដាច់​ស្រេច​ ហើយ​ត្រូវ​បក្ស​ពួក​ប្តី​ស្ត្រី​រូប​នោះ​ តាម​ទៅ​កាប់​ប្រហារ​បែប​នេះ​តែ​ម្តង​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាល​ពី​វេលា​ម៉ោង​២​ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ មេសា​ នៅ​ការ​ដ្ឋាន​សំណង់​ផ្ទះ​ល្វែង​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​បុរស​រង​គ្រោះ​​ឈ្មោះ​ អ៊ុយ​ អាយ​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ក្រឡោង​ ឃុំ​ទឹក​ថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ បាន​រង​របួស​ជិត​៣០​កំាំបិត​ គឺ​របួស​សុស​សាច់​ ខ្លួន​ប្រាណ​ ដៃ​ជើង​ និង​ក្បាល​ ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​ ។​ ដោយ​ឡែក​ ក្រុម​ជន​ដៃ​ដល់​ មាន​គ្នា​ចំនួន​៦​នាក់​ ប្រដាប់​ដោយ​កាំបិត​ប៉័ង​តោ​គ្រប់​ដៃ​ និង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ ក្នុង​នោះ​មាន​គេ​ស្គាល់​១គ្រឿង​គឺ​ ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣២៦៧​ ។​ ក្រោយ​ពេល​កាប់​ប្រហារ​រួច​ហើយ​ ក្រុម​ជន​ទាំង​នោះ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​៕